តែឯហឹបនៃព្រះ នោះដាវីឌបាននាំយកពីក្រុងគារយ៉ាត់-យារីម ឡើងទៅឯកន្លែងដែលទ្រង់បានរៀបចំទុក ដ្បិតទ្រង់បានដំឡើងត្រសាល១ សំរាប់ឲ្យហឹបនោះ នៅក្នុងក្រុងយេរូសាឡិមវិញ
ពួកចៅហ្វាយ 18:12 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ក៏ឡើងទៅបោះទ័ពនៅត្រង់គារយ៉ាត់-យារីមក្នុងស្រុកយូដា ហេតុនោះបានជាគេឲ្យឈ្មោះទីនោះថា ម៉ាហានេ-ដាន់ ដរាបដល់សព្វថ្ងៃនេះ ទីនោះនៅខាងក្រោយគារយ៉ាត់-យារីម ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឡើងទៅបោះទ័ពនៅគារយ៉ាត់-យារីម ក្នុងស្រុកយូដា។ ហេតុនេះហើយបានជាគេដាក់ឈ្មោះទីនោះថា «ម៉ាហានេ-ដាន់ » រហូតដល់សព្វថ្ងៃ មើល៍ ទីនោះនៅខាងលិចគារយ៉ាត់-យារីម។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពួកគេទៅបោះទ័ពនៅខាងលិចគារីយ៉ាត-យារីម ក្នុងស្រុកយូដា។ ហេតុនេះហើយបានជាគេហៅទីនោះថា “ជំរំដាន់” រហូតដល់សព្វថ្ងៃ។ អាល់គីតាប ពួកគេទៅបោះទ័ពនៅខាងលិចគារីយ៉ាត-យារីម ក្នុងស្រុកយូដា។ ហេតុនេះហើយបានជាគេហៅទីនោះថា “ជំរំដាន់” រហូតដល់សព្វថ្ងៃ។ |
តែឯហឹបនៃព្រះ នោះដាវីឌបាននាំយកពីក្រុងគារយ៉ាត់-យារីម ឡើងទៅឯកន្លែងដែលទ្រង់បានរៀបចំទុក ដ្បិតទ្រង់បានដំឡើងត្រសាល១ សំរាប់ឲ្យហឹបនោះ នៅក្នុងក្រុងយេរូសាឡិមវិញ
ក្រុងគារយ៉ាត់-បាល គឺជាក្រុងគារយ៉ាត់-យារីម១ នឹងរ៉ាបាត១ ទាំងអស់មាន២ក្រុង ព្រមទាំងភូមិទាំងប៉ុន្មានផង។
ពីកំពូលភ្នំនោះ ក៏ចុះទៅដល់ក្បាលទឹកណែបត្វា ដំរង់ទៅតាមទីក្រុងទាំងប៉ុន្មាននៅភ្នំអេប្រុន រហូតដល់បាឡា គឺជាក្រុងគារយ៉ាត់-យារីម
ពួកកូនចៅអ៊ីស្រាអែលក៏ធ្វើដំណើរទៅដល់ក្រុងទាំងប៉ុន្មានរបស់គេនៅថ្ងៃទី៣ រីឯទីក្រុងទាំងនោះ គឺគីបៀន១ កេភីរ៉ា១ ប្អៀរ៉ុត១ នឹងគារយ៉ាត់-យារីម១
ព្រះវិញ្ញាណនៃព្រះយេហូវ៉ាក៏ចាប់តាំងបណ្តាលគាត់ នៅត្រង់ម៉ាហានេ-ដាន់ ដែលនៅកណ្តាលសូរ៉ាស់ ហើយនឹងអែសថោល។
គ្រានោះ មានមនុស្ស៦០០នាក់ពីវង្សដាន់ ដែលនៅត្រង់សូរ៉ាស់ នឹងអែសថោល គេលើកគ្នាចេញទៅទាំងមានគ្រឿងសឹក
រួចគេចាត់មនុស្ស ឲ្យទៅឯពួកគារយ៉ាត់-យារីមប្រាប់ថា ពួកភីលីស្ទីនបាននាំយកហឹបនៃព្រះយេហូវ៉ាមកវិញហើយ ដូច្នេះសូមអ្នករាល់គ្នាចុះទៅ នាំឡើងទៅឯអ្នករាល់គ្នាវិញចុះ
នោះពួកគារយ៉ាត់-យារីមក៏មកនាំយកហឹបនៃព្រះយេហូវ៉ា ឡើងទៅដាក់នៅក្នុងផ្ទះរបស់អ័ប៊ីន៉ាដាប់ ដែលនៅលើភ្នំ ក៏ញែកអេលាសារជាកូនចេញសំរាប់ថែរក្សាហឹបនៃព្រះយេហូវ៉ា