នែ ឯងរាល់គ្នាដែលប្លន់មរដករបស់អញអើយ ដោយព្រោះឯងរាល់គ្នាមានចិត្តអំណរ ដោយព្រោះចិត្តឯងរាល់គ្នាបានរីករាយឡើង ដោយព្រោះឯងរាល់គ្នាមានចិត្តលោភ ដូចជាគោក្រមុំដែលឈ្លីស្មៅ ហើយកញ្ជ្រៀវដូចជាសេះយ៉ាងខ្លាំង
យេរេមា 51:49 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រីឯក្រុងបាប៊ីឡូនបានធ្វើឲ្យសាសន៍អ៊ីស្រាអែលដួលស្លាប់ទៅយ៉ាងណា នោះពួកអ្នកស្រុកទាំងមូលនឹងត្រូវដួលស្លាប់ នៅត្រង់ក្រុងបាប៊ីឡូនយ៉ាងនោះដែរ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ក្រុងបាប៊ីឡូនបានធ្វើឲ្យសាសន៍អ៊ីស្រាអែល ដួលស្លាប់ទៅយ៉ាងណា នោះពួកអ្នកស្រុកទាំងមូលនឹងត្រូវដល់ស្លាប់ នៅត្រង់ក្រុងបាប៊ីឡូនយ៉ាងនោះដែរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ បាប៊ីឡូនបានធ្វើឲ្យមនុស្សជាច្រើន នៅលើផែនដីទាំងមូលបាត់បង់ជីវិត ឥឡូវនេះ បាប៊ីឡូនក៏ត្រូវបាត់បង់ជីវិតដែរ ព្រោះគេបានសម្លាប់ជនជាតិអ៊ីស្រាអែល។ អាល់គីតាប បាប៊ីឡូនបានធ្វើឲ្យមនុស្សជាច្រើន នៅលើផែនដីទាំងមូលបាត់បង់ជីវិត ឥឡូវនេះ បាប៊ីឡូនក៏ត្រូវបាត់បង់ជីវិតដែរ ព្រោះគេបានសម្លាប់ជនជាតិអ៊ីស្រអែល។ |
នែ ឯងរាល់គ្នាដែលប្លន់មរដករបស់អញអើយ ដោយព្រោះឯងរាល់គ្នាមានចិត្តអំណរ ដោយព្រោះចិត្តឯងរាល់គ្នាបានរីករាយឡើង ដោយព្រោះឯងរាល់គ្នាមានចិត្តលោភ ដូចជាគោក្រមុំដែលឈ្លីស្មៅ ហើយកញ្ជ្រៀវដូចជាសេះយ៉ាងខ្លាំង
ចូរហៅពួកពលធ្នូ ឲ្យមកច្បាំងនឹងក្រុងបាប៊ីឡូនចុះ គឺអស់អ្នកណាដែលធ្លាប់យឹតធ្នូ ត្រូវឲ្យបោះទ័ពនៅព័ទ្ធជុំវិញ កុំឲ្យពួកគេណាមួយរួចឡើយ ចូរសងតាមការដែលគេបានធ្វើចុះ ត្រូវឲ្យប្រព្រឹត្តនឹងគេតាមគ្រប់ទាំងអំពើដែលគេបានប្រព្រឹត្ត ដ្បិតគេបានមានចិត្តឆ្មើងឆ្មៃចំពោះព្រះយេហូវ៉ា គឺនៅចំពោះព្រះដ៏បរិសុទ្ធនៃសាសន៍អ៊ីស្រាអែល
ហើយអញនឹងសងដល់ក្រុងបាប៊ីឡូន នឹងពួកអ្នកស្រុកខាល់ដេទាំងប៉ុន្មាននៅភ្នែកឯង តាមគ្រប់ទាំងការអាក្រក់ដែលគេបានធ្វើដល់ក្រុងស៊ីយ៉ូន នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា។
សូមឲ្យការយុកយាក់ដែលគេបានធ្វើដល់ខ្ញុំ ហើយដល់សាច់ខ្ញុំបានធ្លាក់ទៅលើបាប៊ីឡូនវិញ នេះជាពាក្យដែលពួកអ្នកនៅក្រុងស៊ីយ៉ូននឹងថា គឺពួកអ្នកនៅក្រុងយេរូសាឡិម នឹងពោលថា សូមឲ្យឈាមរបស់ខ្ញុំធ្លាក់ទៅលើពួកអ្នកនៅស្រុកខាល់ដេដែរ
ដ្បិតអ្នករាល់គ្នាថ្កោលទោសគេយ៉ាងណា នោះគេនឹងថ្កោលអ្នកវិញយ៉ាងនោះដែរ ហើយគេនឹងវាល់ឲ្យអ្នករាល់គ្នា តាមរង្វាល់ដែលអ្នកវាល់ឲ្យគេផង
ដ្បិតអ្នកណាដែលប្រព្រឹត្តដោយឥតមេត្តា នោះនឹងត្រូវទោសឥតគេមេត្តាដែរ រីឯសេចក្ដីមេត្តា នោះរមែងឈ្នះសេចក្ដីជំនុំជំរះវិញ។
រីឯនៅក្នុងទីក្រុងនោះ ឃើញមានសុទ្ធតែឈាមនៃពួកហោរា នឹងពួកបរិសុទ្ធ ហើយនឹងឈាមនៃអស់អ្នក ដែលត្រូវគេសំឡាប់នៅផែនដីដែរ។
ខណៈនោះ អ័ដូនី-បេសេកនិយាយថា មានស្តេច៧០អង្គដែលរើសអាហារក្រោមតុខ្ញុំ មានទាំងមេដៃមេជើងកាត់ដាច់ដូច្នេះដែរ នេះគឺព្រះបានសងខ្ញុំដូចជាខ្ញុំបានប្រព្រឹត្តនឹងគេហើយ រួចគេនាំលោកទៅឯក្រុងយេរូសាឡិម ហើយលោកស្លាប់នៅទីនោះទៅ។