បើអ្នករាល់គ្នាចេះតែប្រខាំ ហើយហែកគ្នាស៊ីទៅវិញទៅមក នោះត្រូវប្រយ័តចុះ ក្រែងលោវិនាសអស់រលីងទៅ។
ពួកចៅហ្វាយ 9:49 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដូច្នេះ គេក៏កាប់មែកឈើរៀងខ្លួនលីទៅតាម រួចដាក់មែកឈើទាំងនោះ នៅត្រង់ជើងបន្ទាយ ហើយដុតបញ្ឆេះពីលើគេទៅ ដូច្នេះ ពួកមនុស្សដែលនៅប៉មស៊ីគែមទាំងប៉ុន្មាន ក៏ស្លាប់អស់ ទាំងប្រុសទាំងស្រី មានចំនួនប្រហែលជា១ពាន់នាក់។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដូច្នេះ ពួកទាហានក៏កាប់មែកឈើរៀងខ្លួន ហើយលីទៅតាមអ័ប៊ីម៉្មាឡិច រួចដាក់មែកឈើទាំងនោះនៅត្រង់មាត់ច្រកជម្រកការពារនោះ ហើយយកភ្លើងដុតបញ្ឆេះ ដូច្នេះ មនុស្សដែលនៅប៉មស៊ីគែមទាំងប៉ុន្មាន ក៏ស្លាប់អស់ ទាំងប្រុសទាំងស្រី មានចំនួនប្រមាណមួយពាន់នាក់។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពួកទាហានក៏កាប់មែកឈើម្នាក់មួយមែកៗ ហើយលីទៅតាមលោកអប៊ីម៉ាឡេក។ ពួកគេយកមែកឈើទាំងនោះទៅគរនៅមាត់គុហា រួចដុតភ្លើងបញ្ឆេះគុហា ព្រមទាំងមនុស្សដែលនៅក្នុងនោះផង។ អស់អ្នកដែលនៅក្នុងប៉មស៊ីគែម បានស្លាប់បែបនេះឯង ពួកគេទាំងប្រុសទាំងស្រីមានចំនួនប្រមាណមួយពាន់នាក់។ អាល់គីតាប ពួកទាហានក៏កាប់មែកឈើម្នាក់មួយមែកៗ ហើយលីទៅតាមលោកអប៊ីម៉ាឡេក។ ពួកគេយកមែកឈើទាំងនោះ ទៅគរនៅមាត់រូងភ្នំ រួចដុតភ្លើងបញ្ឆេះរូងភ្នំ ព្រមទាំងមនុស្សដែលនៅក្នុងនោះផង។ អស់អ្នកដែលនៅក្នុងប៉មស៊ីគែម បានស្លាប់បែបនេះឯង ពួកគេទាំងប្រុសទាំងស្រី មានចំនួនប្រមាណមួយពាន់នាក់។ |
បើអ្នករាល់គ្នាចេះតែប្រខាំ ហើយហែកគ្នាស៊ីទៅវិញទៅមក នោះត្រូវប្រយ័តចុះ ក្រែងលោវិនាសអស់រលីងទៅ។
ដ្បិតកន្លែងណាដែលមានសេចក្ដីច្រណែន នឹងសេចក្ដីគំនុំ នោះក៏មានវឹកវរ នឹងសេចក្ដីអាក្រក់គ្រប់យ៉ាងដែរ
នោះគុម្ពបន្លាឆ្លើយឡើងថា បើសិនជាអ្នករាល់គ្នាចង់ចាក់ប្រេង តាំងខ្ញុំឲ្យធ្វើជាស្តេចលើអ្នករាល់គ្នាពិត នោះចូរឲ្យមកជ្រកនៅក្រោមម្លប់ខ្ញុំចុះ ពុំនោះសោត នឹងមានភ្លើងចេញពីគុម្ពបន្លាមក បញ្ឆេះដល់ទៅអស់ទាំងដើមតាត្រៅនៅភ្នំល្បាណូនផង។
ពុំនោះសោត សូមឲ្យមានភ្លើងចេញពីអ័ប៊ីម៉្មាឡិច មកបញ្ឆេះពួកមនុស្សនៅស៊ីគែម នឹងពួកបន្ទាយមីឡូរទៅ ហើយក៏សូមឲ្យមានភ្លើងចេញពីពួកមនុស្សនៅស៊ីគែម នឹងពួកបន្ទាយមីឡូរ មកបញ្ឆេះអ័ប៊ីម៉្មាឡិចដែរ
នោះអ័ប៊ីម៉្មាឡិច ព្រមទាំងពួកទ័ពដែលនៅជាមួយ ក៏ឡើងទៅលើភ្នំសាលម៉ូន លោកយកពូថៅទៅកាប់មែកឈើ១លីទៅ ហើយបង្គាប់ដល់ពួកមនុស្សដែលនៅជាមួយថា ចូរឯងរាល់គ្នាប្រញាប់នឹងធ្វើតាមដូចជាអញចុះ