Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ជន‌គណនា 21:18 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

18 ជា​អណ្តូង​ដែល​ពួក​មេ​ដឹក​នាំ​បាន​ខួង ហើយ​ពួក​អ្នក​មាន​ត្រកូល​ខ្ពស់​បាន​ជីក​ដោយ​ដំបង​រាជ្យ និង​ឈើ​ច្រត់»។ គេ​ចេញ​ពី​ទី​រហោ‌ស្ថាន បន្ត​ដំណើរ​ទៅ​ម៉ាថាណា

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

18 អណ្ដូង​ដែល​ពួក​មេ​ដឹក​នាំ​បាន​ខួង អណ្ដូង​ដែល​ពួក​វីរ‌ជន​បាន​ជីក ដោយ​ប្រើ​ដំបង​រាជ្យ និង​ឈើ​ច្រត់!»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

18 ជា​អណ្តូង​ដែល​ពួក​ចