ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




លោកុ‌ប្បត្តិ 28:9 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

នោះ​គាត់​ទៅ​ឯ​អ៊ីស‌ម៉ាអែល យក​នាង​ម៉ាហា‌ឡាត់ ប្អូន​នេបា‌យ៉ូត ជា​កូន​អ៊ីស‌ម៉ាអែល ចៅ​អ័ប្រា‌ហាំ​មក​ធ្វើ​ជា​ប្រពន្ធ​ថែម​ទៀត។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ដូច្នេះ អេសាវ​ក៏​ទៅរក​អ៊ីសម៉ាអែល ហើយ​យក​ម៉ាហាឡាត់ ធ្វើជា​ប្រពន្ធ​មួយ​ទៀត ផ្សេងពី​ប្រពន្ធ​ដែល​គាត់​មាន​។ នាងជា​កូនស្រី​របស់​អ៊ីសម៉ាអែល​ដែលជា​កូនប្រុស​របស់​អ័ប្រាហាំ ហើយនាងជា​ប្អូនស្រី​របស់​នេបាយ៉ូត​។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

អេសាវ​ក៏​ទៅ​រក​លោក​អ៊ីស‌ម៉ា‌អែល យក​នាង​ម៉ាហា‌ឡាត់ ប្អូន​របស់​នាង​នេបា‌យ៉ូត ជា​កូន​របស់​លោក​អ៊ីស‌ម៉ា‌អែល ចៅ​របស់​លោក​អ័ប្រា‌ហាំ មក​ធ្វើ​ជា​ប្រពន្ធ​ថែម​ទៀត។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

លោក​អេសាវ​ក៏​ទៅ​រក​លោក​អ៊ីស្មា‌អែល ហើយ​យក​ប្រពន្ធ​មួយ​ទៀត គឺ​នាង​ម៉ាហា‌ឡាត ជា​បង​របស់​នាង​នេបា‌យ៉ូត ដែល​ត្រូវ​ជា​កូន​ស្រី​របស់​លោក​អ៊ីស្មា‌អែល កូន​របស់​លោក​អប្រាហាំ។

សូមមើលជំពូក

អាល់គីតាប

អេសាវ​ក៏​ទៅ​រក​អ៊ីស្មា‌អែល ហើយ​យក​ប្រពន្ធ​មួយ​ទៀត គឺ​ម៉ាហា‌ឡាត ជា​បង​របស់​នេបា‌យ៉ូត ដែល​ត្រូវ​ជា​កូន​ស្រី​របស់​អ៊ីស្មា‌អែល កូន​របស់​អ៊ីព្រហ៊ីម។

សូមមើលជំពូក



លោកុ‌ប្បត្តិ 28:9
6 ការដាក់ឲ្យឆ្លើយតបគ្នា  

ឯ​អេសាវ កាល​គាត់​យក​នាង​យូឌីត​ជា​កូន​បេរី​សាសន៍​ហេត ហើយ​នាង​បាស‌ម៉ាត​ជា​កូន​អេឡូន​សាសន៍​ហេត ធ្វើ​ជា​ប្រពន្ធ នោះ​គាត់​មាន​អាយុ​៤០​ឆ្នាំ​ហើយ


ហើយ​នេះ​ជា​កូន​ចៅ​រេហួល គឺ​ណាហាត់ សេរ៉ាស សាំម៉ា នឹង​មីសសា នោះ​សុទ្ធ​តែ​ជា​កូន​ចៅ​របស់​បាសម៉ាត ប្រពន្ធ​អេសាវ​ដែរ


នេះ​ជា​មេ​ក្នុង​ពួក​កូន​ចៅ​អ័ហូ‌លី‌បាម៉ា ប្រពន្ធ​របស់​អេសាវ គឺ​យេអ៊ូស​១ យ៉ាឡាម​១ ហើយ​នឹង​កូរេ​១ នោះ​ជា​ពួក​មេ​ដែល​កើត​ពី​អ័ហូ‌លី‌បាម៉ា កូន​អ័ន៉ា ប្រពន្ធ​អេសាវ


អេសាវ​គាត់​យក​ប្រពន្ធ​ក្នុង​ពួក​កូន​ស្រី​ស្រុក​កាណាន គឺ​អ័ដា ជា​កូន​អេឡូន សាសន៍​ហេត ហើយ​អ័ហូ‌លី‌បាម៉ា ជា​កូន​អ័ន៉ា​ដែល​ជា​កូន​ស៊ីបៀន​សាសន៍​ហេវី


នឹង​បាសម៉ាត​ជា​កូន​អ៊ីស‌ម៉ាអែល ហើយ​ជា​ប្អូន​នេបា‌យ៉ូត