ដូច្នេះ ខ្ញុំបានតវ៉ាដល់ពួកមេថា ហេតុអ្វីបានជាបោះបង់ចោលព្រះវិហារនៃព្រះដូច្នេះ រួចខ្ញុំក៏ប្រមូលពួកលេវី មកតាំងទុកនៅដំណែងរបស់គេវិញ
ដូច្នេះ ខ្ញុំបានបន្ទោសពួកមេគ្រប់គ្រងថា៖ «ហេតុអ្វីបានជាបោះបង់ចោលព្រះដំណាក់របស់ព្រះដូច្នេះ?» ខ្ញុំក៏ប្រមូលពួកលេវី ហើយដាក់ពួកគេឲ្យបំពេញតួនាទីរបស់ខ្លួនវិញ។
ខ្ញុំស្ដីបន្ទោសពួកអ្នកគ្រប់គ្រងថា៖ «ហេតុអ្វីបានជាអស់លោកបោះបង់ចោលព្រះដំណាក់របស់ព្រះជាម្ចាស់ដូច្នេះ?»។ ខ្ញុំក៏ប្រមូលក្រុមលេវី និងក្រុមចម្រៀង ឲ្យមកបំពេញមុខងាររបស់ខ្លួនវិញ។
ខ្ញុំស្តីបន្ទោសពួកអ្នកគ្រប់គ្រងថា «ហេតុអ្វីបានជាអស់លោកបោះបង់ចោលដំណាក់របស់អុលឡោះជាម្ចាស់ដូច្នេះ?»។ ខ្ញុំក៏ប្រមូលក្រុមលេវី និងក្រុមចំរៀង ឲ្យមកបំពេញមុខងាររបស់ខ្លួនវិញ។
ដ្បិតពួកកូនចៅអ៊ីស្រាអែល ព្រមទាំងពួកកូនចៅលេវី ត្រូវយកដង្វាយលើកចុះឡើង ពីស្រូវ ទឹកទំពាំងបាយជូរ នឹងប្រេងមកដាក់ក្នុងបន្ទប់ ជាកន្លែងដែលទុកគ្រឿងប្រដាប់របស់ទីបរិសុទ្ធទាំងប៉ុន្មាន ហើយពួកសង្ឃដែលធ្វើការងារ ពួកឆ្មាំទ្វារ នឹងពួកចំរៀងក៏នៅទីនោះដែរ យើងរាល់គ្នាមិនព្រមបោះបង់ចោលព្រះវិហារ របស់ព្រះនៃយើងឡើយ។
នោះខ្ញុំតវ៉ាដល់ពួកអ្នកធំនៃសាសន៍យូដាថា ហេតុដូចម្តេចបានជាអ្នករាល់គ្នាបង្អាប់ដល់ថ្ងៃឈប់សំរាក
ខ្ញុំក៏តវ៉ានឹងគេ ព្រមទាំងដាក់បណ្តាសា ក៏វាយគេខ្លះ ហើយបោចសក់គេផង ខ្ញុំចាប់ឲ្យគេស្បថដោយនូវព្រះនាមរបស់ព្រះ ហើយហាមគេថា មិនត្រូវឲ្យអ្នករាល់គ្នាឲ្យកូនស្រីទៅកូនប្រុសរបស់គេ ឬយកកូនស្រីរបស់គេមកឲ្យកូនប្រុសរបស់ខ្លួន ឬសំរាប់ខ្លួននោះឡើយ
ព្រោះតែខ្លាចចំពោះហ្វូងមនុស្ស ហើយសេចក្ដីមើលងាយរបស់គ្រួផ្សេងៗបាននាំឲ្យខ្ញុំភ័យ ដល់ម៉្លេះបានជាខ្ញុំនៅស្ងៀម ឥតដែលចេញតាមមាត់ទ្វារសោះ
ពួកអ្នកដែលបោះបង់ចោលបញ្ញត្តច្បាប់ គេរមែងសរសើរមនុស្សអាក្រក់ តែអស់អ្នកដែលប្រព្រឹត្តតាមបញ្ញត្តច្បាប់វិញ នោះតែងតែតតាំងនឹងគេ។
ដូច្នេះបាបរបស់មនុស្សកំឡោះទាំងនោះ មានទំងន់ខ្លាំងណាស់នៅចំពោះព្រះយេហូវ៉ា ដ្បិតគេបានមើលងាយដល់ដង្វាយនៃព្រះយេហូវ៉ា។