ឯពួកជាងរបស់សាឡូម៉ូន នឹងពួកជាងរបស់ហ៊ីរ៉ាម ហើយពួកជាងដាប់ក្រឡាថ្មនោះ គេក៏ត្រៀមឈើ នឹងថ្ម ទុកសំរាប់ស្អាងព្រះវិហារ។
អេសេគាល 27:9 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ពួកអ្នកចាស់ៗ នឹងពួកអ្នកប្រាជ្ញពីក្រុងកេបាលក៏នៅក្នុងឯង ទុកជាអ្នកពរជ័រ ឯអស់ទាំងនាវានៅសមុទ្រ នឹងពួកជើងឈ្នួល ក៏នៅក្នុងឯង ដើម្បីលក់ដូរទំនិញរបស់ឯង ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពួកអ្នកចាស់ៗ និងពួកអ្នកប្រាជ្ញាពីក្រុងកេបាលក៏នៅក្នុងអ្នក ទុកជាអ្នកពរជ័រ ឯអស់ទាំងនាវានៅសមុទ្រ និងពួកជើងឈ្នួល ក៏នៅក្នុងអ្នក ដើម្បីលក់ដូរទំនិញរបស់អ្នក។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពួកចាស់ទុំពីស្រុកកេបាល និងអ្នកឯកទេសរបស់ពួកគេជាជាងជួសជុល។ សំពៅសមុទ្រទាំងប៉ុន្មាន និងអ្នកដើរសំពៅ បានចូលមកឈប់សំចតនៅក្នុងអ្នក ដើម្បីលក់ដូរទំនិញ។ អាល់គីតាប ពួកចាស់ទុំពីស្រុកកេបាល និងអ្នកឯកទេសរបស់ពួកគេជាជាងជួសជុល។ សំពៅសមុទ្រទាំងប៉ុន្មាន និងអ្នកដើរសំពៅ បានចូលមកឈប់សំចតនៅក្នុងអ្នក ដើម្បីលក់ដូរទំនិញ។ |
ឯពួកជាងរបស់សាឡូម៉ូន នឹងពួកជាងរបស់ហ៊ីរ៉ាម ហើយពួកជាងដាប់ក្រឡាថ្មនោះ គេក៏ត្រៀមឈើ នឹងថ្ម ទុកសំរាប់ស្អាងព្រះវិហារ។
សាសន៍កេបាល សាសន៍អាំម៉ូន សាសន៍អាម៉ាលេក សាសន៍ភីលីស្ទីន ព្រមទាំងពួកអ្នកនៅស្រុកទីរ៉ុសផង
ឯស្រុកអាសស៊ើរ បានពួតដៃជាមួយនឹងគេដែរ សាសន៍ទាំងនោះក៏ចូលដៃជួយពួកកូនចៅឡុត។ បង្អង់
ស្រុករបស់ពួកកេបាល នឹងស្រុកល្បាណូនទាំងមូលដែលនៅខាងកើត ចាប់តាំងពីបាល-កាឌ់នៅជើងភ្នំហ៊ើម៉ូន រហូតដល់ទ្វារចូលស្រុកហាម៉ាត
ឯពួកជំនួញនៅផែនដី គេយំទួញ ហើយសោកសង្រេងនឹងវា ដោយព្រោះគ្មានអ្នកណាទិញទំនិញរបស់គេទៀតឡើយ
ពីព្រោះគ្រប់ទាំងសាសន៍បានផឹកស្រារបស់សេចក្ដីឃោរឃៅផងសេចក្ដីកំផិតវា ពួកស្តេចនៅផែនដីបានសហាយស្មន់នឹងវា ហើយពួកជំនួញនៅផែនដីបានត្រឡប់ជាមានឡើង ដោយអំណាចនៃការហ៊ឺហាររបស់វាដែរ។