ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




និក្ខមនំ 34:34 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

តែ​កាល​ណា​ម៉ូសេ​ចូល​ទៅ​ចំពោះ​ព្រះ‌យេហូវ៉ា ដើម្បី​ទូល​នឹង​ទ្រង់ នោះ​លោក​បក​ស្បៃ​ចេញ​វិញ ដរាប​ដល់​ចេញ​មក លុះ​ចេញ​មក​វិញ​ហើយ នោះ​ក៏​ប្រាប់​ដល់​ពួក​កូន​ចៅ​អ៊ីស្រាអែល តាម​អស់​ទាំង​សេចក្ដី​ដែល​ទ្រង់​បង្គាប់​មក

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

តែ​ពេល​ណា​លោក​ម៉ូសេ​ចូល​ទៅ​ចំពោះ​ព្រះ‌យេហូវ៉ា ដើម្បី​សន្ទនា​ជា‌មួយ​ព្រះ‌អង្គ លោក​ដោះ​ស្បៃ​មុខ​ចេញ ដរាប​ដល់​ចេញ​មក​វិញ។ លុះ​ពេល​ចេញ​មក​វិញ លោក​ក៏​ប្រាប់​កូន​ចៅ​អ៊ី‌ស្រា‌អែល តាម​សេចក្ដី​ដែល​ព្រះ‌អង្គ​បាន​បង្គាប់។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ពេល​ណា​លោក​ម៉ូសេ​ចូល​ទៅ​គាល់​ព្រះ‌អម្ចាស់ ដើម្បី​សន្ទនា​ជា​មួយ​ព្រះអង្គ លោក​ដោះ​ស្បៃ​មុខ រហូត​ដល់​ចេញ​មក​វិញ។ ពេល​លោក​ចេញ​មក​វិញ លោក​ក៏​នាំ​បទ‌បញ្ជា​ផ្សេងៗ ដែល​លោក​បាន​ទទួល​យក​មក​ប្រាប់​ជន‌ជាតិ​អ៊ីស្រា‌អែល។

សូមមើលជំពូក

អាល់គីតាប

ពេល​ម៉ូសា​ចូល​ទៅ​ជួបអុលឡោះ‌តាអាឡា ដើម្បី​សន្ទនា​ជា​មួយ​ទ្រង់​គាត់​ដោះ​ស្បៃ​មុខ រហូត​ដល់​ចេញ​មក​វិញ។ ពេល​គាត់​ចេញ​មក​វិញ គាត់​ក៏​នាំ​បទ​បញ្ជា​ផ្សេងៗ ដែល​គាត់​បាន​ទទួល​យក​មក​ប្រាប់​ជន‌ជាតិ​អ៊ីស្រ‌អែល។

សូមមើលជំពូក



និក្ខមនំ 34:34
4 ការដាក់ឲ្យឆ្លើយតបគ្នា  

ឯ​ពួក​កូន​ចៅ​អ៊ីស្រាអែល គេ​បាន​មើល​មុខ​ម៉ូសេ ឃើញ​ស្បែក​មុខ​លោក​ភ្លឺ បាន​ជា​លោក​យក​ស្បៃ​មក​បាំង​មុខ​ទៀត ទាល់​តែ​ចូល​ទៅ​ទូល​នឹង​ទ្រង់​វិញ។


តែ​កាល​គេ​បាន​ងាក​បែរ​មក​ឯ​ព្រះ‌អម្ចាស់​វិញ នោះ​ទើប​ស្បៃ​នឹង​បាន​រដោះ​ចោល​ចេញ


ដូច្នេះ ត្រូវ​ឲ្យ​យើង​រាល់​គ្នា​មក​ដល់​បល្ល័ង្ក​នៃ​ព្រះ‌គុណ ដោយ​ក្លាហាន ដើម្បី​នឹង​ទទួល​សេចក្ដី​មេត្តា ហើយ​រក​បាន​ព្រះ‌គុណ​សំរាប់​នឹង​ជួយ​ដល់​ពេល​ត្រូវ​ការ​ចុះ។