ឯកូនរបស់នាងលេអា គឺរូបេនជាកូនច្បងយ៉ាកុប១ ស៊ីម្មាន១ លេវី១ យូដា១ អ៊ីសាខារ១ នឹងសាប់យូល៉ូន១
យ៉ូស្វេ 19:10 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គេចាប់ឆ្នោតទី៣ឲ្យពួកកូនចៅសាប់យូល៉ូនតាមគ្រួគេទាំងប៉ុន្មាន ឯព្រំដែនរបស់មរដកគេ នោះរហូតដល់សារីឌ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឆ្នោតទីបីត្រូវចំលើពួកកូនចៅសាប់យូឡូន តាមពូជអំបូររបស់គេ ឯទឹកដីជាមត៌ករបស់គេលាតសន្ធឹងរហូតដល់សារីឌ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ឆ្នោតលើកទីបីត្រូវចំលើកូនចៅសាប់យូឡូន តាមអំបូររបស់ពួកគេ។ ទឹកដីរបស់គេលាតសន្ធឹងរហូតដល់សារីដ។ អាល់គីតាប ឆ្នោតលើកទីបី ត្រូវចំលើកូនចៅសាប់យូឡូន តាមអំបូររបស់ពួកគេ។ ទឹកដីរបស់គេលាតសន្ធឹងរហូតដល់សារីដ។ |
ឯកូនរបស់នាងលេអា គឺរូបេនជាកូនច្បងយ៉ាកុប១ ស៊ីម្មាន១ លេវី១ យូដា១ អ៊ីសាខារ១ នឹងសាប់យូល៉ូន១
សាប់យូល៉ូននឹងនៅមាត់សមុទ្រ វានឹងបានជាមាត់កំពង់សំរាប់នាវា ហើយព្រំស្រុកវានឹងទល់នឹងស្រុកស៊ីដូន។
ហើយតាមព្រំស្រុករបស់ពួកអ៊ីសាខារ ចាប់តាំងពីខាងកើត រហូតដល់ខាងលិច នោះមានចំណែក១សំរាប់ពូជអំបូរសាប់យូល៉ូន
គេចាប់ឆ្នោតឲ្យពូជអំបូរពួកកូនចៅបេនយ៉ាមីនតាមគ្រួគេទាំងប៉ុន្មាន ហើយដែនស្រុករបស់គេនោះត្រូវជាកណ្តាលពួកកូនចៅយូដា នឹងពួកកូនចៅយ៉ូសែប
នោះត្រូវឲ្យឯងរាល់គ្នាកំណត់សំគាល់ស្រុក ទាំងចែកជា៧ចំណែក រួចយកមកឲ្យអញឯណេះ អញនឹងបោះឆ្នោតឲ្យឯងរាល់គ្នាចាប់ នៅទីនេះ ចំពោះព្រះយេហូវ៉ាជាព្រះនៃយើងរាល់គ្នា
ព្រំគេឡើងទៅឯខាងលិចរហូតដល់ម៉ារ៉ាឡា ហើយដល់ដាបាសែត រួចក៏ដំរង់ទៅឯស្ទឹងដែលហូរទៅខាងមុខយ៉ុកនាម
ឯមរដកពួកកូនចៅស៊ីម្មាននេះ គឺបានដកយកពីចំណែកពួកកូនចៅយូដា ដ្បិតចំណែកពួកកូនចៅយូដាធំពេក គេនៅមិនអស់ទេ ហេតុនោះបានជាពួកកូនចៅស៊ីម្មានបានមរដករបស់គេ នៅកណ្តាលមរដករបស់ពួកយូដា។