ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ដានី‌យ៉ែល 2:38 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ហើយ​កន្លែង​ណា​ដែល​មាន​មនុស្ស​ជាតិ​អាស្រ័យ​នៅ នោះ​ព្រះ‌ទ្រង់​បាន​ប្រទាន​ទាំង​សត្វ​នៅ​ដី នឹង​សត្វ​ហើរ​លើ​អាកាស មក​ក្នុង​ព្រះ‌ហស្ត​ទ្រង់ ព្រម​ទាំង​តាំង​ទ្រង់​ឲ្យ​គ្រប់‌គ្រង​លើ​ទាំង​អស់​ផង គឺ​ទ្រង់​ដែល​ជា​ក្បាល​មាស​នោះ

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ព្រះ​បាន​ប្រគល់​មនុស្សលោក សត្វព្រៃនៃទីវាល និង​បក្សាបក្សីនៅលើអាកាស នៅ​កន្លែងណាក៏ដោយ​ដែល​គេ​រស់នៅ មកក្នុង​កណ្ដាប់ដៃ​របស់ព្រះករុណា ព្រមទាំង​ឲ្យ​ព្រះករុណា​គ្រប់គ្រង​លើ​ទាំងអស់​នោះ​ផង គឺ​ព្រះករុណា​ហើយ ជា​ក្បាល​ធ្វើពី​មាស​នោះ​។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ហើយ​កន្លែង​ណា​ដែល​មាន​មនុស្ស​ជាតិ មាន​សត្វ​ព្រៃ​នៅ​ទីវាល និង​សត្វ​ហើរ​លើ​អាកាស​រស់​នៅ ព្រះ​បាន​ប្រទាន​មក​ក្នុង​ព្រះ‌ហស្ត​របស់​ព្រះ‌ករុណា គឺ​ព្រះ​អង្គ​បាន​ប្រទាន​ឲ្យ​ព្រះ‌ករុណា​មាន​អំណាច​លើ​របស់​ទាំង​អស់​នោះ គឺ​ទ្រង់​ហើយ​ដែល​ជា​ក្បាល​ដែល​ធ្វើ​ពី​មាស​នោះ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ព្រះអង្គ​បាន​ប្រទាន​មនុស្ស​លោក សត្វ​ព្រៃ និង​បក្សា‌បក្សី​នៅ​លើ​មេឃ មក​ក្នុង​ព្រះ‌ហស្ដ​ព្រះ‌ករុណា ឲ្យ​ព្រះ‌ករុណា​គ្រប់‌គ្រង​លើ​ទាំង​អស់ ទោះ​បី​នៅ​ទី​ណា​ក៏​ដោយ។ ព្រះ‌ករុណា​នេះ​ហើយ​ជា​ក្បាល​រូប​បដិមា​ធ្វើ​ពី​មាស។

សូមមើលជំពូក

អាល់គីតាប

ទ្រង់​បាន​ប្រទាន​មនុស្ស​លោក សត្វ​ព្រៃ និង​បក្សា‌បក្សី​នៅ​លើ​មេឃ មក​ក្នុង​ដៃ​ស្តេច ឲ្យ​ស្តេច​គ្រប់‌គ្រង​ទាំង​អស់ ទោះ​បី​នៅ​ទី​ណា​ក៏​ដោយ។ ស្តេច​នេះ​ហើយ​ជា​ក្បាល​រូប​បដិមា​ធ្វើ​ពី​មាស។

សូមមើលជំពូក



ដានី‌យ៉ែល 2:38
10 ការដាក់ឲ្យឆ្លើយតបគ្នា  

នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា ដែល​មក​ដល់​យេរេមា ក្នុង​កាល​ដែល​នេប៊ូ‌ក្នេសា ជា​ស្តេច​បាប៊ីឡូន នឹង​ពល‌ទ័ព​ទាំង​ប៉ុន្មាន​របស់​គេ ហើយ​អស់​ទាំង​នគរ​នៅ​ផែនដី​ដែល​នៅ​ក្រោម​អំណាច​គេ ព្រម​ទាំង​ប្រជា‌ជាតិ​ទាំង‌ឡាយ​កំពុង​តែ​ច្បាំង​នឹង​ក្រុង​យេរូ‌សាឡិម ហើយ​នឹង​ទី​ក្រុង​ទាំង​ប៉ុន្មាន គឺ​ថា


