Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 41:45 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

45 ផារ៉ោន​ក៏​ហៅ​ឈ្មោះ​យ៉ូសែប​ថា សាប់‌ន៉ាត់-ផានា ក៏​ឲ្យ​នាង​អាស‌ន៉ាត់​ជា​កូន​ប៉ូទី-ផេរ៉ា ជា​សង្ឃ​នៅ​ក្រុង​អូន ធ្វើ​ជា​ប្រពន្ធ រួច​យ៉ូសែប​ចេញ​ដើរ​ទៅ​ពេញ​ក្នុង​ស្រុក​អេស៊ីព្ទ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

45 ផារ៉ោន​ដាក់ឈ្មោះ​យ៉ូសែប​ថា សាប់ណាត់-ផានា ហើយ​ប្រទាន​អាសណាត់​កូនស្រី​របស់​ប៉ូទី-ផេរ៉ា​បូជាចារ្យ​នៃ​ក្រុង​អូន​ឲ្យ​គាត់ ធ្វើជា​ប្រពន្ធ​។ យ៉ូសែប​ក៏​ចេញទៅ​ត្រួតត្រាលើ​ដែនដី​អេហ្ស៊ីប​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

45 ផារ៉ោន​ប្រទាន​នាម​ឲ្យ​លោក​យ៉ូសែប​ថា "សាប់ណាត់-ផានា" ហើយ​លើក​នាង​អាសណាត់ កូន​ស្រី​របស់​លោក​ប៉ូទី-ផេរ៉ា ជា​សង្ឃ​នៅ​ក្រុង​អូន ធ្វើ​ជា​ប្រពន្ធ។ ដូច្នេះ លោក​យ៉ូសែប​ចេញ​ទៅ​ត្រួត​ពិនិត្យ​មើល​ស្រុក​អេស៊ីព្ទ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

45 ព្រះចៅ​ផារ៉ោន​ប្រទាន​នាម​ឲ្យ​លោក​យ៉ូសែប​ថា “សាប់‌ណាត់‌ផានា” ហើយ​ស្ដេច​ដណ្ដឹង​នាង​អាស‌ណាត់ ដែល​ត្រូវ​ជា​កូន​ស្រី​របស់​លោក​ប៉ូទី‌ផេរ៉ា ជា​បូជា‌ចារ្យ​នៅ​ក្រុង​អូន មក​ឲ្យ​លោក​ធ្វើ​ជា​ភរិយា។ ពេល​នោះ លោក​យ៉ូសែប​ចេញ​ទៅ​ត្រួត​ពិនិត្យ​មើល​ស្រុក​អេស៊ីប។

សូមមើលជំពូក ចម្លង

អាល់គីតាប

45 ស្តេច​ហ្វៀរ៉អ៊ូន​ដាក់​ឈ្មោះ​ឲ្យ​យូសុះ​ថា “សាប់‌ណាត់‌ផានា”ហើយ​ស្តេច​ដណ្តឹង​អាស‌ណាត់ ដែល​ត្រូវ​ជា​កូន​ស្រី​របស់​ប៉ូទី‌ផេរ៉ា ជា​អ៊ីមុាំ​នៅ​ក្រុង​អូន មក​ឲ្យ​យូសុះ​ធ្វើ​ជា​ភរិយា។ ពេល​នោះ យូសុះ​ចេញ​ទៅ​ត្រួត​ពិនិត្យ​មើល​ស្រុក​អេស៊ីប។

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 41:45
11 ការដាក់ឲ្យឆ្លើយតបគ្នា  

ហើយ​ម៉ិល‌គីស្សាដែក​ជា​ស្តេច​ក្រុង​សាឡិម ក៏​នាំ​យក​នំបុ័ង នឹង​ស្រា​ទំពាំង‌បាយ‌ជូរ​មក ពី​ព្រោះ​ទ្រង់​ជា​សង្ឃ​របស់​ព្រះ​ដ៏​ខ្ពស់​បំផុត


