និក្ខមនំ 37:23 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គាត់ក៏ធ្វើចង្កៀងទាំង៧ ព្រមទាំងឃ្នាបប្រឆេះ នឹងកន្ថោរដាក់កំទេចសំរាប់ចង្កៀងនោះពីមាសសុទ្ធដែរ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ លោកធ្វើចង្កៀងប្រាំពីរ ព្រមទាំងឃ្នាបប្រឆេះ និងថាសគោះកម្ទេចសម្រាប់ចង្កៀងនោះពីមាសសុទ្ធដែរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកបានយកមាសសុទ្ធធ្វើចង្កៀងប្រាំពីរ ព្រមទាំងធ្វើកន្លែងស៊កប្រឆេះចង្កៀង និងប្រដាប់សម្រាប់គោះកម្ទេចប្រឆេះ។ អាល់គីតាប គាត់បានយកមាសសុទ្ធធ្វើចង្កៀងប្រាំពីរ ព្រមទាំងធ្វើកន្លែងស៊កប្រឆេះចង្កៀង និងប្រដាប់សម្រាប់គោះកំទេចប្រឆេះ។ |
ឯឃ្នាបប្រឆេះ នឹងកន្ថោរដាក់កំទេចសំរាប់ជើងចង្កៀង នោះក៏ត្រូវធ្វើពីមាសសុទ្ធទាំងអស់ដែរ
គឺគាត់យកមាសសុទ្ធ១ហាបមកធ្វើជើងចង្កៀង ហើយនឹងប្រដាប់ទាំងប៉ុន្មានសំរាប់ចង្កៀង។
រួចទេវតាសួរខ្ញុំថា ឯងឃើញអ្វីនោះ ខ្ញុំឆ្លើយថា ឃើញជើងចង្កៀងធ្វើពីមាសទាំងអស់ មានទាំងចានប្រេងនៅលើកំពូល នឹងចង្កៀង៧ ហើយបំពង់៧ សំរាប់បង្ហូរប្រេងដល់ចង្កៀងនិមួយៗ ដែលនៅលើជើងចង្កៀងនោះផង
ឲ្យប្រាប់ដល់អើរ៉ុនថា កាលណាឯងអុជចង្កៀងទាំង៧ នោះត្រូវឲ្យភ្លឺទៅខាងមុខជើងចង្កៀង
ខ្ញុំក៏បែរខ្លួនទៅមើលសំឡេង ដែលមានបន្ទូលមកខ្ញុំនោះ លុះបែរខ្លួនទៅហើយ នោះក៏ឃើញជើងចង្កៀងមាស៧
ឯសេចក្ដីអាថ៌កំបាំងពីផ្កាយទាំង៧ ដែលឯងបានឃើញនៅដៃស្តាំអញ ហើយពីជើងចង្កៀងមាសទាំង៧ នោះស្រាយថា ផ្កាយទាំង៧នោះ គឺជាទេវតារបស់ពួកជំនុំទាំង៧ ហើយជើងចង្កៀងទាំង៧ នោះគឺជាពួកជំនុំទាំង៧នោះឯង។
មានផ្លេកបន្ទោរ សៀងសំឡេង នឹងផ្គរលាន់ចេញពីបល្ល័ង្ក១នោះមក ក៏មានចង្កៀង៧ឆេះនៅពីខាងមុខ នោះគឺជាវិញ្ញាណទាំង៧របស់ព្រះ
រួចមានចាស់ទុំម្នាក់និយាយមកខ្ញុំថា កុំយំថ្វី មើលន៏ សត្វសិង្ហដែលកើតពីពូជអំបូរយូដា គឺជាឫសកែវនៃហ្លួងដាវីឌ ទ្រង់បានឈ្នះ ហើយអាចនឹងបកត្រាទាំង៧ បើកក្រាំងនោះបាន។