នោះ​ព្រះ‌អម្ចាស់​ទ្រង់​ប្រគល់​យេហូ‌យ៉ាគីម ជា​ស្តេច​យូដាទៅ​ក្នុង​កណ្តាប់​ដៃ​នេប៊ូ‌ក្នេសា ព្រម​ទាំង​គ្រឿង​ប្រដាប់​១​ភាគ ដែល​នៅ​ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ​ផង ហើយ​ទ្រង់​ក៏​ដឹក‌នាំ​ទៅ​ឯ​ស្រុក​ស៊ីណើរ ដាក់​ក្នុង​វិហារ​របស់​ព្រះ​នៃ​ទ្រង់ គឺ​បាន​នាំ​យក​គ្រឿង​ប្រដាប់​ទាំង​នោះ​ទៅ​ក្នុង​ឃ្លាំង​របស់​ព្រះ​នៃ​ខ្លួន


ឯ​ក្បាល​របស់​រូប​នោះ ជា​មាស​យ៉ាង​ល្អ ដើម​ទ្រូងនឹង​ដៃ​ជា​ប្រាក់ ពោះ នឹង​ភ្លៅ​ជា​លង្ហិន


ត​ពី​ទ្រង់​ទៅ នោះ​នឹង​មាន​នគរ​១​ទៀត​កើត​ឡើង ដែល​ថោក​ជាង​ទ្រង់ រួច​នឹង​មាន​នគរ​១​ទៀត ជា​នគរ​ទី​៣​ដែល​ជា​លង្ហិន នគរ​នោះ​នឹង​មាន​អំណាច​គ្រប់‌គ្រង​លើ​ផែនដី​ទាំង​មូល


យើង​នេះ ជា​ស្តេច​នេប៊ូ‌ក្នេសា បាន​ឃើញ​សុបិន​នេះ ដូច្នេះ ឱ​បេល‌ថិស្សា‌សារ​អើយ ចូរ​កាត់​ស្រាយ​ទៅ​ពី​ព្រោះ​អស់​ទាំង​ពួក​អ្នក​ប្រាជ្ញ​ក្នុង​នគរ​យើង មិន​អាច​នឹង​កាត់​ស្រាយ​ឲ្យ​យើង​បាន​យល់​ទេ តែ​អ្នក​អាច​ស្រាយ​បាន​វិញ ដ្បិត​វិញ្ញាណ​របស់​ព្រះ​ដ៏​បរិសុទ្ធ​សណ្ឋិត​នៅ​លើ​អ្នក។


បពិត្រ​ព្រះ‌រាជា ព្រះ​ដ៏​ខ្ពស់​បំផុត​ទ្រង់​បាន​ប្រទាន​រាជ្យ អំណាច សិរី‌ល្អ នឹង​ឥទ្ធា‌នុភាព​ដល់​នេប៊ូ‌ក្នេសា ជា​ព្រះ‌បិតា​ទ្រង់


សត្វ​ទី​១​ដូច​ជា​សិង្ហ ហើយ​មាន​ស្លាប​ជា​ស្លាប​ឥន្ទ្រី ខ្ញុំ​បាន​គន់​មើល​ដរាប​ដល់​ចំអេង​ស្លាប​វា​ត្រូវ​ដក​ចេញ ហើយ​វា​ត្រូវ​លើក​ឡើង​ផុត​ពី​ដី ក៏​ដាក់​ឲ្យ​ឈរ​ជើង​២​ដូច​ជា​មនុស្ស ហើយ​បាន​ឲ្យ​វា​មាន​ចិត្ត​របស់​មនុស្ស​ដែរ