កុំឲ្យឯងរាល់គ្នានាំឲ្យខ្លួនស្មោកគ្រោក ដោយប្រព្រឹត្តអំពើទាំងនេះណាមួយឡើយ ដ្បិតសាសន៍ដទៃទាំងប៉ុន្មាន ដែលអញបណ្តេញចេញពីមុខឯងរាល់គ្នា នោះបានស្មោកគ្រោកចំពោះអំពើទាំងនេះហើយ
ពួកចៅហ្វាយ 20:5 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ស្រាប់តែពួកមនុស្សនៅគីបៀរ គេលើកគ្នាទាំងយប់មកព័ទ្ធផ្ទះដែលខ្ញុំនៅ ទាស់នឹងខ្ញុំ គេគិតសំឡាប់ខ្ញុំ ក៏បានចាប់បង្ខំប្រពន្ធចុងរបស់ខ្ញុំ ហើយនាងបានស្លាប់ទៅ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ យប់នោះ ស្រាប់តែពួកមេដឹកនាំនៅក្រុងគីបៀរ លើកគ្នាមកព័ទ្ធផ្ទះដែលខ្ញុំស្នាក់នៅ ហើយទាស់នឹងខ្ញុំ។ គេមានបំណងចង់សម្លាប់ខ្ញុំ រួចគេចាប់បង្ខំប្រពន្ធចុងរបស់ខ្ញុំ ហើយរំលោភនាងរហូតដល់ស្លាប់។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ យប់នោះ ស្រាប់តែពួកអ្នកក្រុងគីបៀរលើកគ្នាមកធ្វើបាបខ្ញុំ ដោយឡោមព័ទ្ធផ្ទះដែលខ្ញុំស្នាក់នៅ។ ពួកគេមានបំណងសម្លាប់ខ្ញុំ ប៉ុន្តែ នៅទីបំផុត ពួកគេបាននាំគ្នារំលោភប្រពន្ធចុងខ្ញុំ រហូតដល់នាងបាត់បង់ជីវិត។ អាល់គីតាប យប់នោះ ស្រាប់តែពួកអ្នកក្រុងគីបៀរលើកគ្នាមកធ្វើបាបខ្ញុំ ដោយឡោមព័ទ្ធផ្ទះដែលខ្ញុំស្នាក់នៅ។ ពួកគេមានបំណងសម្លាប់ខ្ញុំ ប៉ុន្តែ នៅទីបំផុត ពួកគេបាននាំគ្នារំលោភប្រពន្ធចុងខ្ញុំ រហូតដល់នាងបាត់បង់ជីវិត។ |
កុំឲ្យឯងរាល់គ្នានាំឲ្យខ្លួនស្មោកគ្រោក ដោយប្រព្រឹត្តអំពើទាំងនេះណាមួយឡើយ ដ្បិតសាសន៍ដទៃទាំងប៉ុន្មាន ដែលអញបណ្តេញចេញពីមុខឯងរាល់គ្នា នោះបានស្មោកគ្រោកចំពោះអំពើទាំងនេះហើយ
នោះត្រូវឲ្យគេនាំនាងចេញទៅឯមាត់ទ្វារផ្ទះឪពុក ហើយត្រូវឲ្យមនុស្សនៅក្រុងនោះចោលសំឡាប់នឹងថ្មទៅ ដ្បិតនាងបានប្រព្រឹត្តការអាស្រូវបារាយក្នុងពួកអ៊ីស្រាអែល ដោយបានធ្វើឲ្យខូចសេចក្ដីបរិសុទ្ធ កាលនៅក្នុងផ្ទះឪពុករបស់ខ្លួននៅឡើយ គឺយ៉ាងនោះដែលត្រូវបំបាត់ការអាក្រក់ពីពួកឯងចេញ។
នោះត្រូវឲ្យឯងរាល់គ្នានាំអ្នកទាំង២ចេញទៅឯទ្វារក្រុង ចោលសំឡាប់នឹងថ្មទៅ គឺនាងនោះ ដោយព្រោះនៅក្នុងទីក្រុង តែមិនបានស្រែកសោះ ហើយមនុស្សប្រុសនោះ ដោយព្រោះបានបន្ទាបបន្ថោកប្រពន្ធរបស់អ្នកជិតខាងខ្លួន គឺយ៉ាងនោះដែលឯងត្រូវបំបាត់ការអាក្រក់ពីពួកឯងចេញ
ឯអ្នកណាដែលត្រូវចាប់ ដោយព្រោះបានយករបស់ដែលសំរាប់បំផ្លាញ នោះនឹងត្រូវដុតទៅក្នុងភ្លើង ព្រមទាំងសព្វសារពើរបស់អ្នកនោះផង ពីព្រោះបានប្រព្រឹត្តរំលងនឹងសេចក្ដីសញ្ញានៃព្រះយេហូវ៉ា ហើយបានធ្វើការចំកួតក្នុងពួកអ៊ីស្រាអែល។
រីឯកាលគេកំពុងតែតាំងចិត្ត ឲ្យអរសប្បាយឡើង នោះមើល មានពួកមនុស្សទុរជនខ្លះនៅទីនោះ គេមកព័ទ្ធផ្ទះ គោះទ្វារហៅតាជាម្ចាស់ផ្ទះនោះថា ចូរនាំមនុស្សដែលបានមកក្នុងផ្ទះតាចេញមកឥឡូវ ដើម្បីឲ្យយើងបានស្គាល់វា
គាត់ហៅថា នែ ចូរក្រោកឡើង យើងទៅ តែនាងមិនឆ្លើយសោះ ដូច្នេះគាត់ក៏លើកព្រនរដាក់លើលា នាំត្រឡប់ទៅឯលំនៅខ្លួនទៅ
នោះពួកលេវីជាប្ដីនាង ដែលគេបានសំឡាប់នោះ គាត់ឆ្លើយថា ខ្ញុំ នឹងប្រពន្ធចុងរបស់ខ្ញុំ បានចូលទៅក្នុងគីបៀរ ជាទីក្រុងរបស់ពួកបេនយ៉ាមីន ដើម្បីនឹងស្នាក់នៅ