ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




និក្ខមនំ 6:19 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ពួក​កូន​ម្រ៉ារី គឺ​ម៉ាស់លី នឹង​មូស៊ី នេះ​ឯង​ជា​គ្រួ​របស់​លេវី​តាម​ពូជ​ដំណ​របស់​គេ​ត​មក

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

កូន​របស់​ម្រ៉ារី គឺ​ម៉ាស់លី និង​មូស៊ី អ្នក​ទាំង​នេះ​ជា​ក្រុម​គ្រួសារ​របស់​លេវី តាមតំណ​វង្ស​ត្រកូល​របស់​គេ ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

កូន​របស់​ម៉្រារី​មាន​ម៉ាស់‌លី និង​មូស៊ី។ អ្នក​ទាំង​នោះ​ជា​បុព្វបុរស​នៃ​អំបូរ​លេវី តាម​តំណ​វង្ស​ត្រកូល​របស់​ពួក​គេ។

សូមមើលជំពូក

អាល់គីតាប

កូន​របស់​ម៉្រារី​មាន ម៉ាលី និង​មូស៊ី។ អ្នក​ទាំង​នោះ​ជា​បុព្វ‌បុរស​នៃ​អំបូរ​លេវី តាម​តំណ​វង្ស​ត្រកូល​របស់​ពួក​គេ។

សូមមើលជំពូក



និក្ខមនំ 6:19
7 ការដាក់ឲ្យឆ្លើយតបគ្នា  

ឯ​កូន​របស់​ម្រ៉ារី គឺ​ម៉ាស់លី នឹង​មូស៊ី កូន​របស់​ម៉ាស់លី គឺ​អេលាសារ នឹង​គីស


ឯ​កូន​របស់​មូស៊ី គឺ​ម៉ាស់លី អេឌើរ នឹង​យេរេ‌ម៉ូត ទាំង​អស់​៣​នាក់។


ឯ​ពួក​កូនចៅ​របស់​ម្រ៉ារី គឺ​ម៉ាស់លី នឹង​មូស៊ី ហើយ​កូន របស់​យ្អាស៊ា ដែល​ជា​កូន​របស់​អ្នក​នោះ


កូន​របស់​ម្រ៉ារី គឺ​ម៉ាស់លី នឹង​មូស៊ី នេះ​ជា​គ្រួ​ទាំង​ប៉ុន្មាន របស់​ពួក​លេវី តាម​ជំនួរ​វង្ស​នៃ​ឰយុកោ​គេ


នេះ​ជា​ពួក​កូន​ចៅ​របស់​លេវី តាម​ឈ្មោះ​គេ គឺ​គើសុន​១ កេហាត់​១ នឹង​ម្រ៉ារី​១


ហើយ​ពួក​កូន​របស់​ម្រ៉ារី តាម​គ្រួសារ​គេ គឺ​ម៉ាស់លី​១ នឹង​មូស៊ី​១ នេះ​ហើយ​ជា​គ្រួសារ​ទាំង​ប៉ុន្មាន​របស់​ពួក​លេវី តាម​វង្សា‌នុវង្ស​របស់​ឪពុក​គេ​រៀង​ខ្លួន។


ឯ​ពួក​កូន​ចៅ​ម្រ៉ារី​តាម​គ្រួ​គេ នោះ​ចាប់​ឆ្នោត​ត្រូវ​ទី​ក្រុង​១២​ក្នុង​ពូជ​អំបូរ​រូបេន កាឌ់ នឹង​សាប់‌យូល៉ូន