ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




អេសាយ 59:12 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ដ្បិត​អំពើ​រំលង​របស់​យើង​ខ្ញុំ បាន​ចំរើន​ជា​ច្រើន​ឡើង​នៅ​ចំពោះ​ទ្រង់ ឯ​ចំណែក​អំពើ​បាប​របស់​យើង​ខ្ញុំ ក៏​ធ្វើ​បន្ទាល់​ទាស់​នឹង​យើង​ខ្ញុំ​ដែរ ពី​ព្រោះ​អំពើ​រំលង​របស់​យើង​ខ្ញុំ​នៅ​ជាប់​នឹង​យើង​ខ្ញុំ ឯ​អំពើ​ទុច្ចរិត​របស់​យើង​ខ្ញុំ នោះ​យើង​ខ្ញុំ​ក៏​ស្គាល់​ទាំង​អស់​ហើយ

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ដ្បិត​ការបំពាន​របស់យើងខ្ញុំ​បាន​កើនឡើង​នៅចំពោះ​ព្រះអង្គ ហើយ​បាប​របស់យើងខ្ញុំ​ក៏​ធ្វើបន្ទាល់​ទាស់នឹង​យើងខ្ញុំ​; ការបំពាន​របស់យើងខ្ញុំ​នៅជាប់នឹង​យើងខ្ញុំ ហើយ​យើងខ្ញុំ​ស្គាល់​អំពើទុច្ចរិត​របស់យើងខ្ញុំ

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ដ្បិត​អំពើ​រំលង​របស់​យើង​ខ្ញុំ បាន​ចម្រើន​ជា​ច្រើន​ឡើង​នៅ​ចំពោះ​ព្រះ‌អង្គ ចំណែក​អំពើ​បាប​របស់​យើង​ខ្ញុំ ក៏​ធ្វើ​បន្ទាល់​ទាស់​នឹង​យើង​ខ្ញុំ​ដែរ អំពើ​រំលង​របស់​យើង​ខ្ញុំ​នៅ​ជាប់​នឹង​យើង​ខ្ញុំ យើង​ខ្ញុំ​ក៏​ស្គាល់​អំពើ​ទុច្ចរិត​របស់​យើង​ខ្ញុំ​ហើយ

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

បពិត្រ​ព្រះ‌អម្ចាស់! យើង​ខ្ញុំ​បាន​ប្រព្រឹត្ត​អំពើ​ទុច្ចរិត​ជា​ច្រើន នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះអង្គ អំពើ​បាប​របស់​យើង​ខ្ញុំ​ចោទ​ប្រកាន់​យើង​ខ្ញុំ អំពើ​ទុច្ចរិត​របស់​យើង​ខ្ញុំ​តាម​យើង​ខ្ញុំ​ជាប់​ជានិច្ច យើង​ខ្ញុំ​ស្គាល់​កំហុស​របស់​ខ្លួន​ហើយ។

សូមមើលជំពូក

អាល់គីតាប

អុលឡោះ​អើយ! យើង​ខ្ញុំ​បាន​ប្រព្រឹត្ត​អំពើ​ទុច្ចរិត​ជា​ច្រើន ចំពោះ​ទ្រង់ អំពើ​បាប​របស់​យើង​ខ្ញុំ​ចោទ​ប្រកាន់​យើង​ខ្ញុំ អំពើ​ទុច្ចរិត​របស់​យើង​ខ្ញុំ​តាម​យើង​ខ្ញុំ​ជាប់​ជា‌និច្ច យើង​ខ្ញុំ​ស្គាល់​កំហុស​របស់​ខ្លួន​ហើយ។

សូមមើលជំពូក



អេសាយ 59:12
31 ការដាក់ឲ្យឆ្លើយតបគ្នា  

ដូច្នេះ ក្រោយ​អស់​ទាំង​ការ​ដែល​បាន​កើត​ដល់​យើង​ខ្ញុំ ដោយ​ព្រោះ​អំពើ​អាក្រក់ នឹង​ទោស​របស់​យើង​ខ្ញុំ ដែល​មាន​ទំងន់​ជា​ខ្លាំង​ម៉្លេះ ទោះ​បើ​ទ្រង់ ឱ​ព្រះ​នៃ​យើង​ខ្ញុំ​អើយ ទ្រង់​មិន​បាន​ធ្វើ​ទោស​ដល់​យើង​ខ្ញុំ ឲ្យ​ស្មើ​នឹង​ការ​ទុច្ចរិត​របស់​យើង​ខ្ញុំ​ទេ ហើយ​បាន​ទាំង​ប្រោស ឲ្យ​យើង​ខ្ញុំ​មាន​សំណល់​រួច​ចេញ​ដូច្នេះ​ផង


ឱ​ព្រះ​នៃ​ទូលបង្គំ​អើយ ទូលបង្គំ​មាន​សេចក្ដី​ខ្មាស ហើយ​ក៏​ក្រហម​មុខ នឹង​ងើប​មើល​ទៅ​ទ្រង់ ជា​ព្រះ​នៃ​ទូលបង្គំ​ផង ពី​ព្រោះ​ការ​ទុច្ចរិត​របស់​យើង​ខ្ញុំ​បាន​ចំរើន​ជា​ច្រើន​ឡើង ដល់​លិច​ក្បាល​យើង​ខ្ញុំ ហើយ​ទោស​របស់​យើង​ខ្ញុំ​ក៏​កើន​ឡើង ដល់​ផ្ទៃ​មេឃ​ដែរ


ប៉ុន្តែក្នុង​សេចក្ដី​ទាំង​ប៉ុន្មាន ដែល​បាន​កើត​ដល់​យើង​ខ្ញុំ នោះ​ទ្រង់​សុចរិត​ទេ ដ្បិត​ទ្រង់​បាន​ប្រព្រឹត្ត​ដោយ​ស្មោះ‌ត្រង់ តែ​យើង​ខ្ញុំ​បាន​ប្រព្រឹត្ត ដោយ​លាមក​អាក្រក់​វិញ


ដ្បិត​ទូលបង្គំ​ទទួល​ស្គាល់​អំពើ​រំលង​របស់​ទូលបង្គំ​ហើយ ឯ​អំពើ​បាប​របស់​ទូលបង្គំ នោះ​ក៏​នៅ​ចំពោះ​មុខ​ទូលបង្គំ​ជានិច្ច


ឱ​ហ្ន៎ ប្រទេស​ដ៏​មាន​បាប ជា​សាសន៍​ផ្ទុក​ដោយ​អំពើ​ទុច្ចរិត ជា​ពូជ​មនុស្ស​ដែល​ប្រព្រឹត្ត​អាក្រក់ ជា​ពួក​កូន​ចៅ​ដែល​ប្រព្រឹត្ត​វៀច​កោង គេ​បាន​បោះ‌បង់​ចោល​ព្រះ‌យេហូវ៉ា គេ​បាន​ប្រមាថ​មើល‌ងាយ​ដល់​ព្រះ​ដ៏​បរិសុទ្ធ​នៃ​សាសន៍​អ៊ីស្រាអែល គេ​បាន​ត្រូវ​ព្រាត់​ថយ​ទៅ​ក្រោយ


ភាព​នៃ​ទឹក​មុខ​គេ​តែង​ធ្វើ​បន្ទាល់​ទាស់​នឹង​គេ ក៏​បើក​បង្ហាញ​អំពើ​បាប​របស់​គេ​ចេញ ដូច​ជា​ក្រុង​សូដុំម គេ​មិន​ខំ​បិទ​បាំង​ទេ វេទនា​ដល់​ព្រលឹង​គេ ពី​ព្រោះ​គេ​បាន​ប្រព្រឹត្ត​អំពើ​អាក្រក់​ដល់​ខ្លួន​គេ​ហើយ


ចូរ​ស្រែក​ឲ្យ​ពេញ​បំពង់​ក កុំ​សំចៃ​ឡើយ ចូរ​បន្លឺ​សំឡេង​ឡើង​ដូច​ជា​ត្រែ ហើយ​ប្រកាស​ប្រាប់​ដល់​រាស្ត្រ​អញ​ពី​អំពើ​រំលង​របស់​គេ នឹង​ដល់​ពូជ‌ពង្ស​នៃ​យ៉ាកុប​ពី​អំពើ​បាប​របស់​គេ


ដ្បិត​ចាប់​តាំង​ពី​ចាស់​បុរាណ​មក មនុស្ស​លោក​មិន​ដែល​ឮ ក៏​មិន​ដែល​ដឹង​ដោយ‌សារ​ត្រចៀក ហើយ​ភ្នែក​មិន​ដែល​ឃើញ​ព្រះ​ឯ​ណា​ក្រៅ​ពី​ទ្រង់ ដែល​ធ្វើ​ការ​ជំនួស​អ្នក​ដែល​សង្ឃឹម​ដល់​ទ្រង់​ឡើយ


ឱ​ព្រះ‌យេហូវ៉ា​អើយ ទោះ​បើ​អំពើ​ទុច្ចរិត​របស់​យើង​ខ្ញុំ​ធ្វើ​បន្ទាល់​ទាស់​នឹង​យើង​ខ្ញុំ​ក៏​ដោយ តែ​សូម​ទ្រង់​ប្រោស​មេត្តា ដោយ​យល់​ដល់​ព្រះ‌នាម​ទ្រង់ ដ្បិត​ការ​រា‌ថយ​របស់​យើង​ខ្ញុំ នោះ​ច្រើន​ណាស់ យើង​ខ្ញុំ​បាន​ធ្វើ​បាប​នឹង​ទ្រង់


