លោកុប្បត្តិ 33:7 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ បន្ទាប់មក លេអា នឹងកូននាងក៏ចូលមកឱនក្រាបចុះ ក្រោយនោះយ៉ូសែបនឹងរ៉ាជែលក៏ចូលមកឱនក្រាបចុះដែរ ព្រះគម្ពីរខ្មែរសាកល រួចលេអា និងកូនៗរបស់នាងក៏ចូលមកជិត ហើយក្រាបចុះ លុះចុងក្រោយ យ៉ូសែប និងរ៉ាជែលក៏ចូលមកជិត ហើយក្រាបចុះដែរ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ បន្ទាប់មក នាងលេអា និងកូនរបស់នាងក៏ចូលមកឱនក្រាបចុះ ហើយជាចុងក្រោយ យ៉ូសែប និងនាងរ៉ាជែលក៏ចូលមកឱនក្រាបចុះដែរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកស្រីលេអា និងកូនៗរបស់គាត់ ក៏ចូលមកក្រាបសំពះ ហើយយ៉ូសែប និងលោកស្រីរ៉ាជែល នាំគ្នាចូលមកក្រាបសំពះដែរ។ អាល់គីតាប លេអា និងកូនៗរបស់គាត់ក៏ចូលមកក្រាបសំពះ ហើយយូសុះ និងរ៉ាជែល នាំគ្នាចូលមកក្រាបសំពះដែរ។ |
គាត់សួរយ៉ាកុបថា ឯងឲ្យពួកទាំងនោះដែលអញឃើញអម្បាញ់មិញមកធ្វើអ្វី យ៉ាកុបជំរាបថា នោះប្រយោជន៍ឲ្យខ្ញុំបានប្រកបដោយគុណរបស់បង