ផែនដីក៏ញ័រ ដោយសូរនៃការចាប់យកក្រុងបាប៊ីឡូន សំរែករបស់គេក៏បានឮ នៅកណ្តាលអស់ទាំងសាសន៍។
យេរេមា 49:21 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ផែនដីក៏ញ័រដោយសូរគេធ្លាក់ចុះ ក៏មានឮសំរែកដែលឮរហូតដល់សមុទ្រក្រហម ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ផែនដីក៏ញ័រដោយសូរគេធ្លាក់ចុះ ក៏មានឮសម្រែកដែលឮរហូតដល់សមុទ្រក្រហម ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលស្រុកអេដុមរលំ ផែនដីក៏កក្រើក សម្រែករបស់គេលាន់ឮរហូតដល់សមុទ្រកក់។ អាល់គីតាប ពេលស្រុកអេដុមរលំ ផែនដីក៏កក្រើក សំរែករបស់គេលាន់ឮរហូតដល់សមុទ្រក្រហម។ |
ផែនដីក៏ញ័រ ដោយសូរនៃការចាប់យកក្រុងបាប៊ីឡូន សំរែករបស់គេក៏បានឮ នៅកណ្តាលអស់ទាំងសាសន៍។
ចូរមូលគ្នា ចូរទៅខាងស្តាំ ចូរដំរៀបគ្នា ចូរទៅខាងឆ្វេង ខាងណាក៏ដោយដែលឯងដំរង់មុខទៅ
អើ អញនឹងឲ្យជនជាតិជាច្រើន មានសេចក្ដីអស្ចារ្យ ពីដំណើរឯង ហើយស្តេចរបស់គេ នឹងភ័យខ្លាចជាខ្លាំង ដោយព្រោះឯងក្នុងកាលដែលអញលើកដាវអញនៅមុខគេ គេនឹងញ័រញាក់ជានិច្ច ដោយព្រោះជីវិតរៀងខ្លួន នៅថ្ងៃដែលឯងនឹងត្រូវដួលនោះ។
គេនឹងឈរពីចំងាយ ដោយខ្លាចសេចក្ដីវេទនារបស់វា ទាំងនិយាយថា វេទនាៗហើយ ក្រុងបាប៊ីឡូនដ៏ជាធំ ហើយខ្លាំងពូកែអើយ ដ្បិតសេចក្ដីជំនុំជំរះឯងបានសំរេចក្នុងខណតែ១ម៉ោងទេ។