ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




លោកុ‌ប្បត្តិ 45:14 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

នោះ​គាត់​ឱប​ក​បេន‌យ៉ាមីន​ជា​ប្អូន ហើយ​យំ បេន‌យ៉ាមីន​ក៏​យំ​នៅ​ក​គាត់​ដែរ

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

រួច​យ៉ូសែប​កៀក​ក​បេនយ៉ាមីន​ប្អូនប្រុស​របស់គាត់ ហើយ​យំ រីឯ​បេនយ៉ាមីន​ក៏​កៀក​ក​យ៉ូសែប ហើយ​យំ​ដែរ​។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ពេល​នោះ លោក​យ៉ូសែប​ស្ទុះ​ទៅ​ឱប​ក​បេនយ៉ាមីន​ជា​ប្អូន ហើយ​យំ ឯ​បេនយ៉ាមីន​ក៏​យំ​ឱប​ក​លោក​ដែរ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

លោក​យ៉ូសែប​ស្ទុះ​ទៅ​ឱប​បេន‌យ៉ាមីន ជា​ប្អូន រួច​យំ រីឯ​បេន‌យ៉ាមីន​ក៏​យំ​ឱប​លោក​យ៉ូសែប​ដែរ។

សូមមើលជំពូក

អាល់គីតាប

យូសុះ​ស្ទុះ​ទៅ​ឱប​ពុន‌យ៉ាម៉ីន ជា​ប្អូន រួច​យំ រីឯ​ពុន‌យ៉ាម៉ីន​ក៏​យំ​ឱប​យូសុះ​ដែរ។

សូមមើលជំពូក



លោកុ‌ប្បត្តិ 45:14
9 ការដាក់ឲ្យឆ្លើយតបគ្នា  

យ៉ាកុប​ក៏​ថើប​រ៉ាជែល រួច​ឡើង​សំឡេង​យំ


អេសាវ​ក៏​រត់​មក​ទទួល ហើយ​ឱប​ថើប រួច​យំ​ជា​មួយ​គ្នា​ទាំង​២​នាក់


គាត់​ក៏​ងាក​បែរ​ចេញ​ពី​គេ​ទៅ​យំ រួច​ត្រឡប់​មក​និយាយ​នឹង​គេ​វិញ ទើប​យក​ស៊ីម្មាន​ពី​ពួក​គេ​មក​ចង​នៅ​មុខ​គេ។


យ៉ូសែប​ក៏​ប្រញាប់‌ប្រញាល់​ទៅ​រក​កន្លែង​យំ ពី​ព្រោះ​គាត់​មាន​សេចក្ដី​ក្តួល​នឹង​ប្អូន​ខ្លាំង​ណាស់ នោះ​គាត់​ចូល​ទៅ​យំ​ក្នុង​បន្ទប់


គាត់​ថើប​ដល់​ពួក​បងៗ​ទាំង​អស់ ព្រម​ទាំង​យំ​នឹង​គេ​ផង រួច​មក​បង​ប្អូន​ក៏​និយាយ​រោះ‌រាយ​នឹង​គាត់។


គាត់​ឡើង​សំឡេង​យំ ឯ​ពួក​សាសន៍​អេស៊ីព្ទ​ក៏​ឮ ព្រម​ទាំង​ពួក​ដំណាក់​ផារ៉ោន​ផង


ឯ​យ៉ូសែប​គាត់​ទឹម​រថ​របស់​គាត់​ឡើង​ទៅ​ទទួល​អ៊ីស្រាអែល​ជា​ឪពុក​នៅ​ត្រង់​កូសែន ក៏​ចូល​ទៅ​ឱប​ក​ឪពុក ហើយ​យំ​ជា​យូរ


នោះ​វា​ក៏​ក្រោក​ឡើង​ដើរ​ទៅ លុះ​ឪពុក​ឃើញ​ពី​ចំងាយ​ហើយ ក៏​មាន​ចិត្ត​អាណិត​មេត្តា ហើយ​រត់​ទៅ​ឱប​ថើប​វា


ឥត​យោបល់ មាន​ចិត្ត​មិន​ទៀង មិន​ចេះ​ស្រឡាញ់​តាម​ធម្មតា ក៏​ឥត​មាន​សេចក្ដី​មេត្តា‌ករុណា​សោះ