ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ពួក​ចៅ‌ហ្វាយ 15:12 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

នោះ​គេ​ប្រាប់​គាត់​ថា យើង​ចុះ​មក​នេះ ដើម្បី​ចង​ឯង​នាំ​ទៅ​ប្រគល់​ដល់​អំណាច​ពួក​ភីលីស្ទីន សាំសុន​ឆ្លើយ​ថា ដូច្នេះ​ចូរ​ស្បថ​នឹង​ខ្ញុំ​ថា ខ្លួន​អ្នក​រាល់​គ្នា​មិន​សំឡាប់​ខ្ញុំ​ទេ

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

គេ​ប្រាប់​គាត់​ថា៖ «យើង​ចុះ​មក​នេះ​ដើម្បី​ចង​ឯង ហើយ​ប្រគល់​ឯង​ទៅក្នុង​ដៃ​របស់​ពួក​ភីលី‌ស្ទីន»។ សាំសុន​ពោល​ទៅ​គេ​ថា៖ «ចូរ​ស្បថ​នឹង​ខ្ញុំមក​ថា អ្នក​រាល់​គ្នា​នឹង​មិន​សម្លាប់​ខ្ញុំ​ដោយខ្លួន​ឯង​ទេ»។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ជន‌ជាតិ​យូដា​ពោល​ទៀត​ថា៖ «យើង​មក​នេះ ដើម្បី​ចង​អ្នក​យក​ទៅ​ប្រគល់​ឲ្យ​ជន‌ជាតិ​ភីលីស្ទីន»។ លោក​សាំសុន​ស្នើ​ទៅ​ពួក​គេ​ថា៖ «ចូរ​អ្នក​រាល់​គ្នា​ស្បថ​ជា​មួយ​ខ្ញុំ​មក​ថា អ្នក​រាល់​គ្នា​នឹង​មិន​សម្លាប់​ខ្ញុំ​ដោយ​ផ្ទាល់​ទេ»។

សូមមើលជំពូក

អាល់គីតាប

ជន‌ជាតិ​យូដា​ពោល​ទៀត​ថា៖ «យើង​មក​នេះ ដើម្បី​ចង​អ្នក​យក​ទៅ​ប្រគល់​ឲ្យ​ជន‌ជាតិ​ភីលី‌ស្ទីន»។ លោក​សាំ‌សុន​ស្នើ​ទៅ​ពួក​គេ​ថា៖ «ចូរ​អ្នក​រាល់​គ្នា​ស្បថ​ជា​មួយ​ខ្ញុំ​មក​ថា អ្នក​រាល់​គ្នា​នឹង​មិន​សម្លាប់​ខ្ញុំ​ដោយ​ផ្ទាល់​ទេ»។

សូមមើលជំពូក



ពួក​ចៅ‌ហ្វាយ 15:12
7 ការដាក់ឲ្យឆ្លើយតបគ្នា  

ស្តេច​ក៏​ចាត់​បេណាយ៉ា ជា​កូន​យេហូ‌យ៉ាដា ឲ្យ​ទៅ​ប្រហារ​ជីវិត​អ័ដូ‌នីយ៉ា ហើយ​ទ្រង់​ក៏​សុគត​ទៅ។


ដូច្នេះ បេណាយ៉ា​ជា​កូន​យេហូ‌យ៉ាដា ក៏​ឡើង​ទៅ​ប្រហារ​សំឡាប់​យ៉ូអាប់​បង់ រួច​គេ​បញ្ចុះ​ក្នុង​ម៉ុង​របស់​លោក​នៅ​ទី​រហោ‌ស្ថាន


ក៏​ចង​ទ្រង់​ដឹក​បញ្ជូន​ទៅ​ឯ​ចៅហ្វាយ​ស្រុក​ឈ្មោះ​ប៉ុនទាស-ពីឡាត់។


ដ្បិត​លោក​ស្មាន​ថា​បង​ប្អូន​លោក​នឹង​យល់​ថា ព្រះ‌ទ្រង់​ប្រទាន​សេចក្ដី​សង្គ្រោះ​មក ដោយ‌សារ​ដៃ​លោក តែ​គេ​មិន​បាន​យល់​ទេ


ដូច្នេះ​មាន​ពួក​យូដា​៣​ពាន់​នាក់ ចុះ​ទៅ​ដល់​ក្រហែង​ថ្ម​អេតាម​នោះ និយាយ​នឹង​សាំសុន​ថា តើ​ឯង​មិន​ដឹង​ថា​ពួក​ភីលីស្ទីន​ជា​ម្ចាស់​លើ​យើង​រាល់​គ្នា​ទេ​ឬ​អី ឯង​បាន​ធ្វើ​អ្វី​ដល់​យើង​ដូច្នេះ គាត់​ឆ្លើយ​តប​ថា ខ្ញុំ​គ្រាន់​តែ​បាន​ធ្វើ​ដល់​គេ ដូច​ជា​គេ​បាន​ធ្វើ​ខ្ញុំ​ហើយ​ទេ


គេ​ក៏​ទទួល​ព្រម​ថា អើ យើង​គ្រាន់​តែ​ចង​ឯង​នាំ​ទៅ​ប្រគល់​ដល់​អំណាច​គេ​ប៉ុណ្ណោះ ឯ​ខ្លួន​យើង​មិន​សំឡាប់​ឯង​ជា​ប្រាកដ គេ​ក៏​យក​ខ្សែ​ថ្មី​២​មក​ចង​គាត់ នាំ​ឡើង​ចេញ​ពី​ថ្មដា​នោះ​ទៅ។


ដូច្នេះ​សេបាស នឹង​សាល‌មូន៉ា និយាយ​ឡើង​ថា ចូរ​អ្នក​ក្រោក​ឡើង សំឡាប់​យើង​ដោយ​ខ្លួន​អ្នក​វិញ ដ្បិត​បើ​មនុស្ស​ជា​យ៉ាង​ណា នោះ​កំឡាំង​ក៏​យ៉ាង​នោះ​ដែរ នោះ​គេឌាន​ក៏​ក្រោក​ឡើង​ទៅ​សំឡាប់​សេបាស នឹង​សាល‌មូន៉ា​ចោល​ទៅ ព្រម​ទាំង​ដោះ​យក​ប្រដាប់​លំអ​ពី​ក​នៃ​សត្វ​អូដ្ឋ​របស់​គេ​ផង។