ចូរ​ងើប​ភ្នែក​ឡើង​ទៅ​ឯ​ទី​ខ្ពស់​ទាំង​ប៉ុន្មាន ហើយ​មើល​កន្លែង​ណា ដែល​គេ​មិន​បាន​ដេក​នឹង​ឯង​នោះ គឺ​ឯង​បាន​អង្គុយ​ចាំ​គេ​តាម​ផ្លូវ ដូច​ជា​សាសន៍​អារ៉ាប់​នៅ​ទី​រហោ‌ស្ថាន​ដែរ ហើយ​ឯង​បាន​ធ្វើ​ឲ្យ​ស្រុក​អាប់‌ឱន​ទៅ ដោយ​ការ​កំផិត នឹង​អំពើ​ទុច្ចរិត​របស់​ឯង


ប៉ុន្តែ វា​បាន​រឹង‌ទទឹង​នឹង​បញ្ញត្ត​ច្បាប់​របស់​អញ ដោយ​ប្រព្រឹត្ត​អំពើ​អាក្រក់ លើស​ជាង​អស់​ទាំង​សាសន៍ ហើយ​រឹង‌ទទឹង​នឹង​ក្រឹត្យ‌ក្រម​របស់​អញ លើស​ជាង​ប្រទេស​នៅ​ជុំវិញ​ទាំង​ប៉ុន្មាន ដ្បិត​គេ​បាន​បោះ‌បង់​ចោល​បញ្ញត្ត​ច្បាប់​របស់​អញ​ឥត​ដែល​ដើរ​តាម​សោះ


តែ​ពួក​ណា​ដែល​រត់​រួច​បាន នោះ​នឹង​រួច​ជីវិត ហើយ​នឹង​នៅ​លើ​ភ្នំ​ដូច​ជា​ព្រាប​នៃ​ច្រក​ភ្នំ គ្រប់​គ្នា​កំពុង​តែ​យំ​ថ្ងូរ ដោយ​ព្រោះ​អំពើ​ទុច្ចរិត​របស់​រៀង​ខ្លួន


ចូរ​ធ្វើ​ច្រវាក់​ចុះ ពី​ព្រោះ​ស្រុក​នេះ​មាន​ពេញ​ដោយ​ទោស​ជា​កំចាយ​ឈាម ហើយ​ទី​ក្រុង​ដ៏​មាន​ពេញ​ដោយ​សេចក្ដី​ច្រឡោត


មាន​សុទ្ធ​តែ​ការ​ប្រទេច​ផ្តាសា ភូត‌កុហក កាប់​សំឡាប់ លួច​ប្លន់ ហើយ​ផិត​គ្នា​ទទេ គេ​រឹប​ជាន់ ហើយ​កំចាយ​ឈាម​តៗ​គ្នា


សេចក្ដី​អំនួត​របស់​ពួក​អ៊ីស្រាអែល​តែង​ធ្វើ​បន្ទាល់​ទាស់​នឹង​គេ ហេតុ​នោះ​បាន​ជា​អ៊ីស្រាអែល ហើយ​អេប្រា‌អិម នឹង​ត្រូវ​ចំពប់​ដួល​ចុះ​ក្នុង​អំពើ​ទុច្ចរិត​របស់​ខ្លួន ឯ​យូដា​ក៏​នឹង​ចំពប់​ដួល​ចុះ​ជា​មួយ​នឹង​គេ​ដែរ


ហើយ​សេចក្ដី​អំនួត​របស់​អ៊ីស្រាអែល ក៏​តែង‌តែ​ធ្វើ​បន្ទាល់ ទាស់​នឹង​គាត់ ទោះ​បើ​កើត​មាន​ដូច្នោះ​ក៏​ដោយ គង់​តែ​គេ​មិន​បាន​វិល​ត្រឡប់​មក​ឯ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ខ្លួន​ទេ ក៏​មិន​បាន​ស្វែង​រក​ទ្រង់​ផង


ហេតុ​ដូច្នេះ បញ្ញត្ត​ច្បាប់​បាន​អន់‌ថយ​ទៅ ហើយ​សេចក្ដី​យុត្តិ‌ធម៌​មិន​លេច​មក​ឲ្យ​ឃើញ​ឡើយ ដ្បិត​មនុស្ស​អាក្រក់​ឡោម‌ព័ទ្ធ​មនុស្ស​សុចរិត បាន​ជា​សេចក្ដី​យុត្តិ‌ធម៌​ចេញ​មក​ខូច​ហើយ។


តែ​បើ​មិន​ព្រម​ធ្វើ​ដូច្នោះ​ទេ នោះ​នឹង​មាន​បាប​ចំពោះ​ព្រះ‌យេហូវ៉ា​វិញ ហើយ​ត្រូវ​ដឹង​ជា​ប្រាកដ​ថា បាប​ឯង​រាល់​គ្នា​នឹង​តាម​ឯង​ទាន់