ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




និក្ខមនំ 31:7 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

គឺ​ត្រសាល​ជំនុំ​១ ហឹប​នៃ​សេចក្ដី​បន្ទាល់​១ ទី​សន្តោស​ប្រោស​ដែល​នៅ​លើ​ហឹប​នោះ​១ ហើយ​នឹង​អស់​ទាំង​ប្រដាប់​សំរាប់​ត្រសាល

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

គឺ​ត្រសាល​ជំនុំ ហិប​នៃ​សេចក្ដី​សញ្ញា ទី​សន្តោស​ប្រោស​ដែល​នៅ​លើ​ហិប​នោះ និង​អស់​ទាំង​គ្រឿង​ប្រដាប់​សម្រាប់​ត្រសាល

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

គឺ​ធ្វើ​ពន្លា​ជួប​ព្រះ‌អម្ចាស់ ហិប​ដាក់​បន្ទះ​ថ្ម​នៃ​សន្ធិ‌សញ្ញា គម្រប​ហិប និង​គ្រឿង​បរិក្ខារ​ទាំង​អស់ សម្រាប់​ប្រើ‌ប្រាស់​នៅ​ក្នុង​ពន្លា

សូមមើលជំពូក

អាល់គីតាប

គឺ​ធ្វើ​ជំរំ​ជួប​អុលឡោះ‌តាអាឡា ហិប​ដាក់​បន្ទះ​ថ្ម នៃ​សន្ធិ‌សញ្ញា​គំរប​ហិប និង​គ្រឿង​បរិក្ខារ​ទាំង​អស់​សម្រាប់​ប្រើ​ប្រាស់​នៅ​ក្នុង​ជំរំ

សូមមើលជំពូក



និក្ខមនំ 31:7
9 ការដាក់ឲ្យឆ្លើយតបគ្នា  

រួច​អស់​អ្នក​ចំណាន​ដែល​ធ្វើ​ការ​ទាំង​នោះ គេ​ក៏​ធ្វើ​រោង​ឧបោសថ​ពី​សំពត់​១០​ផ្ទាំង ដែល​ត្បាញ​ដោយ​អំបោះ​ខ្លូត‌ទេស​វេញ​យ៉ាង​ខ្មាញ់ នឹង​អំបោះ​ពណ៌​ផ្ទៃ​មេឃ ពណ៌​ស្វាយ ពណ៌​ក្រហម ទាំង​ប៉ាក់​រូប​ចេរូប៊ីន​តាម​រចនា​នៃ​ជាង​មាន​ស្នាដៃ


ឯ​បេតសា‌លាល គាត់​ធ្វើ​ហឹប​ពី​ឈើ​នាង‌នួន មាន​បណ្តោយ​២​ហត្ថ​កន្លះ ទទឹង​១​ហត្ថ​កន្លះ ហើយ​កំពស់​១​ហត្ថ​កន្លះ


គាត់​ធ្វើ​ទី​សន្តោស​ប្រោស​ពី​មាស​សុទ្ធ មាន​បណ្តោយ​២​ហត្ថ​កន្លះ ហើយ​ទទឹង​១​ហត្ថ​កន្លះ


ដូច្នេះ អស់​ទាំង​ការ​ស្អាង​រោង​ឧបោសថ នឹង​ត្រសាល​ជំនុំ នោះ​ក៏​រួច​ជា​ស្រេច ពួក​កូន​ចៅ​អ៊ីស្រាអែល​គេ​បាន​ធ្វើ​អស់​ទាំង​ការ ដែល​ព្រះ‌យេហូវ៉ា​ទ្រង់​បង្គាប់​មក​ម៉ូសេ បាន​ហើយ​ជា​ស្រេច​ទាំង​អស់។


រួច​ព្រះ‌យេហូវ៉ា ទ្រង់​មាន​បន្ទូល​នឹង​ម៉ូសេ​ថា


ត្រូវ​ដាក់​ហឹប​នៃ​សេចក្ដី​បន្ទាល់​ទៅ​ក្នុង​ត្រសាល​នោះ ហើយ​យក​វាំង‌នន​មក​បាំង