៙ ចូរយើងទៅចាប់ចចក គឺជាកូនចចកទាំងប៉ុន្មាន ដែលបំផ្លាញចំការទំពាំងបាយជូរទៅ ដ្បិតទំពាំងបាយជូររបស់យើងកំពុងតែផ្កាហើយ
ទំនុកតម្កើង 63:10 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គេនឹងត្រូវប្រគល់ទៅក្នុងអំណាចដាវ គេនឹងបានជាអាហារដល់ឆ្កែព្រៃ ព្រះគម្ពីរខ្មែរសាកល ពួកគេនឹងត្រូវបានប្រគល់ទៅក្នុងអំណាចដាវ ហើយក្លាយទៅជាចំណីរបស់កញ្ជ្រោង។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គេនឹងត្រូវប្រគល់ទៅក្នុងអំណាចដាវ គេនឹងបានជាអាហារដល់ឆ្កែព្រែ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ សូមឲ្យគេត្រូវស្លាប់ដោយមុខដាវ សូមឲ្យគេបានទៅជាចំណីរបស់ចចក។ អាល់គីតាប សូមឲ្យគេត្រូវស្លាប់ដោយមុខដាវ សូមឲ្យគេបានទៅជាចំណីរបស់ចចក។ |
៙ ចូរយើងទៅចាប់ចចក គឺជាកូនចចកទាំងប៉ុន្មាន ដែលបំផ្លាញចំការទំពាំងបាយជូរទៅ ដ្បិតទំពាំងបាយជូររបស់យើងកំពុងតែផ្កាហើយ
ដូច្នេះ សូមទ្រង់ប្រគល់កូនចៅគេដល់សេចក្ដីអំណត់អត់ ហើយខ្លួនគេដល់អំណាចដាវផង សូមឲ្យប្រពន្ធគេនៅជាឥតមានកូន នឹងជាមេម៉ាយ ហើយឲ្យពួកប្រុសៗរបស់គេត្រូវស្លាប់ នឹងពួកកំឡោះៗរបស់គេត្រូវរបួស ដោយដាវក្នុងសង្គ្រាម
ពីព្រោះឯងបានព្យាបាទជានិច្ច ក៏បានប្រគល់ពួកកូនចៅអ៊ីស្រាអែល ដល់អំណាចនៃដាវ នៅថ្ងៃដែលគេមានសេចក្ដីអន្តរាយ គឺក្នុងកាលដែលសេចក្ដីទុច្ចរិតបានដល់កំណត់ហើយ
ឯងនឹងដួលនៅលើអស់ទាំងភ្នំរបស់ស្រុកអ៊ីស្រាអែល គឺទាំងឯង នឹងពួកកកកុញរបស់ឯង ហើយសាសន៍ទាំងប៉ុន្មានដែលនៅជាមួយផង អញនឹងប្រគល់ឯងដល់សត្វហើរផ្សេងៗដែលស៊ីគំរង់ ហើយដល់សត្វព្រៃឲ្យវាស៊ីទៅ
ដាវីឌក៏និយាយទៀតថា ខ្ញុំស្បថដោយនូវព្រះយេហូវ៉ាដ៏មានព្រះជន្មរស់នៅថា ព្រះយេហូវ៉ានឹងប្រហារជីវិតទ្រង់ ឬថ្ងៃកំណត់ដែលទ្រង់ត្រូវសុគតនឹងមកដល់ ឬទ្រង់នឹងចេញទៅវិនាសក្នុងទីចំបាំងណាមួយជាមិនខាន