ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ជន‌គណនា 21:18 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ជា​អណ្តូង​ដែល​ពួក​ចៅហ្វាយ​បាន​ជីក ហើយ​ពួក​អ្នក​មាន​ត្រកូល​ខ្ពស់​បាន​ជីក​នឹង​ជ្រនីក​គេ តាម​ច្បាប់​បញ្ញត្ត» រួច​ពី​ទី​រហោ‌ស្ថាន​នោះ គេ​ក៏​មក​ដល់​ម៉ាថាណា

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ជា​អណ្តូង​ដែល​ពួក​មេ​ដឹក​នាំ​បាន​ខួង ហើយ​ពួក​អ្នក​មាន​ត្រកូល​ខ្ពស់​បាន​ជីក​ដោយ​ដំបង​រាជ្យ និង​ឈើ​ច្រត់»។ គេ​ចេញ​ពី​ទី​រហោ‌ស្ថាន បន្ត​ដំណើរ​ទៅ​ម៉ាថាណា

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

អណ្ដូង​ដែល​ពួក​មេ​ដឹក​នាំ​បាន​ខួង អណ្ដូង​ដែល​ពួក​វីរ‌ជន​បាន​ជីក ដោយ​ប្រើ​ដំបង​រាជ្យ និង​ឈើ​ច្រត់!»។

សូមមើលជំពូក

អាល់គីតាប

អណ្តូង​ដែល​ពួក​មេ​ដឹក​នាំ​បាន​ខួង អណ្តូង​ដែល​ពួក​វិរជន​បាន​ជីក ដោយ​ប្រើ​ដំបង​រាជ្យ និង​ឈើ​ច្រត់!»។

សូមមើលជំពូក



ជន‌គណនា 21:18
12 ការដាក់ឲ្យឆ្លើយតបគ្នា  

គ្រា​នោះ អេលី‌យ៉ាស៊ីប ជា​សំដេច​សង្ឃ នឹង​ពួក​សង្ឃ ជា​បង​ប្អូន​លោក ក៏​នាំ​គ្នា​សង់​ទ្វារ​ចៀម​ឡើង គេ​ក៏​ធ្វើ​ពិធី​ឆ្លង​ទ្វារ​នោះ ហើយ​ដាក់​ផ្ទាំង​សន្លឹក​ទ្វារ​ឡើង គេ​ក៏​ធ្វើ​ពិធី​ឆ្លង​នោះ រហូត​ដល់​ប៉ម​ហាមេអា ហើយ​ដល់​ប៉ម​ហា‌ណា‌នាល​ផង


បន្ទាប់​ពី​នោះ​ទៅ មាន​ពួក​ត្កូអា​បាន​ជួស‌ជុល តែ​ពួក​អ្នក​មាន​ត្រកូល​ខ្ពស់​ក្នុង​ពួក​គេ ឥត​បាន​ជួយ​ធ្វើ​ការ​របស់​ព្រះ‌អម្ចាស់​នៃ​គេ​ឡើយ។


ពី​ព្រោះ​ព្រះ‌យេហូវ៉ា​ទ្រង់​ជា​ចៅ‌ក្រម​នៃ​យើង​រាល់​គ្នា ព្រះ‌យេហូវ៉ា​ទ្រង់​ជា​អ្នក​តែង​ច្បាប់​ឲ្យ​យើង​រាល់​គ្នា ព្រះ‌យេហូវ៉ា​ទ្រង់​ជា​មហា‌ក្សត្រ​នៃ​យើង​រាល់​គ្នា ទ្រង់​នឹង​ជួយ​សង្គ្រោះ​យើង​ផង


រួច​ពួក​អ៊ីស្រាអែល​គេ​ក៏​ច្រៀង​ទំនុក​នេះ​ថា «ឲ្យ​ផុស​ឡើង អណ្តូង​អើយ ចូរ​ច្រៀង​សរសើរ​អណ្តូង​នេះ​ចុះ


ពី​ម៉ាថាណា​ទៅ​ដល់​ណាហា‌លាល ពី​ណាហា‌លាល​ទៅ​ដល់​បាម៉ូត


ដ្បិត​បណ្តា​ក្រិត្យ‌វិន័យ​ទាំង​ប៉ុន្មាន បាន​ប្រទាន​មក ដោយ‌សារ​លោក​ម៉ូសេ តែ​ឯ​ព្រះ‌គុណ នឹង​សេចក្ដី​ពិត នោះ​បាន​មក ដោយ‌សារ​ព្រះ‌យេស៊ូវ​គ្រីស្ទ​វិញ


ម៉ូសេ​បាន​ឲ្យ​ក្រឹត្យ‌វិន័យ​មក​យើង​រាល់​គ្នា គឺ​ជា​មរដក​សំរាប់​ពួក​ជំនុំ​នៃ​យ៉ាកុប


តែ​ឯ​ឯង នោះ​ចូរ​ឈរ​នៅ​ទី​នេះ​ជិត​អញ​វិញ អញ​នឹង​ប្រាប់​អស់​ទាំង​សេចក្ដី​បង្គាប់ នឹង​ច្បាប់ ហើយ​បញ្ញត្ត​ទាំង​ប៉ុន្មាន ដែល​ឯង​ត្រូវ​បង្រៀន​ដល់​គេ ដើម្បី​ឲ្យ​គេ​បាន​ប្រព្រឹត្ត​តាម នៅ​ក្នុង​ស្រុក​ដែល​អញ​ឲ្យ​ដល់​គេ ឲ្យ​គេ​ទទួល​យក​នោះ


ឯ​អ្នក​ដែល​តែង​ក្រិត្យ‌វិន័យ ហើយ​ជំនុំ​ជំរះ​ផង នោះ​មាន​តែ​១​ទេ គឺ​ជា​ព្រះ ដែល​ទ្រង់​អាច​នឹង​ជួយ​សង្គ្រោះ ឬ​បំផ្លាញ​ក៏​បាន ចុះ​តើ​អ្នក​ជា​អ្វី ដែល​ថ្កោល​ទោស​អ្នក​ដទៃ​នោះ។