លោកឪពុកនឹងបាននៅក្នុងស្រុកកូសែន ជាស្រុកជិតខ្ញុំនោះ គឺទាំងលោកឪពុក នឹងកូនចៅរបស់លោកឪពុកទាំងអស់ ហើយនឹងហ្វូងចៀម ហ្វូងគោ ព្រមទាំងរបស់លោកឪពុកទាំងប៉ុន្មានផង
លោកុប្បត្តិ 45:9 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ចូរអ្នករាល់គ្នាប្រញាប់ឡើងទៅឪពុកខ្ញុំ នឹងជំរាបគាត់ថា យ៉ូសែបជាកូនលោកឪពុកផ្តាំមកដូច្នេះថា ព្រះទ្រង់បានតាំងខ្ញុំឲ្យធ្វើជាចៅហ្វាយលើស្រុកអេស៊ីព្ទទាំងមូល ដូច្នេះ សូមអញ្ជើញចុះមកឯខ្ញុំ កុំបង្អង់ឡើយ ព្រះគម្ពីរខ្មែរសាកល “ចូរប្រញាប់ឡើងទៅឯឪពុករបស់ខ្ញុំចុះ ហើយប្រាប់គាត់ថា: ‘យ៉ូសែបកូនប្រុសរបស់លោកឪពុកបាននិយាយដូច្នេះថា: “ព្រះបានតាំងខ្ញុំជាចៅហ្វាយលើអេហ្ស៊ីបទាំងមូលហើយ សូមចុះមកជួបខ្ញុំកុំបង្អង់ឡើយ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ សូមបងៗប្រញាប់ទៅជួបឪពុករបស់ខ្ញុំ ហើយជម្រាបលោកថា "យ៉ូសែបជាកូនរបស់លោកឪពុកផ្តាំមកដូច្នេះថា ព្រះទ្រង់បានតាំងខ្ញុំឲ្យធ្វើជាម្ចាស់លើស្រុកអេស៊ីព្ទទាំងមូល ដូច្នេះ សូមអញ្ជើញមកជួបកូន កុំបង្អង់ឡើយ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ សូមបងៗវិលទៅរកឪពុកយើងជាប្រញាប់ ហើយជម្រាបលោកថា “យ៉ូសែប ជាកូនលោកឪពុក សូមផ្ដាំមកថា ព្រះជាម្ចាស់បានតែងតាំងកូនឲ្យធ្វើជាម្ចាស់គ្រប់គ្រងលើស្រុកអេស៊ីបទាំងមូល ដូច្នេះ សូមលោកឪពុកចុះមករកកូនកុំបង្អង់ឡើយ អាល់គីតាប សូមបងៗវិលទៅរកឪពុកយើងជាប្រញាប់ ហើយជម្រាបគាត់ថា “យូសុះ ជាកូនលោកឪពុក សូមផ្តាំមកថា អុលឡោះបានតែងតាំងកូនឲ្យធ្វើជាម្ចាស់គ្រប់គ្រងលើស្រុកអេស៊ីបទាំងមូល ដូច្នេះ សូមលោកឪពុកចុះមករកកូនកុំបង្អង់ឡើយ |
លោកឪពុកនឹងបាននៅក្នុងស្រុកកូសែន ជាស្រុកជិតខ្ញុំនោះ គឺទាំងលោកឪពុក នឹងកូនចៅរបស់លោកឪពុកទាំងអស់ ហើយនឹងហ្វូងចៀម ហ្វូងគោ ព្រមទាំងរបស់លោកឪពុកទាំងប៉ុន្មានផង
ត្រូវឲ្យជំរាបឪពុកខ្ញុំពីគ្រប់ទាំងសេចក្ដីរុងរឿងរបស់ខ្ញុំនៅស្រុកអេស៊ីព្ទនេះ ហើយពីគ្រប់ការទាំងអស់ដែលអ្នករាល់គ្នាបានឃើញផង ត្រូវឲ្យប្រញាប់ទៅនាំយកឪពុកខ្ញុំចុះមកឯណេះកុំខាន
រួចលោកយ៉ូសែបប្រើពួកបងប្អូន ឲ្យទៅអញ្ជើញលោកយ៉ាកុបជាឪពុក នឹងញាតិសន្តានទាំងប៉ុន្មាន មានចំនួន៧៥នាក់ឲ្យមក