នាងនោះក៏បង្កើតសាអាប់ ជាអ្នកតាំងក្រុងម៉ាត់ម៉ាណា ស៊ីវ៉ា ជាអ្នកតាំងក្រុងម៉ាកបេណា ហើយនឹងក្រុងគីបៀរដែរ ឯកូនស្រីកាលែបនាងឈ្មោះអាកសា។
យ៉ូស្វេ 15:17 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដូច្នេះអូធ្នាល ជាកូនកេណាសដែលកេណាសជាប្អូនកាលែប គាត់ក៏វាយយកបាន នោះកាលែបក៏ឲ្យនាងអាកសា ជាកូនខ្លួន ទៅធ្វើជាប្រពន្ធគាត់ទៅ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដូច្នេះ អូធ្នាលជាកូនកេណាស ដែលកេណាសជាប្អូនលោកកាលែប ក៏វាយយកបាន ហើយលោកកាលែបក៏លើកនាងអាកសា កូនស្រីរបស់លោក ឲ្យគាត់ធ្វើជាប្រពន្ធ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកអូធ្នាល ជាកូនរបស់លោកកេណាស ហើយត្រូវជាក្មួយរបស់លោកកាលែប វាយយកក្រុងនោះបាន។ លោកកាលែបក៏លើកនាងអាក់សា ជាកូនស្រីរបស់លោក ឲ្យគាត់ធ្វើជាប្រពន្ធ។ អាល់គីតាប លោកអូធ្នាល ជាកូនរបស់លោកកេណាស ហើយត្រូវជាក្មួយរបស់លោកកាលែប វាយយកក្រុងនោះបាន។ លោកកាលែបក៏លើកនាងអាក់សា ជាកូនស្រីរបស់លោកឲ្យគាត់ធ្វើជាប្រពន្ធ។ |
នាងនោះក៏បង្កើតសាអាប់ ជាអ្នកតាំងក្រុងម៉ាត់ម៉ាណា ស៊ីវ៉ា ជាអ្នកតាំងក្រុងម៉ាកបេណា ហើយនឹងក្រុងគីបៀរដែរ ឯកូនស្រីកាលែបនាងឈ្មោះអាកសា។
មេទី១២ សំរាប់ខែផល្គុណ គឺហេលដាយ ជាអ្នកស្រុកនថូផា ពូជពង្សអូធ្នាល ក្នុងវេននេះក៏មាន២ម៉ឺន៤ពាន់នាក់ដែរ។
លើកតែកាលែបជាកូនយេភូនេក្នុងពូជកេណាស១ នឹងយ៉ូស្វេជាកូននុន១ប៉ុណ្ណោះ ពីព្រោះអ្នកទាំង២នោះ បានប្រព្រឹត្តតាមអញគ្រប់ចំពូក
គ្រានោះ ពួកកូនចៅយូដាក៏ចូលមកឯយ៉ូស្វេត្រង់គីលកាល រួចកាលែប ជាកូនយេភូនេ ជាពួកកេណាសក៏និយាយនឹងលោកថា លោកជ្រាបសេចក្ដីដែលព្រះយេហូវ៉ាបានមានបន្ទូលមកលោកម៉ូសេ ជាអ្នកសំណប់របស់ព្រះ ពីដំណើរខ្ញុំ នឹងលោក នៅត្រង់កាដេស-បារនាហើយ
កាលែបក៏សន្យាថា បើអ្នកណានឹងវាយយកគារយ៉ាត់-សេភើរបាន នោះអញនឹងឲ្យអាកសា ជាកូនអញ ទៅធ្វើជាប្រពន្ធអ្នកនោះ
ដូច្នេះអូធ្នាលជាកូនកេណាស ដែលជាប្អូនកាលែប បានទៅវាយយកបាន កាលែបក៏ឲ្យនាងអាកសាទៅធ្វើជាប្រពន្ធគាត់ទៅ
ដូច្នេះ ស្រុកក៏បានសុខសាន្តត្រាណអស់៤០ឆ្នាំ រួចមកអូធ្នាលជាកូនកេណាសបានស្លាប់ទៅ។
រួចកាលពួកកូនចៅអ៊ីស្រាអែលបានអំពាវនាវដល់ព្រះយេហូវ៉ា នោះទ្រង់ក៏តាំងឲ្យមានអ្នកជួយសង្គ្រោះម្នាក់ដល់គេ ដែលបានជួយឲ្យរួច គឺជាអូធ្នាល ជាកូនកេណាស ដែលជាប្អូនកាលែប