ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




និក្ខមនំ 1:1 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

នេះ​ជា​បញ្ជី​ឈ្មោះ​នៃ​ពួក​កូន​ចៅ​អ៊ីស្រាអែល ដែល​ចូល​មក​ក្នុង​ស្រុក​អេស៊ីព្ទ ជា​មួយ​នឹង​យ៉ាកុប ព្រម​ទាំង​គ្រួសារ​គេ​រៀង​ខ្លួន

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

នេះ​ជា​បញ្ជី​ឈ្មោះ​របស់​កូន​ចៅ​អ៊ីស្រា‌អែល​ដែល​ចូល​មក​ក្នុង​ស្រុក​អេស៊ីព្ទ​ជា‌មួយ​លោក​យ៉ាកុប ព្រម​ទាំង​គ្រួសារ​របស់​គេ​រៀងៗ​ខ្លួន គឺមានៈ

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

នេះ​ជា​បញ្ជី​រាយ​នាម​កូន​ចៅ​អ៊ីស្រា‌អែល ដែល​បាន​មក​នៅ​ស្រុក​អេស៊ីប ​ជា​មួយ​លោក​យ៉ាកុប ព្រម​ទាំង​គ្រួសារ​របស់​គេ​រៀងៗ​ខ្លួន​គឺ​មាន:

សូមមើលជំពូក

អាល់គីតាប

នេះ​ជា​បញ្ជី​រាយ​ឈ្មោះ​កូន​ចៅ​អ៊ីស្រ‌អែល ដែល​បាន​មក​នៅ​ស្រុក​អេស៊ីប ជា​មួយ​យ៉ាកកូប ព្រម​ទាំង​គ្រួសារ​របស់​គេ​រៀងៗ​ខ្លួន គឺ​មាន:

សូមមើលជំពូក



និក្ខមនំ 1:1
15 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះ‌យេហូវ៉ា​ទ្រង់​ឃើញ​ថា យ៉ាកុប​ស្អប់​លេអា នោះ​ទ្រង់​ប្រោស​ឲ្យ​នាង​បង្កើត​កូន​បាន តែ​រ៉ាជែល​នាង​មាន​ពោះ​អារ​វិញ


តែ​កាល​ព្រលឹង​កំពុង​តែ​ចេញ​ពី​នាង​ទៅ ដ្បិត​នាង​ត្រូវ​ស្លាប់ នោះ​នាង​ឲ្យ​កូន​ឈ្មោះ​ថា បេន-អូនី តែ​ឪពុក​ហៅ​ថា បេន-យ៉ាមីន​វិញ


ហើយ​កូន​របស់​យ៉ូសែប ដែល​គាត់​បង្កើត​នៅ​ស្រុក​អេស៊ីព្ទ នោះ​មាន​២​នាក់ ដូច្នេះ ពួក​គ្រួ​របស់​យ៉ាកុប​ទាំង​អស់​ដែល​ចុះ​ទៅ​ឯ​ស្រុក​អេស៊ីព្ទ នោះ​រួម​គ្នា​មាន​៧០​នាក់។


គឺ​រូបេន​១ ស៊ីម្មាន​១ លេវី​១ យូដា​១


ត្រូវ​ឲ្យ​មាន​ឈ្មោះ​៦​នៅ​ថ្ម​១​ដុំ ហើយ​ឈ្មោះ​៦​នៅ​ថ្ម​១​ដុំ​ទៀត តាម​កំណើត​គេ​គ្រប់​គ្នា


នេះ​ជា​ចំណែក​តាម​ឈ្មោះ​នៃ​ពូជ​អំបូរ​នីមួយៗ ចាប់​តាំង​ពី​ចុង​ស្រុក​ខាង​ជើង​តាម​ផ្លូវ​ហេត‌ឡូន រហូត​ដល់​ទ្វារ​ស្រុក​ហាម៉ាត នឹង​ហាសា-អេណាន ត្រង់​ព្រំ‌ដែន​ស្រុក​ដាម៉ាស នៅ​ខាង​ជើង​ជិត​ស្រុក​ហាម៉ាត នោះ​មាន​ចំណែក​១ សំរាប់​ពូជ​អំបូរ​ដាន់ ដ្បិត​គេ​នឹង​មាន​ចំណែក​ស្រុក ចាប់​តាំង​ពី​ខាង​កើត រហូត​ដល់​ខាង​លិច