នោះអ៊ីស្រាអែលគាត់និយាយថា ហេតុអ្វីបានជាឯងរាល់គ្នាប្រព្រឹត្តអាក្រក់នឹងអញដល់ម៉្លេះ ដោយប្រាប់អ្នកនោះថា មានប្អូន១ទៀត
និក្ខមនំ 14:11 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ព្រមទាំងស្តីបន្ទោសដល់ម៉ូសេថា តើដោយព្រោះតែគ្មានផ្នូរនៅស្រុកអេស៊ីព្ទឬអី បានជាអ្នកនាំយើងរាល់គ្នាមក ឲ្យត្រូវស្លាប់នៅទីរហោស្ថាននេះដូច្នេះ ហេតុអ្វីបានជាអ្នកប្រព្រឹត្តចំពោះយើងរាល់គ្នាយ៉ាងនេះ គឺដែលនាំពួកយើងរាល់គ្នា ចេញពីស្រុកអេស៊ីព្ទមកដូច្នេះ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គេពោលទៅកាន់លោកម៉ូសេថា៖ «តើដោយព្រោះតែគ្មានផ្នូរនៅស្រុកអេស៊ីព្ទឬ បានជាលោកនាំពួកយើងមកឲ្យស្លាប់នៅទីរហោស្ថានដូច្នេះ? តើលោកបានប្រព្រឹត្តចំពោះពួកយើង ដោយនាំពួកយើងចេញពីស្រុកអេស៊ីព្ទមកដូច្នេះឬ? ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពួកគេពោលទៅកាន់លោកម៉ូសេថា៖ «តើនៅស្រុកអេស៊ីបគ្មានផ្នូរទេឬ បានជាលោកនាំពួកយើងឲ្យមកស្លាប់នៅវាលរហោស្ថានដូច្នេះ? ហេតុអ្វីបានជាលោកនាំពួកយើងចេញពីស្រុកអេស៊ីប។ អាល់គីតាប ពួកគេពោលទៅកាន់ម៉ូសាថា៖ «តើនៅស្រុកអេស៊ីបគ្មានផ្នូរទេឬ បានជាអ្នកនាំពួកយើងឲ្យមកស្លាប់នៅវាលរហោស្ថានដូច្នេះ? ហេតុអ្វីបានជាអ្នកនាំពួកយើងចេញពីស្រុកអេស៊ីប។ |
នោះអ៊ីស្រាអែលគាត់និយាយថា ហេតុអ្វីបានជាឯងរាល់គ្នាប្រព្រឹត្តអាក្រក់នឹងអញដល់ម៉្លេះ ដោយប្រាប់អ្នកនោះថា មានប្អូន១ទៀត
កាលផារ៉ោនបានឲ្យគេទៅហើយ នោះព្រះទ្រង់មិនបាននាំគេ តាមផ្លូវកាត់ស្រុករបស់សាសន៍ភីលីស្ទីនទេ ទោះបើផ្លូវនោះជិតក៏ដោយ ដ្បិតព្រះទ្រង់មានបន្ទូលថា ខ្លាចក្រែងគេឃើញចំបាំង ហើយរសាយចិត្ត រួចត្រឡប់ទៅឯស្រុកអេស៊ីព្ទវិញ
កាលបណ្តាជនទាំងឡាយបានឃើញថា ម៉ូសេក្រចុះមកពីលើភ្នំវិញដូច្នេះ នោះគេប្រជុំគ្នាទៅឯអើរ៉ុនជំរាបថា សូមលោកធ្វើព្រះសំរាប់យើងរាល់គ្នា ឲ្យបាននាំមុខយើងផង ដ្បិតឯម៉ូសេ ជាអ្នកដែលនាំយើងចេញពីស្រុកអេស៊ីព្ទមកនោះ យើងរាល់គ្នាមិនដឹងជាលោកមានគ្រោះថ្នាក់អ្វីទេ
ក៏និយាយថា សូមឲ្យព្រះយេហូវ៉ាពិចារណា ហើយជំនុំជំរះអ្នកចុះ ដ្បិតអ្នកបានធ្វើឲ្យយើងរាល់គ្នាស្អុយកេរនៅចំពោះផារ៉ោន នឹងពួកមហាតលិកទ្រង់ ព្រមទាំងដាក់ដាវនៅដៃគេឲ្យសំឡាប់យើងរាល់គ្នាផង។
នោះម៉ូសេ គាត់ត្រឡប់ទៅឯព្រះយេហូវ៉ា ទូលថា ឱព្រះអម្ចាស់អើយ ហេតុអ្វីបានជាទ្រង់ធ្វើបាបដល់ពួកបណ្តាជននេះដូច្នេះ តើទ្រង់បានចាត់ទូលបង្គំមកធ្វើអី
ឯពួកបណ្តាជនគេរទូរទាំ ហើយសេចក្ដីនោះក៏អាក្រក់ នៅព្រះកាណ៌នៃព្រះយេហូវ៉ា កាលទ្រង់បានឮ នោះសេចក្ដីខ្ញាល់ទ្រង់ក៏កាត់ឡើង ហើយភ្លើងនៃទ្រង់បានឆេះនៅកណ្តាលពួកគេ ទាំងឆេះបំផ្លាញនៅចុងបំផុតនៃទីដំឡើងត្រសាលទៅ
បើទ្រង់ប្រព្រឹត្តនឹងទូលបង្គំយ៉ាងដូច្នេះ ហើយបើទូលបង្គំប្រកបដោយព្រះគុណនៃទ្រង់ពិត នោះសូមសំឡាប់ទូលបង្គំទៅវិញចុះ ដើម្បីកុំឲ្យទូលបង្គំនៅឃើញសេចក្ដីវេទនា របស់ទូលបង្គំទៀត។
ហើយពិតប្រាកដជាពួកអ្នកទាំងនេះដែលបានឃើញសិរីល្អអញ នឹងទីសំគាល់ទាំងប៉ុន្មានដែលអញបានធ្វើនៅស្រុកអេស៊ីព្ទ ហើយនៅទីរហោស្ថាននេះ
លុះដល់ថ្ងៃស្អែកឡើង ពួកជំនុំនៃកូនចៅអ៊ីស្រាអែលទាំងអស់គ្នា ក៏រទូរទាំទាស់នឹងម៉ូសេ ហើយនឹងអើរ៉ុនថា លោកបានសំឡាប់ពួកជននៃព្រះយេហូវ៉ា