អញបានមានរឿងតវ៉ានឹងពួកឰយុកោឯងរាល់គ្នា នៅក្នុងទីរហោស្ថាននៃស្រុកអេស៊ីព្ទជាយ៉ាងណា អញក៏នឹងមានរឿងតវ៉ានឹងឯងរាល់គ្នាយ៉ាងនោះដែរ នេះជាព្រះបន្ទូលនៃព្រះអម្ចាស់យេហូវ៉ា
អេសេគាល 34:17 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឱហ្វូងរបស់អញអើយ ព្រះអម្ចាស់យេហូវ៉ាទ្រង់មានបន្ទូលពីឯងដូច្នេះថា មើល អញនឹងជំនុំជំរះក្តីរបស់ចៀមនឹងចៀម ហើយរបស់ចៀមឈ្មោលនឹងពពែឈ្មោលផង ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឱហ្វូងរបស់យើងអើយ ព្រះអម្ចាស់យេហូវ៉ាមានព្រះបន្ទូលពីអ្នកដូច្នេះថា៖ «យើងនឹងជំនុំជម្រះរវាងចៀមនឹងចៀម ហើយរវាងចៀមឈ្មោលនឹងពពែឈ្មោលផង។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះជាអម្ចាស់មានព្រះបន្ទូលថា៖ «អ្នករាល់គ្នាជាចៀមរបស់យើងអើយ បន្តិចទៀតយើងវិនិច្ឆ័យរវាងចៀមនឹងចៀម រវាងចៀមឈ្មោលនឹងពពែឈ្មោល។ អាល់គីតាប អុលឡោះតាអាឡាជាម្ចាស់មានបន្ទូលថា៖ «អ្នករាល់គ្នាជាចៀមរបស់យើងអើយ បន្តិចទៀតយើងវិនិច្ឆ័យរវាងចៀមនឹងចៀម រវាងចៀមឈ្មោលនឹងពពែឈ្មោល។ |
អញបានមានរឿងតវ៉ានឹងពួកឰយុកោឯងរាល់គ្នា នៅក្នុងទីរហោស្ថាននៃស្រុកអេស៊ីព្ទជាយ៉ាងណា អញក៏នឹងមានរឿងតវ៉ានឹងឯងរាល់គ្នាយ៉ាងនោះដែរ នេះជាព្រះបន្ទូលនៃព្រះអម្ចាស់យេហូវ៉ា
សេចក្ដីកំហឹងរបស់អញបានឆួលឡើង ទាស់នឹងពួកអ្នកគង្វាល ហើយអញនឹងវាយផ្ចាលពួកពពែឈ្មោល ដ្បិតព្រះយេហូវ៉ានៃពួកពលបរិវារ ទ្រង់បានប្រោសហ្វូងចៀមរបស់ទ្រង់ គឺជាពួកវង្សយូដា ហើយទ្រង់នឹងធ្វើឲ្យគេបានដូចជាសេះយ៉ាងល្អរបស់ទ្រង់ ក្នុងការសង្គ្រាម
ដ្បិតមើល ថ្ងៃនោះកំពុងតែមកដល់ ថ្ងៃនោះឆេះធ្លោ ដូចជាគុកភ្លើង នោះអស់ពួកអ្នកឆ្មើងឆ្មៃ ហើយនឹងអស់ពួកអ្នកដែលប្រព្រឹត្តអំពើអាក្រក់ គេនឹងដូចជាជញ្ជ្រាំង ហើយថ្ងៃដែលត្រូវមកដល់នោះ នឹងឆេះបន្សុសគេទាំងអស់ទៅ ឥតទុកឲ្យគេមានឫស ឬមែកនៅសល់ឡើយ នេះហើយ ជាព្រះបន្ទូលរបស់ព្រះយេហូវ៉ា នៃពួកពលបរិវារ