ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




លូកា 9:38 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ហើយ​មើល មាន​ម្នាក់​ស្រែក​ឡើង​ពី​ក្នុង​ពួក​មនុស្ស​ទាំង​នោះ​ថា លោក​គ្រូ​អើយ សូម​អាណិត​កូន​ខ្ញុំ​ផង ដ្បិត​ជា​កូន​តែ​១​របស់​ខ្ញុំ

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ពេលនោះ មើល៍! មាន​បុរស​ម្នាក់​ក្នុងចំណោម​ហ្វូងមនុស្ស ស្រែកឡើង​ថា​៖ “លោកគ្រូ​អើយ​! ខ្ញុំ​សូមអង្វរ​លោក​ឲ្យ​ប្រោសប្រណី​ដល់​កូនប្រុស​របស់ខ្ញុំ​ផង ពីព្រោះ​វា​ជា​កូនប្រុស​តែមួយ​របស់ខ្ញុំ​។

សូមមើលជំពូក

Khmer Christian Bible

ហើយ​មើល៍​ មាន​បុរស​ម្នាក់​ស្រែក​ពី​ក្នុង​ចំណោម​បណ្ដាជន​មក​ថា៖​ «លោក​គ្រូ​អើយ!​ ខ្ញុំ​សូម​អង្វរ​ សូម​មើល​កូន​ប្រុស​របស់​ខ្ញុំ​ផង​ ព្រោះ​វា​ជា​កូន​តែ​មួយ​របស់​ខ្ញុំ​

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

មាន​ម្នាក់​ស្រែក​ពី​ក្នុង​ចំណោម​ប្រជា‌ជន​មក​ថា៖ «លោក​គ្រូ​អើយ សូម​អាណិត​កូន​ខ្ញុំ​ផង ខ្ញុំ​មាន​កូន​តែ​មួយ​នេះ​គត់។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

មាន​បុរស​ម្នាក់​ស្រែក​ពី​កណ្ដាល​ចំណោម​បណ្ដា‌ជន​មក​ថា៖ «លោក​គ្រូ​អើយ! សូម​មេត្តា​ប្រោស‌ប្រណី​ដល់​កូន​ប្រុស​ខ្ញុំ​ប្របាទ​ផង ព្រោះ​ខ្ញុំ​ប្របាទ​មាន​កូន​តែ​មួយ​នេះ​គត់។

សូមមើលជំពូក

អាល់គីតាប

មាន​បុរស​ម្នាក់​ស្រែក​ពី​កណ្ដាល​ចំណោម​បណ្ដា‌ជន​មក​ថា៖ «តួន​អើយ! សូម​មេត្ដា​ប្រោស ប្រណី​ដល់​កូន​ប្រុស​ខ្ញុំ​ផង ព្រោះ​ខ្ញុំ​មាន​កូន​តែ​មួយ​នេះ​គត់។

សូមមើលជំពូក



លូកា 9:38
8 ការដាក់ឲ្យឆ្លើយតបគ្នា  

នោះ​យើង​ខ្ញុំ​បាន​ឆ្លើយ​ជំរាប​លោក​ម្ចាស់​ថា យើង​ខ្ញុំ​មាន​ឪពុក​ចាស់ ហើយ​នឹង​ប្អូន​តូច​១​ដែល​កើត​មក​ក្នុង​កាល​ដែល​គាត់​ចាស់​ដែរ បង​វា​បាន​ស្លាប់​ទៅ ហើយ​ក្នុង​កូន​ពោះ​មួយ​នឹង​វា នោះ​នៅ​សល់​តែ​វា​ម្នាក់​ឯង​ទេ ហើយ​ឪពុក​ស្រឡាញ់​វា​ណាស់


អញ​នឹង​ចាក់​និស្ស័យ​មក​លើ​ពួក​វង្ស​ដាវីឌ នឹង​ពួក​អ្នក​នៅ​ក្រុង​យេរូ‌សាឡិម ឲ្យ​គេ​មាន​ចិត្ត​ប្រកប​ដោយ​គុណ នឹង​សេចក្ដី​ទូល‌អង្វរ នោះ​គេ​នឹង​គន់​មើល​អ្នក​ដែល​គេ​បាន​ចាក់ ហើយ​គេ​នឹង​យំ​សោក​នឹង​អ្នក​នោះ ដូច​ជា​យំ​សោក​នឹង​កូន​ខ្លួន​តែ​មួយ គេ​នឹង​យំ​ខ្សឹក‌ខ្សួល​នឹង​អ្នក​នោះ​ដូច​ជា​យំ​នឹង​កូន​ច្បង​របស់​ខ្លួន


នោះ​ឃើញ​មាន​ស្ត្រី​សាសន៍​កាណាន​ម្នាក់​នៅ​ស្រុក​នោះ គាត់​ចេញ​មក​ស្រែក​ទូល​ទ្រង់​ថា ឱ​ព្រះ‌អម្ចាស់ ជា​ពូជ​ហ្លួង​ដាវីឌ​អើយ សូម​មេត្តា​ប្រោស​ខ្ញុំ​ម្ចាស់​ផង ដ្បិត​កូន​ស្រី​របស់​ខ្ញុំ​ម្ចាស់ មាន​អារក្ស​ចូល ធ្វើ​ទុក្ខ​ជា​ខ្លាំង​ណាស់


កាល​ចូល​ទៅ​ជិត​ដល់​ទ្វារ​កំផែង​ក្រុង នោះ​ឃើញ​គេ​សែង​ខ្មោច​ចេញ​មក ជា​ខ្មោច​កូន​តែ​១ ដែល​ម្តាយ​នៅ​មេម៉ាយ ហើយ​មាន​មនុស្ស​ក្រុង​នោះ​ជា​ច្រើន​ហែ​មក​ជា​មួយ​នឹង​គាត់


ដល់​ថ្ងៃ​ក្រោយ កាល​ចុះ​ពី​ភ្នំ​មក នោះ​មាន​មនុស្ស​សន្ធឹក​មក​ជួប​នឹង​ទ្រង់


ហើយ​មើល មាន​វិញ្ញាណ​អារក្ស​ចេះ​តែ​ជាន់​វា ហើយ​លោ​តែ​វា​ស្រែក​ឡើង ធ្វើ​ឲ្យ​ប្រកាច់​បែក​ពពុះ​មាត់ នឹង​ហើម​ជាំ​អស់​ទាំង​ខ្លួន រួច​ចេញ​ពី​វា​ទៅ​ដោយ​ពិបាក


កាល​លោក​បាន​ឮ​ថា ព្រះ‌យេស៊ូវ​បាន​យាង​ពី​ស្រុក​យូដា មក​ដល់​ស្រុក​កាលី‌ឡេ​ហើយ នោះ​លោក​ក៏​ទៅ​សូម​ទ្រង់ ឲ្យ​យាង​ចុះ​ទៅ​ប្រោស​កូន​ឲ្យ​ជា ដ្បិត​កូន​នោះ​ជិត​ស្លាប់​ហើយ