Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេ‌សេ‌គាល 34:17 - អាល់គីតាប

17 អុលឡោះ‌តាអាឡា​ជា​ម្ចាស់​មាន​បន្ទូល​ថា៖ «អ្នក​រាល់​គ្នា​ជា​ចៀម​របស់​យើង​អើយ បន្តិច​ទៀត​យើង​វិនិច្ឆ័យ​រវាង​ចៀម​នឹង​ចៀម រវាង​ចៀម​ឈ្មោល​នឹង​ពពែ​ឈ្មោល។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

17 ឱ​ហ្វូង​របស់​យើង​អើយ ព្រះ‌អម្ចាស់‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ពី​អ្នក​ដូច្នេះ​ថា៖ «យើង​នឹង​ជំនុំ‌ជម្រះរវាង​ចៀម​នឹង​ចៀម ហើយ​រវាង​ចៀម​ឈ្មោល​នឹង​ពពែ​ឈ្មោល​ផង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

17 ព្រះ‌ជា‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «អ្នក​រាល់​គ្នា​ជា​ចៀម​របស់​យើង​អើយ បន្តិច​ទៀត​យើង​វិនិច្ឆ័យ​រវាង​ចៀម​នឹង​ចៀម រវាង​ចៀម​ឈ្មោល​នឹង​ពពែ​ឈ្មោល។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

17 ឱ​ហ្វូង​របស់​អញ​អើយ ព្រះ‌អម្ចាស់​យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ពី​ឯង​ដូច្នេះ​ថា មើល អញ​នឹង​ជំនុំ‌ជំរះ​ក្តី​របស់​ចៀម​នឹង​ចៀម ហើយ​របស់​ចៀម​ឈ្មោលនឹង​ពពែ​ឈ្មោល​ផង

សូមមើលជំពូក ចម្លង




អេ‌សេ‌គាល 34:17
6 ការដាក់ឲ្យឆ្លើយតបគ្នា  

យើង​នឹង​វិនិច្ឆ័យ​ទោស​អ្នក​រាល់​គ្នា ដូច​យើង​ធ្លាប់​វិនិច្ឆ័យ​ទោស​ដូនតា​របស់​អ្នក​រាល់​គ្នា​នៅ​វាល​រហោ‌ស្ថាន​ស្រុក​អេស៊ីប​ដែរ - នេះ​ជា​បន្ទូល​របស់អុលឡោះ‌តាអាឡាជា​ម្ចាស់។


«យើង​ខឹង​នឹង​ពួក​គង្វាល​ខ្លាំង​ណាស់ យើង​នឹង​ដាក់​ទោស​ជន​បរទេស​ដែល​ដឹក​នាំ ប្រជា‌រាស្ត្រ​របស់​យើង»។ អុលឡោះ‌តាអាឡា​ជា​ម្ចាស់​នៃ​ពិភព​ទាំង​មូល​នឹង​មក​រំដោះ កូន​ចៅ​យូដា​ដែល​ជា​ហ្វូង​ចៀម​របស់​ទ្រង់។ ទ្រង់​ប្រោស​ប្រទាន​ឲ្យ​ពួក​គេ ទទួល​កិត្តិយស ដូច​សេះ​ចំបាំង​ដ៏​ចំណាន។


ដ្បិត​ថ្ងៃ​ដែល​យើង​វិនិច្ឆ័យ​ទោស ជិត​មក​ដល់​ហើយ ថ្ងៃ​នោះ ប្រៀប​បាន​នឹង​ភ្លើង​ដ៏​សន្ធោ‌សន្ធៅ។ មនុស្ស​ព្រហើន មនុស្ស​ប្រព្រឹត្ត​អំពើ​អាក្រក់ នឹង​ប្រៀប​ដូច​ជា​ចំបើង។ ថ្ងៃ​នោះ​នឹង​ឆេះ​កំទេច​ពួក​គេ ឥត​ទុក​ឲ្យ​នៅ​សេស‌សល់​អ្វី​ឡើយ - នេះ​ជា​បន្ទូល​របស់អុលឡោះ‌តាអាឡា​ជា​ម្ចាស់ នៃ​ពិភព​ទាំង​មូល។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម