លោកុប្បត្តិ 36:38 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ សូលក៏សុគតទៅ រួចបាល-ហាណាន់ជាកូនអ័កបោរ បានសោយរាជ្យជំនួសទ្រង់ ព្រះគម្ពីរខ្មែរសាកល សូលក៏សោយទិវង្គត នោះបាល-ហាណាន់បុត្ររបស់អ័កបោរ បានឡើងសោយរាជ្យជំនួសទ្រង់។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះបាទសូលសុគតទៅ រួចព្រះបាទបាល-ហាណាន់ ជាបុត្ររបស់លោកអ័កបោរ បានឡើងគ្រងរាជ្យជំនួស។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះបាទសូលសោយទិវង្គតទៅ ព្រះបាទបាលហាណាន់ ជាបុត្ររបស់លោកអកបោរ បានឡើងគ្រងរាជ្យជំនួស។ អាល់គីតាប ស្តេចសូលស្លាប់ទៅ ស្តេចបាលហាណាន់ ជាកូនរបស់អកបោរ បានឡើងគ្រងរាជ្យជំនួស។ |
បាល-ហាណាន់ជាកូនអ័កបោរក៏សុគតទៅ រួចហាដារបានសោយរាជ្យជំនួសទ្រង់ ទីក្រុងទ្រង់ហៅថា ប៉ាវ ហើយភរិយាទ្រង់នាមជាមហេថាបែល ជាកូនម៉ាតរ៉េឌ ដែលជាកូនមេសាហាប់។
បាល-ហាន៉ាន់ក៏សុគតទៅ រួចហាដាឌ់បានឡើងសោយរាជ្យជំនួសទ្រង់ ទីក្រុងរបស់ទ្រង់ឈ្មោះប៉ាវ ហើយព្រះទេពីទ្រង់ព្រះនាមជាមហេថាបែល ជាបុត្រីម៉ាតរេឌ ដែលជាកូនមេសាហាប់
បាលហាន៉ាន់ ដែលនៅក្រុងកេឌើរ ជាអ្នកត្រួតលើចំការអូលីវ នឹងដើមឧទុម្ពរដែលដុះនៅស្រុកទំនាប ហើយយ៉ូអាស ជាអ្នកត្រួតលើឃ្លាំងប្រេងអូលីវ