រួចនាងឆ្លើយទៅគាត់ទៀតថា នៅផ្ទះខ្ញុំមានចំបើង នឹងស្មៅជាបរិបូរ ហើយកន្លែងសំរាប់ស្នាក់នៅក៏មានដែរ
ពួកចៅហ្វាយ 19:19 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ខ្ញុំប្របាទមានចំបើង នឹងស្មៅសំរាប់លា ហើយមាននំបុ័ង នឹងស្រាទំពាំងបាយជូរសំរាប់ខ្លួន នឹងនាងស្រីនេះ ព្រមទាំងអ្នកកំឡោះដែលនៅជាមួយនឹងយើងខ្ញុំប្របាទនេះផង យើងខ្ញុំមិនមានខ្វះអ្វីទេ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ យើងខ្ញុំមានចំបើង មានស្មៅសម្រាប់លា ហើយមាននំបុ័ង និងស្រាទំពាំងបាយជូរសម្រាប់ខ្លួនខ្ញុំបាទផ្ទាល់ ព្រមទាំងស្ត្រី និងអ្នកលោះដែលនៅជាមួយខ្ញុំបាទហើយ យើងខ្ញុំមិនត្រូវការអ្វីទៀតទេ»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ យើងខ្ញុំមានចំបើង និងស្មៅសម្រាប់សត្វលា ព្រមទាំងនំប៉័ង និងស្រាទំពាំងបាយជូរសម្រាប់ខ្លួនខ្ញុំផ្ទាល់ ប្រពន្ធខ្ញុំ និងអ្នកបម្រើរបស់ខ្ញុំទៀតផង គឺយើងខ្ញុំពុំត្រូវការអ្វីសោះឡើយ»។ អាល់គីតាប យើងខ្ញុំមានចំបើង និងស្មៅសម្រាប់សត្វលា ព្រមទាំងនំបុ័ង និងស្រាទំពាំងបាយជូរសម្រាប់ខ្លួនខ្ញុំផ្ទាល់ប្រពន្ធខ្ញុំ និងអ្នកបម្រើរបស់ខ្ញុំទៀតផង គឺយើងខ្ញុំពុំត្រូវការអ្វីសោះឡើយ»។ |
រួចនាងឆ្លើយទៅគាត់ទៀតថា នៅផ្ទះខ្ញុំមានចំបើង នឹងស្មៅជាបរិបូរ ហើយកន្លែងសំរាប់ស្នាក់នៅក៏មានដែរ
ចូរកុំឲ្យចំបើងដល់ជនសំរាប់នឹងធ្វើឥដ្ឋដូចអំពីដើមទៀតឡើយ ត្រូវឲ្យគេទៅរកចំបើងដោយខ្លួនឯងវិញ
ដូច្នេះ ពេត្រុសក៏អញ្ជើញគេចូលមកស្នាក់នៅសិន លុះដល់ស្អែក គាត់ក្រោកឡើង ទៅជាមួយនឹងគេ ហើយមានពួកបងប្អូនខ្លះ ដែលនៅយ៉ុបប៉េ ក៏ទៅជាមួយដែរ
កាលនាងបានទទួលបុណ្យជ្រមុជទឹក ព្រមទាំងពួកគ្រួនាងរួចហើយ នោះក៏អញ្ជើញយើងថា បើអស់លោកយល់ឃើញថា ខ្ញុំស្មោះត្រង់ចំពោះព្រះអម្ចាស់ពិត នោះសូមលោកអញ្ជើញទៅនៅឯផ្ទះខ្ញុំកុំខាន នាងក៏បង្ខំដល់យើង។
កាលមកជិតក្រុងយេប៊ូស នោះថ្ងៃទន្ទាបណាស់ហើយ ដូច្នេះ អ្នកបំរើគាត់បបួលថា សូមលោកអញ្ជើញបែរចូលទៅក្នុងទីក្រុងរបស់សាសន៍យេប៊ូសនេះស្នាក់នៅសិន
គាត់ឆ្លើយឡើងថា យើងខ្ញុំប្របាទធ្វើដំណើរមកពីបេថ្លេហិមស្រុកយូដា ដើម្បីនឹងទៅឯស្រុកភ្នំអេប្រាអិមម្ខាង ខ្ញុំប្របាទជាអ្នកស្រុកនោះឯង ហើយបានទៅឯបេថ្លេហិមស្រុកយូដា ឥឡូវនេះ ទៅឯដំណាក់ព្រះយេហូវ៉ា តែគ្មានអ្នកណាទទួលខ្ញុំប្របាទឲ្យចូលក្នុងផ្ទះគេសោះ