ដ្បិតការដំកើងឡើង នោះមិនមែនមកពីទិសខាងកើត ឬខាងលិច ក៏មិនមកពីទីរហោស្ថាននោះទេ។
ជនគណនា 22:37 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ បាឡាកមានបន្ទូលទៅបាឡាមថា តើអញមិនបានចាត់គេឲ្យទៅហៅឯងមកទេឬអី ហេតុអ្វីបានជាឯងមិនបានមកឯអញ តើអញមិនអាចនឹងលើកឯងឲ្យបានជាធំទេឬអី ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ បាឡាកមានរាជឱង្ការទៅកាន់បាឡាមថា៖ «តើយើងមិនបានចាត់គេឲ្យទៅអញ្ជើញលោកមកទេឬ? ហេតុអ្វីបានជាលោកមិនបានមកជួបយើង? តើយើងមិនអាចលើកកិត្តិយសលោកបានទេឬ?» ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះបាទបាឡាក់មានរាជឱង្ការទៅកាន់លោកបាឡាមថា៖ «យើងបានចាត់គេឲ្យទៅអញ្ជើញលោក ហេតុអ្វីបានជាលោកមិនព្រមមកជួបយើង តើលោកស្មានថាយើងមិនអាចលើកកិត្តិយសលោកឬ?»។ អាល់គីតាប ស្តេចបាឡាក់មានប្រសាសន៍ទៅកាន់បាឡាមថា៖ «យើងបានចាត់គេឲ្យទៅអញ្ជើញអ្នក ហេតុអ្វីបានជាអ្នកមិនព្រមមកជួបយើង តើអ្នកស្មានថាយើងមិនអាចលើកកិត្តិយសអ្នកឬ?»។ |
ដ្បិតការដំកើងឡើង នោះមិនមែនមកពីទិសខាងកើត ឬខាងលិច ក៏មិនមកពីទីរហោស្ថាននោះទេ។
កាលបាឡាកឮថា បាឡាមមកដល់ហើយ នោះទ្រង់ក៏ចេញទៅទទួលដល់ទីក្រុង១នៃស្រុកម៉ូអាប់ ដែលនៅមាត់ស្ទឹងអើណូន ជាព្រំដែនឆ្ងាយបំផុត
បាឡាមក៏ទូលតបថា មើល ទូលបង្គំបានមកដល់ទ្រង់ហើយ តែឥឡូវនេះ តើទូលបង្គំមានអំណាចនឹងនិយាយអ្វីបាន ឯពាក្យណាដែលព្រះទ្រង់សំរេចនៅមាត់ទូលបង្គំ គឺពាក្យនោះដែលទូលបង្គំនឹងនិយាយវិញ
ដូច្នេះ ចូរឯងរត់ទៅកន្លែងឯងឥឡូវចុះ អញបានគិតនឹងលើកឯងឲ្យមានសក្តិយសជាធំ តែមើល ព្រះយេហូវ៉ាបានឃាត់មិនឲ្យឯងមានសក្តិយសទេ
ហើយទូលថា ខ្ញុំនឹងឲ្យអំណាច នឹងសិរីលំអនៃនគរទាំងនេះដល់អ្នក ដ្បិតបានប្រគល់មកខ្ញុំហើយ ខ្ញុំនឹងឲ្យដល់អ្នកណាស្រេចនឹងចិត្តខ្ញុំ
ធ្វើដូចម្តេចឲ្យអ្នករាល់គ្នាជឿបាន ដែលទទួលកិត្តិសព្ទតែពីគ្នាឯង ឥតស្វែងរកកិត្តិសព្ទ ដែលមកពីព្រះអង្គដ៏ជាព្រះតែ១អង្គទ្រង់ដូច្នេះ