គ្រា​មុន​ដែល​កើត​មាន​ឆ្នាំ​អំណត់ នោះ​យ៉ូសែប​មាន​កូន​ប្រុស​២ ដែល​នាង​អាស‌ន៉ាត់​ជា​កូន​ប៉ូទី-ផេរ៉ា​ជា​សង្ឃ​នៅ​ក្រុង​អូន​បាន​បង្កើត​ឲ្យ


នៅ​ស្រុក​អេស៊ីព្ទ យ៉ូសែប​មាន​កូន​២ គឺ​ម៉ាន៉ាសេ នឹង​អេប្រា‌អិម ដែល​នាង​អាស‌ន៉ាត់ ជា​កូន​ប៉ូទី-ផេរ៉ា​ជា​សង្ឃ​នៅ​ក្រុង​អូន​បាន​បង្កើត​ឲ្យ


ហើយ​អ៊ីរ៉ា ជា​ពូជ​យ៉ាអ៊ារ លោក​ជា​ចាង‌ហ្វាង​លើ​ពួក​សេនាបតី​របស់​ដាវីឌ។


បេណាយ៉ា កូន​យេហូ‌យ៉ាដា ធ្វើ​ជា​មេ​ពួក​កេរេ‌ធីម នឹង​ពួក​ពេលេ‌ធីម ហើយ​បុត្រា​ទាំង​ប៉ុន្មាន​របស់​ដាវីឌ ធ្វើ​ជា​សេនាបតី។


រីឯ​សង្ឃ​នៅ​ស្រុក​ម៉ាឌាន​នោះ លោក​មាន​កូន​ស្រី​៧​នាក់ នាង​ទាំង​នោះ​មក​ដង​ទឹក​ទៅ​ចាក់​បំពេញ​ស្នូក​ឲ្យ​ហ្វូង​សត្វ​របស់​ឪពុក​ផឹក


គេ​ក៏​នឹង​បំបែក​បំបាក់​រូប​ព្រះ​នៅ​បេត-សេមែស​ដែល​នៅ​ក្នុង​ស្រុក​អេស៊ីព្ទ​ដែរ ព្រម​ទាំង​ដុត​វិហារ​នៃ​ព្រះ​របស់​ស្រុក​អេស៊ីព្ទ​ទាំង​ប៉ុន្មាន​ផង។


ពួក​កំឡោះៗ​នៃ​ក្រុង​អាវេន នឹង​ក្រុង​ភី-បែសែត គេ​នឹង​ដួល​ចុះ​ដោយ​ដាវ ទី​ក្រុង​ទាំង​នោះ​នឹង​ត្រូវ​ដឹក‌នាំ​ទៅ​ជា​ឈ្លើយ


ឯ​ចៅហ្វាយ​លើ​ពួក​កំរៀវ លោក​ឲ្យ​មាន​ឈ្មោះ​ផ្សេង​វិញ គឺ​លោក​ឲ្យ​ដានី‌យ៉ែល​មាន​ឈ្មោះ​ថា បេល‌ថិស្សាសារ ឲ្យ​ហាណានា​មាន​ឈ្មោះ​ថា សាដ្រាក់ ឲ្យ​មីសា‌អែល​មាន​ឈ្មោះ​ថា មែសាក់ ហើយ​ក៏​ឲ្យ​អ័សារា​មាន​ឈ្មោះ​ថា អ័បេឌ-នេកោ។


នៅ​គ្រា​នោះ សេសារ-អូគូស្ទ បាន​ចេញ​ព្រះ‌រាជ‌ឱង្ការ​១​ច្បាប់ ឲ្យ​មនុស្ស​ទាំង​អស់​ដែល​នៅ​ផែន‌ដី​បាន​ចុះ​បញ្ចី


ក្នុង​ពួក​ហោរា​នោះ មាន​ម្នាក់​ឈ្មោះ​អ័ក្កា‌បុស គាត់​ក្រោក​ឡើង​ទាយ ដោយ​ព្រះ‌វិញ្ញាណ​ថា នឹង​មាន​អំណត់​អត់​ជា​ខ្លាំង នៅ​គ្រប់​លើ​ផែនដី នោះ​ក៏​កើត​មក​ក្នុង​ប្រវត្តិ​នៃ​មហា​រាជ​ក្លូឌាស​មែន


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម