ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




នាង​អេសធើរ 2:9 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

នាង​ជា​ទី​ពេញ​ចិត្ត​ដល់​គាត់​ណាស់ គាត់​ក៏​សំដែង​សេចក្ដី​សប្បុរស​ដល់​នាង ក៏​ប្រញាប់​នឹង​ចែក​គ្រឿង សំរាប់​ឲ្យ​នាង​ជំរះ​ខ្លួន​នឹង​ប្រដាប់​តែង​កាយ ដែល​ជា​ចំណែក​របស់​នាង ព្រម​ទាំង​យក​ស្ត្រី​ក្រមុំ​៧​នាក់ ពី​ព្រះ‌រាជ‌ដំណាក់​មក​ឲ្យ​បំរើ​នាង ហើយ​គាត់​ក៏​ផ្លាស់​នាង នឹង​ស្រី​បំរើ​ទាំង​នោះ ឲ្យ​ទៅ​នៅ​ក្នុង​បន្ទប់​ល្អ​បំផុត ក្នុង​មន្ទីរ​ពួក​ស្រីៗ

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

នាង​ជា​ទី​ពេញ​ចិត្ត​ដល់​លោក​ណាស់ លោក​ក៏មាន​ចិត្ត​សន្ដោស​ចំពោះ​នាង ហើយ​ចែក​គ្រឿង​សម្អាង​ឲ្យ​នាង​តាក់​តែង​កាយ និង​ចំណែក​អាហារ​របស់​នាង​យ៉ាង​ប្រញាប់ ព្រម​ទាំង​យក​ស្ត្រី​ក្រមុំ​ប្រាំពីរ​នាក់​ពី​ដំណាក់​របស់​ស្ដេច ឲ្យ​មក​បម្រើ​នាង ហើយ​លោក​ក៏​នាំ​នាង និងស្ត្រី​បម្រើ​ទាំង​នោះ ទៅ​ដាក់​ក្នុង​បន្ទប់​ល្អ​បំផុត ក្នុង​វិមាន​ស្ត្រី។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

លោក​ហេកាយ​ពេញ​ចិត្ត​នឹង​នាង ហើយ​មាន​ចិត្ត​សន្ដោស​ចំពោះ​នាង។ លោក​យក​ចិត្ត​ទុក​ដាក់​ប្រគល់​គ្រឿង​សម្អាង​កាយ និង​អ្វីៗ​ដ៏​ចាំបាច់​ដល់​នាង ព្រម​ទាំង​នាំ​ភីលៀង​ប្រាំ‌ពីរ​នាក់ ដែល​ជ្រើស​រើស​ពី​ចំណោម​ពួក​ភីលៀង​ក្នុង​រាជ‌វាំង ឲ្យ​នៅ​បម្រើ​នាង​ផង។ លោក​ប្រគល់​បន្ទប់​ដ៏​ល្អ​ជាង​គេ​ក្នុង​វិមាន​ស្ត្រី​ឲ្យ​នាង និង​ពួក​ភីលៀង​ដែល​នៅ​ជា​មួយ​នាង។

សូមមើលជំពូក

អាល់គីតាប

លោក​ហេកាយ​ពេញ​ចិត្ត​នឹង​នាង ហើយ​មាន​ចិត្ត​សន្ដោស​ចំពោះ​នាង។ គាត់​យក​ចិត្ត​ទុក​ដាក់​ប្រគល់​គ្រឿង​សំអាង​កាយ និង​អ្វីៗ​ដ៏​ចាំ‌បាច់​ដល់​នាង ព្រម​ទាំង​នាំ​ភីលៀង​ប្រាំ‌ពីរ​នាក់ ដែល​ជ្រើស​រើស​ពី​ចំណោម​ពួក​ភីលៀង​ក្នុង​រាជ‌វាំង ឲ្យ​នៅ​បម្រើ​នាង​ផង។ គាត់​ប្រគល់​បន្ទប់​ដ៏​ល្អ​ជាង​គេ​ក្នុង​វិមាន​ស្ត្រី​ឲ្យ​នាង និង​ពួក​ភីលៀង​ដែល​នៅ​ជា​មួយ​នាង។

