ជនគណនា 3:33 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដំណអំពីម្រ៉ារីមក នោះកើតមានគ្រួសារម៉ាស់លី១ នឹងគ្រួសារមូស៊ី១ នេះហើយជាគ្រួសារទាំងប៉ុន្មានរបស់ពួកម្រ៉ារី ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ តំណតពីម្រ៉ារីមក មានត្រកូលម៉ាស់លី និងត្រកូលមូស៊ី។ នេះហើយជាពូជអំបូរម្រ៉ារី។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកម៉្រារីត្រូវជាបុព្វបុរសរបស់អំបូរម៉្រារី ដែលចែកចេញជាត្រកូលម៉ាស់លី និងត្រកូលម៉ូស៊ី។ អាល់គីតាប លោកម៉្រារីត្រូវជាបុព្វបុរសរបស់អំបូរម៉្រារី ដែលចែកចេញជាត្រកូលម៉ាស់លី និងត្រកូលមូស៊ី។ |
កូនរបស់ម្រ៉ារី គឺម៉ាស់លី នឹងមូស៊ី នេះជាគ្រួទាំងប៉ុន្មាន របស់ពួកលេវី តាមជំនួរវង្សនៃឰយុកោគេ
នេះជាពួកគ្រួរបស់លេវី គឺជាគ្រួលិបនី១ គ្រួហេប្រុន១ គ្រួម៉ាស់លី១ គ្រួមូស៊ី១ គ្រួកូរេ១ ឯកេហាត់គាត់បង្កើតអាំរ៉ាម
ហើយពួកកូនរបស់ម្រ៉ារី តាមគ្រួសារគេ គឺម៉ាស់លី១ នឹងមូស៊ី១ នេះហើយជាគ្រួសារទាំងប៉ុន្មានរបស់ពួកលេវី តាមវង្សានុវង្សរបស់ឪពុកគេរៀងខ្លួន។
ឯអេលាសារ ជាកូនអើរ៉ុនដ៏ជាសង្ឃ លោកនឹងធ្វើជាមេ នៃពួកអ្នកដែលជាកំពូលលើពួកលេវីទាំងប៉ុន្មាន ត្រូវឲ្យលោកត្រួតត្រាលើគេ ឲ្យគេបានរក្សាទីបរិសុទ្ធដែលផ្ញើទុកនឹងគេ។
ឯពួកគេដែលបានរាប់តាមចំនួនពួកប្រុសៗចាប់តាំងពីអាយុ១ខែឡើងទៅលើ នោះមានចំនួន៦ពាន់២០០នាក់