ដូច្នេះ ខ្ញុំក៏ទៅលាក់សំពត់នោះនៅក្បែរទន្លេអ៊ើប្រាត ដូចជាព្រះយេហូវ៉ាបានបង្គាប់មក
យេរេមា 13:6 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ក្រោយមកជាយូរថ្ងៃ នោះព្រះយេហូវ៉ាទ្រង់មានបន្ទូលមកខ្ញុំថា ចូរក្រោកឡើងទៅឯទន្លេអ៊ើប្រាត យកសំពត់ក្រវាត់ ដែលអញបានបង្គាប់ ឲ្យលាក់ទុកនៅទីនោះមកវិញ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ក្រោយមកជាយូរថ្ងៃ ព្រះយេហូវ៉ាមានព្រះបន្ទូលមកខ្ញុំថា៖ ចូរក្រោកឡើងទៅឯទន្លេអ៊ើប្រាត យកសំពត់ក្រវាត់ ដែលយើងបានបង្គាប់ ឲ្យលាក់ទុកនៅទីនោះមកវិញ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ យូរថ្ងៃកន្លងមកទៀត ព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំថា៖ «ចូរក្រោកឡើង ទៅទន្លេអឺប្រាត យកក្រណាត់ដែលយើងបានបង្គាប់ឲ្យអ្នកលាក់នោះ មកវិញ!»។ អាល់គីតាប យូរថ្ងៃកន្លងមកទៀត អុលឡោះតាអាឡាមានបន្ទូលមកខ្ញុំថា៖ «ចូរក្រោកឡើង ទៅទន្លេអឺប្រាត យកក្រណាត់ដែលយើងបានបង្គាប់ឲ្យអ្នកលាក់នោះ មកវិញ!»។ |
ដូច្នេះ ខ្ញុំក៏ទៅលាក់សំពត់នោះនៅក្បែរទន្លេអ៊ើប្រាត ដូចជាព្រះយេហូវ៉ាបានបង្គាប់មក
ខ្ញុំក៏ទៅដល់ទន្លេអ៊ើប្រាត ជីកយកសំពត់ក្រវាត់ ពីកន្លែងដែលខ្ញុំបានលាក់ទុកនោះ ហើយមើល សំពត់នោះខូចហើយ គ្មានប្រយោជន៍ទៀតសោះ។
គ្រានោះ ខ្ញុំក្រឡេកទៅឃើញនៅក្នុងអាកាសដែលនៅពីលើក្បាលចេរូប៊ីន មានភាពដូចជាត្បូងកណ្តៀងដែលមើលទៅដូចជាសណ្ឋាននៃបល្ល័ង្ក លេចមកពីលើចេរូប៊ីននោះ
គឺជាថ្ងៃងងឹត ហើយមីរស្រទំ ជាថ្ងៃមានពពកហើយងងឹតយ៉ាងក្រាស់ មានជាតិ១ធំ ហើយខ្លាំងពូកែមក ដូចជាពន្លឺនៅពេលបំព្រាងលាតផ្សាយទៅនៅលើភ្នំ មិនដែលមានឲ្យដូចឡើយ ហើយក្រោយគេតទៅ ក៏មិនត្រូវមានយ៉ាងនោះដែរ ដរាបដល់ច្រើនដំណមនុស្សតរៀងទៅ
មនុស្សលោកក៏ត្រូវខ្លោចទៅ ដោយអំណាចក្តៅជាខ្លាំង តែគេមិនបានប្រែចិត្ត ដើម្បីនឹងលើកសរសើរដល់សិរីល្អនៃព្រះទេ គឺគេប្រមាថដល់ព្រះនាមព្រះ ដែលមានអំណាចលើសេចក្ដីវេទនាទាំងនោះវិញ។