ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ម៉ាថាយ 1:17 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ដូច្នេះ តាំង​ពី​អ័ប្រាហាំ ដរាប​មក​ដល់​ហ្លួង​ដាវីឌ រួម​ទាំង​អស់​មាន​១៤​ដំណ តាំង​ពី​ហ្លួង​ដាវីឌ ដរាប​មក​ដល់​គ្រា​ដែល​ត្រូវ​និរទេស​ទៅ​ស្រុក​បាប៊ីឡូន ក៏​មាន​១៤​ដំណ ហើយ​តាំង​ពី​គ្រា​ដែល​ត្រូវ​និរទេស​ទៅ​ស្រុក​បាប៊ីឡូន ដរាប​មក​ដល់​ព្រះ‌គ្រីស្ទ ក៏​មាន​១៤​ដំណ​ដែរ។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ដូច្នេះ ចាប់ពី​អ័ប្រាហាំ​ដល់​ដាវីឌ​មាន​ទាំងអស់​ដប់បួន​តំណ ចាប់ពី​ដាវីឌ​ដល់​គ្រា​ត្រូវជម្លៀស​ទៅ​បាប៊ីឡូន​មាន​ដប់បួន​តំណ ហើយ​ចាប់ពី​គ្រា​ត្រូវជម្លៀស​ទៅ​បាប៊ីឡូន​ដល់​ព្រះ​គ្រីស្ទ​ក៏​មាន​ដប់បួន​តំណដែរ​។

សូមមើលជំពូក

Khmer Christian Bible

ដូច្នេះ​ ចាប់​ពី​ជំនាន់​លោក​អ័ប្រាហាំ​មក​ដល់​ជំនាន់​ស្ដេច​ដាវីឌ​ ទាំង​អស់​មាន​ដប់​បួន​ជំនាន់​ ពី​ជំនាន់​ស្ដេច​ដាវីឌ​ដល់​ជំនាន់​និរទេស​ទៅ​ស្រុក​បាប៊ីឡូន​មាន​ដប់​បួន​ជំនាន់​ ហើយ​ពី​ជំនាន់​និរទេស​ទៅ​ស្រុក​បាប៊ីឡូន​ដល់​ជំនាន់​ព្រះគ្រិស្ដ​មាន​ដប់​បួន​ជំនាន់។​

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ដូច្នេះ តាំង​ពី​អ័ប្រា‌ហាំ​មក​ដល់​ដាវីឌ មាន​ដប់​បួន​ជំនាន់ តាំង​ពី​ដាវីឌ​មក​ដល់​គ្រា​ដែល​ត្រូវ​និរទេស​ទៅ​ស្រុក​បាប៊ីឡូន មាន​ដប់​បួន​ជំនាន់ ហើយ​តាំង​ពី​គ្រា​ដែល​ត្រូវ​និរទេស​ទៅ​ស្រុក​បាប៊ីឡូន មក​ដល់​ព្រះ‌គ្រីស្ទ​ក៏​មាន​ដប់​បួន​ជំនាន់​ដែរ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ដូច្នេះ ចាប់​ពី​លោក​អប្រាហាំ​មក​ទល់​ស្ដេច​ដាវីឌ មាន​ដប់‌បួន​តំណ ចាប់​ពី​ស្ដេច​ដាវីឌ​មក​ទល់​នឹង​គ្រា​ដែល​គេ​កៀរ​ជន‌ជាតិ​អ៊ីស្រា‌អែល យក​ទៅ​ធ្វើ​ជា​ឈ្លើយ​នៅ​ស្រុក​បាប៊ី‌ឡូន មាន​ដប់‌បួន​តំណ ហើយ​ចាប់​ពី​គ្រា​ដែល​គេ​កៀរ​ជន‌ជាតិ​អ៊ីស្រា‌អែល​យក​ទៅ​ធ្វើ​ជា​ឈ្លើយ​នៅ​ស្រុក​បាប៊ី‌ឡូន មក​ទល់​ព្រះ‌គ្រិស្ត ក៏​មាន​ដប់‌បួន​តំណ​ដែរ។

សូមមើលជំពូក

អាល់គីតាប

ដូច្នេះ ចាប់​ពី​ណាពី​អ៊ីព្រហ៊ីម​មក​ទល់​ទត មាន​ដប់‌បួន​តំណ ចាប់​ពី​ទត​មក​ទល់​នឹង​គ្រា ដែល​គេ​កៀរ​ជន‌ជាតិ​អ៊ីស្រ‌អែល យក​ទៅ​ធ្វើ​ជា​ឈ្លើយ​នៅ​ស្រុក​បាប៊ី‌ឡូន មាន​ដប់‌បួន​តំណ ហើយ​ចាប់​ពី​គ្រា​ដែល​គេ​កៀរ​ជន‌ជាតិ​អ៊ីស្រ‌អែល យក​ទៅ​ធ្វើ​ជា​ឈ្លើយ​នៅ​ស្រុក​បាប៊ី‌ឡូន​មក​ទល់​អាល់ម៉ា‌ហ្សៀស ក៏​មាន​ដប់‌បួន​តំណ​ដែរ។

សូមមើលជំពូក



ម៉ាថាយ 1:17
5 ការដាក់ឲ្យឆ្លើយតបគ្នា  

ទ្រង់​ក៏​ដឹក‌នាំ​ពួក​ក្រុង​យេរូ‌សាឡិម​ទាំង​អស់​ទៅ ព្រម​ទាំង​ពួក​អ្នក​ធំ នឹង​ពួក​ខ្លាំង​ពូកែ ដែល​មាន​ចិត្ត​ក្លាហាន​ទៅ​ផង ឯ​ពួក​ឈ្លើយ​ទាំង​អស់​មាន​ចំនួន​១​ម៉ឺន​នាក់ រួម​ទាំង​ពួក​រចនា នឹង​ពួក​ជាង​ទាំង​អស់​ដែរ សល់​នៅ​តែ​មនុស្ស​ទាល់​ក្រ​បំផុត នៅ​ក្នុង​ស្រុក​ប៉ុណ្ណោះ


ជា​គ្រឿង​ដែល​នេប៊ូ‌ក្នេសា ស្តេច​បាប៊ីឡូន​មិន​បាន​យក​ទៅ ក្នុង​កាល​ដែល​ចាប់​យក​យេកូនាស ជា​បុត្រ​យេហូយ៉ាគីម ស្តេច​យូដា នាំ​ចេញ​ពី​ក្រុង​យេរូ‌សាឡិម​ទៅ​ជា​ឈ្លើយ​ដល់​ក្រុង​បាប៊ីឡូន ព្រម​ទាំង​ពួក​អ្នក​ធំ​នៃ​ស្រុក​យូដា នឹង​ក្រុង​យេរូ‌សាឡិម​ផង


រីឯ​យ៉ូហាន​ដែល​ជាប់​នៅ​ក្នុង​គុក គាត់​បាន​ឮ​ពី​ការ​ទាំង​ប៉ុន្មាន ដែល​ព្រះ‌គ្រីស្ទ​ទ្រង់​ធ្វើ ហើយ​ក៏​ចាត់​សិស្ស​គាត់​២​នាក់ ឲ្យ​ទៅ​ទូល​សួរ​ទ្រង់​ថា


មុន​ដំបូង​គាត់​រក​ស៊ីម៉ូន ជា​បង​បង្កើត ក៏​ប្រាប់​ថា យើង​បាន​ឃើញ​ព្រះ‌មែស្ស៊ី​ហើយ (គឺ​ប្រែ​ថា ព្រះ‌គ្រីស្ទ)