ខ្ញុំមានគោ មានលា មានហ្វូងចៀម ហើយមានបាវប្រុសស្រី ខ្ញុំបានចាត់គេមកជំរាបលោកម្ចាស់ ដើម្បីឲ្យខ្ញុំបានប្រកបដោយគុណលោក
លោកុប្បត្តិ 33:8 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គាត់សួរយ៉ាកុបថា ឯងឲ្យពួកទាំងនោះដែលអញឃើញអម្បាញ់មិញមកធ្វើអ្វី យ៉ាកុបជំរាបថា នោះប្រយោជន៍ឲ្យខ្ញុំបានប្រកបដោយគុណរបស់បង ព្រះគម្ពីរខ្មែរសាកល អេសាវសួរទៀតថា៖ “តើក្បួនដង្ហែទាំងអស់នេះដែលខ្ញុំបានជួប មានន័យដូចម្ដេច?”។ យ៉ាកុបតបថា៖ “គឺដើម្បីរកបានសេចក្ដីសន្ដោសនៅចំពោះភ្នែករបស់លោកម្ចាស់នៃខ្ញុំ”។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ លោកអេសាវសួរថា៖ «តើឯងឲ្យពួកទាំងនោះដែលបងឃើញអម្បាញ់មិញមកធ្វើអ្វី?» លោកយ៉ាកុបជម្រាបថា៖ «ដើម្បីឲ្យខ្ញុំបានប្រកបដោយគុណរបស់បង»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកអេសាវពោលថា៖ «តើប្អូនមានបំណងយកហ្វូងសត្វទាំងប៉ុន្មានដែលបងបានជួបនោះ ទៅធ្វើអ្វី?»។ លោកយ៉ាកុបឆ្លើយថា៖ «ខ្ញុំយកមកជូនលោកបង ដើម្បីសុំលោកបងមេត្តាអធ្យាស្រ័យដល់ខ្ញុំ»។ អាល់គីតាប អេសាវពោលថា៖ «តើប្អូនមានបំណងយកហ្វូងសត្វទាំងប៉ុន្មាន ដែលបងបានជួបនោះ ទៅធ្វើអ្វី?»។ យ៉ាកកូបឆ្លើយថា៖ «ខ្ញុំយកមកជូនលោកបង ដើម្បីសុំលោកបងមេត្តាអធ្យាស្រ័យដល់ខ្ញុំ»។ |
ខ្ញុំមានគោ មានលា មានហ្វូងចៀម ហើយមានបាវប្រុសស្រី ខ្ញុំបានចាត់គេមកជំរាបលោកម្ចាស់ ដើម្បីឲ្យខ្ញុំបានប្រកបដោយគុណលោក
ពួកអ្នកបំរើក៏ត្រឡប់មកឯយ៉ាកុបវិញជំរាបថា យើងខ្ញុំបានទៅដល់អេសាវជាបងលោកហើយ លោកក៏អញ្ជើញមកដែរ ព្រមទាំងនាំមនុស្ស៤០០នាក់មកជាមួយផង
បន្ទាប់មក លេអា នឹងកូននាងក៏ចូលមកឱនក្រាបចុះ ក្រោយនោះយ៉ូសែបនឹងរ៉ាជែលក៏ចូលមកឱនក្រាបចុះដែរ
ហើយចាប់តាំងពីលោកតាំងគាត់ឡើង ឲ្យត្រួតត្រាលើផ្ទះ នឹងទ្រព្យសម្បត្តិទាំងអស់មក នោះព្រះយេហូវ៉ាទ្រង់ប្រទានពរដល់ផ្ទះនៃសាសន៍អេស៊ីព្ទនោះដោយព្រោះយ៉ូសែប ហើយព្រះយេហូវ៉ាក៏ផ្តល់ព្រះពរ មកលើគ្រប់ទាំងរបស់លោក ដែលនៅក្នុងផ្ទះ នឹងនៅស្រែចំការដែរ
ស្តេចទ្រង់ក៏ស្រឡាញ់អេសធើរលើសជាងស្ត្រីឯទៀត ហើយនាងទទួលបានព្រះគុណ នឹងសេចក្ដីប្រោសប្រាណ នៅចំពោះទ្រង់ លើសជាងពួកស្រីក្រមុំទាំងប៉ុន្មាន ដល់ម៉្លេះបានជាទ្រង់បំពាក់មកុដរាជ្យ តាំងនាងឡើងជាអគ្គមហេសីជំនួសវ៉ាសធី