សុភាសិត 30:19 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គឺជាដំណើររបស់ឥន្ទ្រីហើរនៅលើអាកាស១ ដំណើរនៃពស់លូននៅលើថ្ម១ ដំណើរនាវាបើកនៅកណ្តាលសមុទ្រ១ ហើយដំណើរមនុស្សកំឡោះនៅចំពោះស្ត្រីក្រមុំ១។ ព្រះគម្ពីរខ្មែរសាកល ផ្លូវរបស់ឥន្ទ្រីនៅលើមេឃ ផ្លូវរបស់ពស់នៅលើថ្មដា ផ្លូវរបស់នាវានៅកណ្ដាលសមុទ្រ និងផ្លូវរបស់មនុស្សប្រុសជាមួយស្ត្រីព្រហ្មចារី។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គឺជាដំណើររបស់ឥន្ទ្រីហើរនៅលើអាកាស ដំណើរនៃពស់លូននៅលើថ្ម ដំណើរនាវាបើកនៅកណ្ដាលសមុទ្រ ហើយដំណើរមនុស្សកំលោះ នៅចំពោះស្ត្រីក្រមុំ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ គឺផ្លូវដែលត្មាតហើរលើមេឃ ផ្លូវដែលសត្វពស់លូនលើថ្ម ផ្លូវសំពៅនៅកណ្ដាលសមុទ្រ និងផ្លូវដែលនាំឲ្យបុរសទៅរកស្រីក្រមុំ។ អាល់គីតាប គឺផ្លូវដែលត្មាតហើរលើមេឃ ផ្លូវដែលសត្វពស់លូនលើថ្ម ផ្លូវសំពៅនៅកណ្ដាលសមុទ្រ និងផ្លូវដែលនាំឲ្យបុរសទៅរកស្រីក្រមុំ។ |
បើអ្នកណាល្បួងលួងលោមស្ត្រីក្រមុំ ដែលមិនទាន់មានអ្នកណាដណ្តឹងនៅឡើយ ហើយបានដេកនៅជាមួយនឹងនាង នោះត្រូវយកនាងធ្វើជាប្រពន្ធទៅ ព្រមទាំងចេញបណ្តាការឲ្យផង
មានសេចក្ដី៣មុខដែលអស្ចារ្យហួសគំនិតខ្ញុំ អើ ក៏មាន៤ផង ដែលខ្ញុំរកស្គាល់មិនបាន
តែអស់អ្នកណាដែលសង្ឃឹមដល់ព្រះយេហូវ៉ាវិញ នោះនឹងមានកំឡាំងចំរើនជានិច្ច គេនឹងហើរឡើងទៅលើ ដោយស្លាប ដូចជាឥន្ទ្រី គេនឹងរត់ទៅឥតដែលហត់ ហើយនឹងដើរឥតដែលល្វើយឡើយ។
ដ្បិតព្រះយេហូវ៉ាទ្រង់មានបន្ទូលដូច្នេះថា មើល ខ្មាំងសត្រូវនឹងហើរមកដូចជាឥន្ទ្រី ហើយនឹងត្រដាងស្លាបពីលើស្រុកម៉ូអាប់
មើល គេនឹងឡើងមក ទាំងហើរដូចជាឥន្ទ្រី គេនឹងត្រដាងស្លាបលើក្រុងបុសរ៉ា នៅថ្ងៃនោះ ចិត្តនៃមនុស្សខ្លាំងពូកែនៅស្រុកអេដំម នឹងបានដូចជាចិត្តនៃស្រី ដែលរៀបនឹងសំរាលកូន។
ព្រះយេហូវ៉ាទ្រង់នឹងនាំសាសន៍១ពីចំងាយ គឺពីចុងផែនដីមក ដូចជាឥន្ទ្រីហើរ ជាសាសន៍ដែលឯងស្តាប់ភាសាគេមិនបាន