ផារ៉ោនក៏ហៅឈ្មោះយ៉ូសែបថា សាប់ន៉ាត់-ផានា ក៏ឲ្យនាងអាសន៉ាត់ជាកូនប៉ូទី-ផេរ៉ា ជាសង្ឃនៅក្រុងអូន ធ្វើជាប្រពន្ធ រួចយ៉ូសែបចេញដើរទៅពេញក្នុងស្រុកអេស៊ីព្ទ។
លោកុប្បត្តិ 46:20 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នៅស្រុកអេស៊ីព្ទ យ៉ូសែបមានកូន២ គឺម៉ាន៉ាសេ នឹងអេប្រាអិម ដែលនាងអាសន៉ាត់ ជាកូនប៉ូទី-ផេរ៉ាជាសង្ឃនៅក្រុងអូនបានបង្កើតឲ្យ ព្រះគម្ពីរខ្មែរសាកល រីឯម៉ាណាសេ និងអេប្រាអិមកើតមកដល់យ៉ូសែបនៅដែនដីអេហ្ស៊ីប គឺអាសណាត់កូនស្រីរបស់ប៉ូទី-ផេរ៉ាបូជាចារ្យនៃក្រុងអូនបានបង្កើតឲ្យគាត់។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នៅស្រុកអេស៊ីព្ទ លោកយ៉ូសែបមានកូនប្រុសពីរនាក់ គឺម៉ាណាសេ និងអេប្រាអិម ដែលនាងអាសណាត់ កូនស្រីរបស់លោកប៉ូទី-ផេរ៉ា ជាសង្ឃនៅក្រុងអូន បានបង្កើតឲ្យលោក។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នៅស្រុកអេស៊ីប លោកយ៉ូសែបមានកូនប្រុសពីរនាក់ គឺ ម៉ាណាសេ និងអេប្រាអ៊ីម ជាកូនដែលលោកស្រីអាសណាត់ កូនស្រីលោកប៉ូទីផេរ៉ា បូជាចារ្យនៅក្រុងអូន បានបង្កើតជូនលោក។ អាល់គីតាប នៅស្រុកអេស៊ីប យូសុះមានកូនប្រុសពីរនាក់ គឺ ម៉ាណាសេ និងអេប្រាអ៊ីម ជាកូនដែលអាសណាត់ កូនស្រីប៉ូទីផេរ៉ា អ៊ីមុាំនៅក្រុងអូន បានបង្កើតជូនគាត់។ |
ផារ៉ោនក៏ហៅឈ្មោះយ៉ូសែបថា សាប់ន៉ាត់-ផានា ក៏ឲ្យនាងអាសន៉ាត់ជាកូនប៉ូទី-ផេរ៉ា ជាសង្ឃនៅក្រុងអូន ធ្វើជាប្រពន្ធ រួចយ៉ូសែបចេញដើរទៅពេញក្នុងស្រុកអេស៊ីព្ទ។
ក្រោយការទាំងនោះមក មានគេជំរាបយ៉ូសែបថា ឪពុកលោកមានជំងឺឈឺហើយ នោះយ៉ូសែបក៏នាំយកម៉ាន៉ាសេ នឹងអេប្រាអិម ជាកូនខ្លួនទាំង២ ទៅជាមួយ
នៅថ្ងៃនោះឯង គាត់ឲ្យពរដល់ក្មេងទាំង២ថា អ៊ីស្រាអែលនឹងឲ្យពរដល់មនុស្សដទៃដោយសារឯង ដោយថា សូមព្រះទ្រង់ប្រោសឲ្យឯងបានដូចជាអេប្រាអិមនឹងម៉ាន៉ាសេចុះ ដូច្នេះ គាត់បានលើកអេប្រាអិមឲ្យធំជាងម៉ាន៉ាសេ
ពួកកំឡោះៗនៃក្រុងអាវេន នឹងក្រុងភី-បែសែត គេនឹងដួលចុះដោយដាវ ទីក្រុងទាំងនោះនឹងត្រូវដឹកនាំទៅជាឈ្លើយ
ពីព្រោះពួកកូនចៅយ៉ូសែបបានចែកជាពូជអំបូរ២ផ្នែកទៅហើយ គឺម៉ាន៉ាសេ នឹងអេប្រាអិម ដូច្នេះគេមិនបានចែកចំណែកណាដល់ពួកលេវីនៅក្នុងស្រុកនោះទេ លើកតែទីក្រុងសំរាប់ឲ្យគេនៅប៉ុណ្ណោះ ព្រមទាំងដីនៅជុំវិញទាំងប៉ុន្មានសំរាប់ហ្វូងសត្វ នឹងទ្រព្យសម្បត្តិគេផង
នេះជាចំណែកដែលគេបានចែកដល់ពូជអំបូរម៉ាន៉ាសេ ដ្បិតគាត់ជាកូនច្បងរបស់យ៉ូសែប ឯម៉ាគារជាកូនច្បងរបស់ម៉ាន៉ាសេ ហើយជាឪពុករបស់កាឡាត គាត់បានស្រុកកាឡាត នឹងស្រុកបាសាន ដោយព្រោះគាត់ជាអ្នកថ្នឹកច្បាំង