ឯពួកអ្នកដែលកើតពីឪពុករបស់អេថាម គឺយេសរាល យីសម៉ា នឹងយីឌបាស ហើយប្អូនស្រីរបស់គេ នាងឈ្មោះហាសលែល-ពូនី
ពួកចៅហ្វាយ 15:11 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដូច្នេះមានពួកយូដា៣ពាន់នាក់ ចុះទៅដល់ក្រហែងថ្មអេតាមនោះ និយាយនឹងសាំសុនថា តើឯងមិនដឹងថាពួកភីលីស្ទីនជាម្ចាស់លើយើងរាល់គ្នាទេឬអី ឯងបានធ្វើអ្វីដល់យើងដូច្នេះ គាត់ឆ្លើយតបថា ខ្ញុំគ្រាន់តែបានធ្វើដល់គេ ដូចជាគេបានធ្វើខ្ញុំហើយទេ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដូច្នេះ ពួកយូដាបីពាន់នាក់ក៏ចុះទៅក្រហែងថ្មអេតាម ហើយនិយាយទៅសាំសុនថា៖ «តើឯងមិនដឹងថា ពួកភីលីស្ទីនត្រួតត្រាលើយើងទេឬ? ហេតុអ្វីបានជាឯងបានធ្វើបាបយើងដូច្នេះ?» គាត់ឆ្លើយតបថា៖ «គេប្រព្រឹត្តចំពោះខ្ញុំយ៉ាងណា ខ្ញុំក៏ប្រព្រឹត្តចំពោះគេដូច្នោះដែរ»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ដូច្នេះ ជនជាតិយូដាបីពាន់នាក់ក៏នាំគ្នាចូលទៅក្នុងរូងភ្នំអេតាំ ហើយនិយាយនឹងលោកសាំសុនថា៖ «អ្នកមិនដឹងទេឬថា ជនជាតិភីលីស្ទីនត្រួតត្រាលើយើង? ហេតុអ្វីបានជាអ្នកធ្វើបាបយើងដូច្នេះ?»។ លោកសាំសុនឆ្លើយថា៖ «ខ្ញុំប្រព្រឹត្តចំពោះពួកគេដូចគេបានប្រព្រឹត្តចំពោះខ្ញុំតែប៉ុណ្ណោះ»។ អាល់គីតាប ដូច្នេះ ជនជាតិយូដាបីពាន់នាក់ក៏នាំគ្នាចូលទៅក្នុងរូងភ្នំអេតាំ ហើយនិយាយនឹងលោកសាំសុនថា៖ «អ្នកមិនដឹងទេឬថា ជនជាតិភីលីស្ទីនត្រួតត្រាលើយើង? ហេតុអ្វីបានជាអ្នកធ្វើបាបយើងដូច្នេះ?»។ លោកសាំសុនឆ្លើយថា៖ «ខ្ញុំប្រព្រឹត្តចំពោះពួកគេដូចគេបានប្រព្រឹត្តចំពោះខ្ញុំតែប៉ុណ្ណោះ»។ |
ឯពួកអ្នកដែលកើតពីឪពុករបស់អេថាម គឺយេសរាល យីសម៉ា នឹងយីឌបាស ហើយប្អូនស្រីរបស់គេ នាងឈ្មោះហាសលែល-ពូនី
អញនឹងនាំឲ្យមានដាវជាសេចក្ដីសងសឹកនៃសញ្ញាមកលើឯង នោះឯងរាល់គ្នានឹងមូលគ្នានៅក្នុងក្រុងរបស់ឯងទាំងប៉ុន្មាន ហើយអញនឹងឲ្យជំងឺអាសន្នរោគកើតឡើងនៅកណ្តាលឯងរាល់គ្នាទៀត រួចឯងនឹងត្រូវបញ្ជូនទៅក្នុងកណ្តាប់ដៃនៃពួកខ្មាំងសត្រូវ
ព្រះយេហូវ៉ាទ្រង់នឹងតាំងឯងទុកជាក្បាល មិនមែនជាកន្ទុយឡើយ ឯងនឹងនៅតែពីលើគេ មិនដែលនៅពីក្រោមទេ គឺបើឯងនឹងស្តាប់តាមអស់ទាំងសេចក្ដីបញ្ញត្តផងព្រះយេហូវ៉ាជាព្រះនៃឯង ដែលអញបង្គាប់ដល់ឯងនៅថ្ងៃនេះ ដើម្បីនឹងកាន់ ហើយប្រព្រឹត្តតាមផង
អ្នកប្រទេសក្រៅដែលនៅជាមួយ នឹងឡើងទៅជាខ្ពស់ជាងឯងជាដរាប ហើយឯងនឹងចុះទៅជាទាបជាងគេ
លំដាប់នោះពួកកូនចៅអ៊ីស្រាអែល គេប្រព្រឹត្តសេចក្ដីដែលលាមកអាក្រក់ នៅព្រះនេត្រព្រះយេហូវ៉ាម្តងទៀត ព្រះយេហូវ៉ាទ្រង់ក៏ប្រគល់គេទៅក្នុងកណ្តាប់ដៃនៃពួកភីលីស្ទីនអស់រវាង៤០ឆ្នាំ។
ឪពុកម្តាយគាត់មិនបានដឹង ជាការនោះកើតមកពីព្រះយេហូវ៉ាទេ ដ្បិតទ្រង់រកឱកាសទាស់នឹងពួកភីលីស្ទីន រីឯនៅជាន់នោះ ពួកសាសន៍ភីលីស្ទីនគេកាន់កាប់ត្រួតត្រាលើសាសន៍អ៊ីស្រាអែល។
រួចពួកយូដាសួរថា ហេតុអ្វីបានជាអ្នករាល់គ្នាឡើងមកទាស់នឹងយើងដូច្នេះ គេឆ្លើយថា យើងមកប្រយោជន៍តែនឹងចាប់ចងសាំសុនប៉ុណ្ណោះទេ ដើម្បីនឹងសងដល់វា ដូចជាវាបានធ្វើយើងហើយ
នោះគេប្រាប់គាត់ថា យើងចុះមកនេះ ដើម្បីចងឯងនាំទៅប្រគល់ដល់អំណាចពួកភីលីស្ទីន សាំសុនឆ្លើយថា ដូច្នេះចូរស្បថនឹងខ្ញុំថា ខ្លួនអ្នករាល់គ្នាមិនសំឡាប់ខ្ញុំទេ