ត្រូវឲ្យគេមានមរដកដែរ គឺអញជាមរដករបស់គេ ឯងរាល់គ្នាមិនត្រូវឲ្យគេមានកេរ្តិ៍អាករ នៅក្នុងស្រុកអ៊ីស្រាអែលឡើយ ដ្បិតអញជាកេរ្តិ៍អាកររបស់គេហើយ
យ៉ូស្វេ 13:33 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តែឯពូជអំបូរលេវី នោះលោកម៉ូសេមិនបានចែកមរដកដល់គេទេ ដ្បិតព្រះយេហូវ៉ាជាព្រះនៃសាសន៍អ៊ីស្រាអែល ទ្រង់ជាមរដករបស់គេហើយ ដូចជាលោកបានប្រាប់មក។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប៉ុន្ដែ ចំពោះកុលសម្ព័ន្ធលេវី លោកម៉ូសេមិនបានចែកមត៌កឲ្យទេ ដ្បិតព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែលជាមត៌ករបស់គេ ដូចព្រះអង្គបានបង្គាប់។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកម៉ូសេពុំបានចែកទឹកដីឲ្យកុលសម្ព័ន្ធលេវី ទុកជាមត៌កទេ ប៉ុន្តែ លោកប្រាប់ពួកគេថា មត៌ករបស់ពួកគេ គឺបម្រើព្រះអម្ចាស់ ជាព្រះនៃជនជាតិអ៊ីស្រាអែល។ អាល់គីតាប ម៉ូសាពុំបានចែកទឹកដីឲ្យកុលសម្ព័ន្ធលេវី ទុកជាមត៌កទេ ប៉ុន្តែ គាត់ប្រាប់ពួកគេថា មត៌ករបស់ពួកគេ គឺបម្រើអុលឡោះតាអាឡា ជាម្ចាស់នៃជនជាតិអ៊ីស្រអែល។ |
ត្រូវឲ្យគេមានមរដកដែរ គឺអញជាមរដករបស់គេ ឯងរាល់គ្នាមិនត្រូវឲ្យគេមានកេរ្តិ៍អាករ នៅក្នុងស្រុកអ៊ីស្រាអែលឡើយ ដ្បិតអញជាកេរ្តិ៍អាកររបស់គេហើយ
ព្រះយេហូវ៉ាទ្រង់មានបន្ទូលនឹងអើរ៉ុនថា មិនត្រូវឲ្យឯងមានកេរ្តិ៍អាករនៅក្នុងស្រុកគេឡើយ ក៏មិនត្រូវមានចំណែកអ្វីជាមួយនឹងគេដែរ គឺអញជាចំណែកដល់ឯង ហើយជាកេរអាកររបស់ឯង ក្នុងពួកកូនចៅអ៊ីស្រាអែលវិញ
ដោយហេតុនោះបានជាពួកលេវីគ្មានចំណែក គ្មានមរដកជាមួយនឹងពួកបងប្អូនគេទេ គឺព្រះយេហូវ៉ាទ្រង់ជាមរដករបស់គេវិញ ដូចជាព្រះយេហូវ៉ាជាព្រះនៃឯង ទ្រង់បានមានបន្ទូលហើយ។
មានតែពូជអំបូរលេវីប៉ុណ្ណោះទេ ដែលលោកមិនបានចែកមរដកឲ្យគេ ដ្បិតអស់ទាំងដង្វាយដុតថ្វាយព្រះយេហូវ៉ាជាព្រះនៃសាសន៍អ៊ីស្រាអែល នោះជាមរដករបស់គេហើយ ដូចជាលោកបានប្រាប់មក។
នេះហើយជាមរដក ដែលលោកម៉ូសេបានចែកនៅស្រុកវាលរបស់ម៉ូអាប់ ត្រើយទន្លេយ័រដាន់ខាងកើតទល់មុខនឹងយេរីខូរ
ឯពួកលេវីគេគ្មានចំណែកណានៅជាមួយនឹងឯងរាល់គ្នាទេ ដ្បិតការងារជាសង្ឃផងព្រះយេហូវ៉ា នោះជាមរដករបស់គេហើយ ឯពួកកាឌ់ ពួករូបេន នឹងពូជអំបូរម៉ាន៉ាសេ១ចំហៀង នោះបានទទួលមរដក ដែលលោកម៉ូសេ ជាអ្នកបំរើរបស់ព្រះយេហូវ៉ា បានចែកឲ្យគេនៅត្រើយទន្លេយ័រដាន់ខាងកើតហើយ។