គាត់ឆ្លើយថា កុំឃាត់ខ្ញុំឡើយ ព្រោះព្រះយេហូវ៉ាបានធ្វើឲ្យដំណើរខ្ញុំកើតការហើយ ដូច្នេះខ្ញុំសូមលាត្រឡប់ទៅឯចៅហ្វាយខ្ញុំវិញ
លោកុប្បត្តិ 24:55 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តែបង នឹងម្តាយនាងនិយាយថា សូមឲ្យនាងនៅជាមួយនឹងយើងសិន បើតិចណាស់ត្រឹម១០ថ្ងៃ រួចសឹមយកទៅចុះ ព្រះគម្ពីរខ្មែរសាកល ប៉ុន្តែបងប្រុសរបស់នាង និងម្ដាយរបស់នាងនិយាយថា៖ “សូមឲ្យនាងក្រមុំនៅជាមួយយើងយ៉ាងហោចណាស់ដប់ថ្ងៃសិន រួចសឹមទៅចុះ”។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ បងប្រុស និងម្តាយរបស់នាងរេបិកាពោលថា៖ «សូមឲ្យនាងនៅជាមួយយើងបន្ដិចសិន យ៉ាងហោចណាស់ត្រឹមដប់ថ្ងៃ រួចសឹមឲ្យនាងទៅ»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ បងប្រុស និងម្ដាយរបស់នាងរេបិកាពោលថា៖ «សុំឲ្យរេបិកានៅទីនេះជាមួយយើងបន្តិចសិន ចាំដប់ថ្ងៃទៀត សឹមអញ្ជើញទៅ»។ អាល់គីតាប បងប្រុស និងម្តាយរបស់រ៉ហ្វ៊ីកាពោលថា៖ «សុំឲ្យរ៉ហ្វ៊ីកានៅទីនេះជាមួយយើងបន្តិចសិន ចាំដប់ថ្ងៃទៀត សឹមអញ្ជើញទៅ»។ |
គាត់ឆ្លើយថា កុំឃាត់ខ្ញុំឡើយ ព្រោះព្រះយេហូវ៉ាបានធ្វើឲ្យដំណើរខ្ញុំកើតការហើយ ដូច្នេះខ្ញុំសូមលាត្រឡប់ទៅឯចៅហ្វាយខ្ញុំវិញ
បើមនុស្សណាលក់ផ្ទះ នៅក្នុងទីក្រុង ដែលមានកំផែង នោះមានច្បាប់លោះមកវិញក្នុងរវាង១ឆ្នាំ រាប់តាំងពីថ្ងៃដែលបានលក់មក គឺនៅវេលាពេញ១ឆ្នាំ គេមានច្បាប់លោះមកវិញបាន
ក្រោយបន្តិចគាត់ក៏ត្រឡប់មក ដើម្បីនឹងយកនាងធ្វើជាប្រពន្ធ ក៏បែរទៅមើលខ្មោចសិង្ហនោះ ឃើញថាមានសំបុកឃ្មុំ ពេញដោយទឹក នៅក្នុងខ្មោចសិង្ហនោះ
រួចគាត់នៅជាមួយបាន៣ថ្ងៃ ដោយឪពុកក្មេកបានឃាត់សិន ហើយក៏ស៊ីផឹកជាមួយគ្នា ព្រមទាំងដេកនៅទីនោះផង