អ្នកណាដែលចំអកឲ្យមនុស្សក្រ នោះក៏មើលងាយដល់ព្រះដែលបង្កើតគេមកដែរ ឯអ្នកណាដែលត្រេកអរក្នុងការអន្តរាយរបស់គេ នោះនឹងមិនរួចពីទោសឡើយ។
យេរេមា 49:12 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដ្បិតព្រះយេហូវ៉ាទ្រង់មានបន្ទូលដូច្នេះថា មើល ពួកអ្នកដែលមិនមានទោសជាត្រូវផឹកពីពែង នោះនឹងត្រូវផឹកវិញជាមិនខាន ឯឯងតើជាអ្នកដែលនឹងអាចរួចពីទោសទាំងអស់ឬ ឯងមិនត្រូវនៅជាឥតទោសទេ គឺឯងនឹងត្រូវផឹកពីពែងនេះជាពិតវិញ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដ្បិតព្រះយេហូវ៉ាមានព្រះបន្ទូលដូច្នេះថា៖ ពួកអ្នកដែលមិនមានទោសដែលត្រូវផឹកពីពែង នោះនឹងត្រូវផឹកជាមិនខាន ចុះអ្នកវិញ តើអាចរួចពីទោសទាំងអស់ឬទេ? អ្នកមិនអាចរួចខ្លួនទេ គឺអ្នកនឹងត្រូវផឹកពីពែងនេះជាមិនខាន។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «អស់អ្នកដែលមិនត្រូវផឹកពីពែងនៃទុក្ខលំបាកនេះ ក៏យើងដាក់ទោសឲ្យផឹកដែរ។ ចុះអ្នកវិញ តើអ្នកស្មានថាអាចរួចខ្លួនឬ? ទេ អ្នកពុំអាចរួចខ្លួនបានឡើយ អ្នកត្រូវតែផឹក! អាល់គីតាប អុលឡោះតាអាឡាមានបន្ទូលថា៖ «អស់អ្នកដែលមិនត្រូវផឹកពីពែងនៃទុក្ខលំបាកនេះ ក៏យើងដាក់ទោសឲ្យផឹកដែរ។ ចុះអ្នកវិញ តើអ្នកស្មានថាអាចរួចខ្លួនឬ? ទេ អ្នកពុំអាចរួចខ្លួនបានឡើយ អ្នកត្រូវតែផឹក! |
អ្នកណាដែលចំអកឲ្យមនុស្សក្រ នោះក៏មើលងាយដល់ព្រះដែលបង្កើតគេមកដែរ ឯអ្នកណាដែលត្រេកអរក្នុងការអន្តរាយរបស់គេ នោះនឹងមិនរួចពីទោសឡើយ។
ដ្បិតព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែលទ្រង់មានបន្ទូលមកខ្ញុំដូច្នេះថា ចូរយកពែងស្រាជាសេចក្ដីឃោរឃៅនេះពីដៃអញទៅ ហើយបំផឹកអស់ទាំងសាសន៍ដែលអញចាត់ឯងឲ្យទៅនោះចុះ
ដ្បិតព្រះយេហូវ៉ាទ្រង់មានបន្ទូលថា អញនៅជាមួយ ដើម្បីនឹងជួយសង្គ្រោះឯង ពីព្រោះអញនឹងធ្វើឲ្យអស់ទាំងនគរ ដែលអញបានកំចាត់កំចាយឯងទៅនោះ ត្រូវផុតអស់រលីងទៅ តែមិនធ្វើឲ្យឯងផុតទេ គឺអញនឹងវាយផ្ចាលឯងតាមខ្នាតវិញ អញនឹងមិនបណ្តោយឲ្យឯង នៅដោយឥតវាយផ្ចាលឡើយ។
ប៉ុន្តែ ឱយ៉ាកុប ជាអ្នកបំរើរបស់អញអើយ កុំឲ្យខ្លាចឲ្យសោះ ឱអ៊ីស្រាអែលអើយ កុំឲ្យស្រយុតចិត្តឡើយ ដ្បិតមើល អញនឹងជួយសង្គ្រោះឯង ឲ្យបានរួចពីទីឆ្ងាយ ហើយពូជឯងចេញពីស្រុកដែលគេនៅជាឈ្លើយ នោះពួកយ៉ាកុបនឹងវិលមកវិញ ហើយនឹងនៅដោយសុខស្រួលនឹងសេចក្ដីស្ងប់ស្ងាត់ ឥតមានអ្នកណាបំភ័យឡើយ
ដ្បិតដែលឯងបានផឹកនៅលើភ្នំបរិសុទ្ធរបស់អញជាយ៉ាងណា នោះអស់ទាំងសាសន៍ដទៃនឹងផឹកយ៉ាងនោះជានិច្ចដែរ អើ គេនឹងផឹក ហើយលេបចុះទៅ រួចនឹងត្រឡប់ដូចជាមិនដែលកើតមកវិញ។
តែព្រះយេស៊ូវមានបន្ទូលតបថា អ្នករាល់គ្នាមិនយល់សេចក្ដីដែលអ្នកសូមទេ តើអ្នកអាចនឹងផឹកអំពីពែង ដែលខ្ញុំរៀបនឹងផឹក ហើយទទួលបុណ្យជ្រមុជដែលខ្ញុំទទួលបានឬទេ គេទូលឆ្លើយថា ទទួលបាន