សូមមើលជំពូក



នាង​អេសធើរ 2:9
12 ការដាក់ឲ្យឆ្លើយតបគ្នា  

តែ​ព្រះ‌យេហូវ៉ា​ទ្រង់​គង់​ជា​មួយ​នឹង​យ៉ូសែប ហើយ​ក៏​ផ្តល់​សេចក្ដី​សប្បុរស​ដល់​គាត់ ព្រម​ទាំង​ធ្វើ​ឲ្យ​មេ​ភូឃុំ​អាណិត​មេត្តា​ដល់​គាត់​ផង


យ៉ូសែប​បាន​ជា​ទី​ពេញ​ចិត្ត​ដល់​លោក​ណាស់ ហើយ​ក៏​ខំ​ប្រឹង​បំរើ​លោក លោក​តាំង​គាត់​ឲ្យ​ត្រួត‌ត្រា​លើ​ផ្ទះ​លោក ក៏​ប្រគល់​របស់​ទាំង​អស់​ទៅ​ក្នុង​កណ្តាប់​ដៃ​គាត់


សូម​អត់​ទោស​ដល់​រាស្ត្រ​ទ្រង់ ដែល​បាន​ធ្វើ​បាប​នឹង​ទ្រង់​ដូច្នេះ ហើយ​អស់​ទាំង​ការ​រំលង​ច្បាប់ ដែល​គេ​បាន​ប្រព្រឹត្ត​ទាស់​នឹង​ទ្រង់​ដែរ សូម​បណ្តាល​ឲ្យ​ពួក​អ្នក​ដែល​នាំ​គេ​ទៅ​ជា​ឈ្លើយ​នោះ បាន​អាណិត​មេត្តា​ដល់​គេ​វិញ


អែសរ៉ា​នេះ លោក​ឡើង​មក​ពី​ក្រុង​បាប៊ីឡូន លោក​ជា​ស្មៀន​ស្ទាត់​ជំនាញ​ខាង​ក្រិត្យ‌វិន័យ​លោក​ម៉ូសេ ដែល​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រាអែល​បាន​ប្រទាន​មក ហើយ​ដោយ​ព្រោះ​ព្រះ‌ហស្ត​នៃ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​លោក បាន​សណ្ឋិត​លើ​លោក បាន​ជា​ស្តេច​ទ្រង់​អនុញ្ញាត​គ្រប់​ទាំង​សេចក្ដី​ដែល​លោក​សូម


នឹង​ព្រះ‌រាជ‌សាសន៍​មួយ​ច្បាប់​ដល់​អេសាភ ជា​មេ​ព្រៃ​ហ្លួង ឲ្យ​លោក​បាន​បើក​ឈើ​ដល់​ទូលបង្គំ សំរាប់​ធ្វើ​ធ្នឹម​ទ្វារ​បន្ទាយ ដែល​នៅ​ក្បែរ​ព្រះ‌វិហារ នឹង​ទ្វារ​កំផែង​នៃ​ទី​ក្រុង ហើយ​សំរាប់​ផ្ទះ ដែល​ទូលបង្គំ​ត្រូវ​អាស្រ័យ​នៅ​ផង ស្តេច​ក៏​អនុញ្ញាត​ឲ្យ តាម​ដែល​ព្រះ‌ហស្ត​ល្អ​របស់​ព្រះ​នៃ​ខ្ញុំ​បាន​សណ្ឋិត​លើ​ខ្ញុំ


រីឯ​តាម​ទំនៀម​ពួក​ស្រីៗ នោះ​ពេល​ដែល​ជំរះ​ខ្លួន​ត្រូវ​អស់​រវាង​១២​ខែ គឺ​៦​ខែ​ដោយ​ប្រេង​ល្វីង‌ទេស ហើយ​៦​ខែ​ដោយ​គ្រឿង​ក្រអូប​ផ្សេងៗ ព្រម​ទាំង​គ្រឿង​អ្វីៗ​ដែល​សំរាប់​ឲ្យ​ពួក​ស្រីៗ​បាន​ស្អាត​បរិសុទ្ធ​ផង ដូច្នេះ ក្រោយ​ដែល​គេ​បាន​ធ្វើ​ដល់​នាង​ទាំង​នោះ​តាម​ទំនៀម ហើយ​ពេល​ដែល​នាង​ណា​ត្រូវ​ចូល​ទៅ​ឯ​ស្តេច​អ័ហា‌ស៊ូរុស​បាន​មក​ដល់


