យ៉ូស្វេ 15:21 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯទីក្រុងទាំងប៉ុន្មានរបស់ពូជអំបូរនៃពួកកូនចៅយូដា ដែលនៅខាងត្បូងបំផុត ក្បែរព្រំដែនរបស់អេដំម នោះគឺកាបសៀល១ អេឌើរ១ យ៉ាគើរ១ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ក្រុងនានារបស់កុលសម្ព័ន្ធនៃពួកកូនចៅយូដា ដែលនៅខាងត្បូងបំផុត ក្បែរព្រំប្រទល់ស្រុកអេដុមមាន កាបសៀល អេឌើរ យ៉ាគើរ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ក្រុងនានាដែលស្ថិតនៅចុងខាងត្បូងនៃទឹកដីរបស់កូនចៅយូដា ជិតព្រំប្រទល់ស្រុកអេដុម ក្នុងវាលរហោស្ថានណេកិបមាន: កាបសៀល អេឌើរ យ៉ាគើរ អាល់គីតាប ក្រុងនានាដែលស្ថិតនៅចុងខាងត្បូង នៃទឹកដីរបស់កូនចៅយូដា ជិតព្រំប្រទល់ស្រុកអេដុម ក្នុងវាលរហោស្ថានណេកិបមាន: កាបសៀល អេឌើរ យ៉ាគើរ |
រីឯបេណាយ៉ា ជាកូនយេហូយ៉ាដា ជាកូនរបស់អ្នកខ្លាំងពូកែម្នាក់នៅកាបសៀល ជាអ្នកដែលបានធ្វើការមានថ្វីដៃច្រើន លោកបានសំឡាប់កូនទាំង២របស់អ័រាលសាសន៍ម៉ូអាប់ទៅ ហើយក៏ចុះទៅក្នុងរណ្តៅសំឡាប់សត្វសិង្ហ១នៅថ្ងៃមានហិមៈ
ត្រង់ឯទីក្រុងទាំងប៉ុន្មាន នឹងស្រែចំការជុំវិញ នោះមានពួកយូដាខ្លះ នៅត្រង់គារយ៉ាត់-អើបា នឹងតំបន់នៅជុំវិញ នៅឌីបូន នឹងតំបន់នៅជុំវិញ នៅយេកាបសៀល នឹងតំបន់នៅជុំវិញ
ពីក្រុងយេរូសាឡិម នឹងស្រុកអេដំម ហើយពីខាងនាយទន្លេយ័រដាន់ នឹងស្រុកនៅជុំវិញក្រុងទីរ៉ុស នឹងស៊ីដូន គឺជាហ្វូងមនុស្សយ៉ាងធំ ដែលមូលមកឯទ្រង់ ដោយបានឮនិយាយពីការទ្រង់ធ្វើទាំងប៉ុន្មាន
គេចាប់ឆ្នោតទី២ឲ្យស៊ីម្មាន គឺឲ្យពូជអំបូរពួកកូនចៅស៊ីម្មានតាមគ្រួគេទាំងប៉ុន្មាន ហើយមរដកគេក៏ត្រូវត្រង់កណ្តាលមរដករបស់ពួកកូនចៅយូដា