សូម​ព្រះ‌ករុណា​ចាត់​ដំរូវ​ឲ្យ​មាន​ភ្នាក់‌ងារ នៅ​គ្រប់​ខេត្ត​ក្នុង​នគរ​ទ្រង់ ដើម្បី​នឹង​ប្រមូល​ស្ត្រី​ក្រមុំ ដែល​ស្រស់​ល្អ​ទាំង​ប៉ុន្មាន មក​ឯ​ស៊ូសាន ជា​ទី​ក្រុង​ហ្លួង ឲ្យ​នៅ​ក្នុង​មន្ទីរ​សំរាប់​ពួក​ស្រីៗ ក្រោម​អំណាច​ហេកាយ ជា​ក្រម​វាំង​របស់​ស្តេច ជា​អ្នក​រក្សា​ពួក​ស្រីៗ រួច​ឲ្យ​គេ​បើក​គ្រឿង សំរាប់​ជំរះ​ខ្លួន​ដល់​នាង​ទាំង​នោះ


កាល​ស្តេច​ទ្រង់​ទត​ឃើញ​អេសធើរ ជា​អគ្គ‌មហេសី ឈរ​ក្នុង​ព្រះ‌រាជ‌រោង​ដូច្នោះ នោះ​ទ្រង់​ក៏​ប្រោស​ដល់​ព្រះ‌នាង ហើយ​ហុច​ព្រះ‌ដំបង​មាស ដែល​កាន់​នៅ​ព្រះ‌ហស្ត ទៅ​ឯ​ព្រះ‌នាង រួច​ព្រះ‌នាង​យាង​ចូល​ទៅ​ពាល់​ចុង​ព្រះ‌ដំបង​នោះ


ទ្រង់​បណ្តាល​ឲ្យ​ពួក​អ្នក​ដែល​ដឹក‌នាំ​គេ​ទៅ​ជា​ឈ្លើយ ត្រឡប់​ជា​មាន​សេចក្ដី​អាណិត​មេត្តា​ដល់​គេ​វិញ។


កាល​ណា​ផ្លូវ​ប្រព្រឹត្ត​របស់​មនុស្ស​ណា​ជា​ទី​គាប់​ដល់​ព្រះ‌ហឫទ័យ​នៃ​ព្រះ‌យេហូវ៉ា នោះ​ទ្រង់​ក៏​បណ្តាល​ឲ្យ​ទាំង​ពួក​ខ្មាំង​សត្រូវ​បាន​ជា​មេត្រី​នឹង​អ្នក​នោះ​ដែរ។


ព្រះ‌ទ្រង់​ក៏​ធ្វើ​ឲ្យ​ដានី‌យ៉ែល​បាន​ប្រកប​ដោយ​សេចក្ដី​សប្បុរស នឹង​សេចក្ដី​ស្រឡាញ់​របស់​ចៅហ្វាយ​នោះ


ហើយ​ក៏​ប្រោស​ឲ្យ​លោក​រួច ពី​គ្រប់​ទាំង​សេចក្ដី​វេទនា​ទាំង​អស់​វិញ ព្រម​ទាំង​ប្រទាន​ឲ្យ​លោក​មាន​ប្រាជ្ញា​វាង‌វៃ ហើយ​ឲ្យ​ជា​ទី​គាប់​ព្រះ‌ទ័យ​ដល់​ផារ៉ោន ជា​ស្តេច​ស្រុក​អេស៊ីព្ទ ដែល​តាំង​ឲ្យ​លោក​ធ្វើ​ជា​ចៅហ្វាយ​លើ​ស្រុក​នោះ នឹង​លើ​ព្រះ‌រាជ‌វាំង​ទាំង​មូល​ផង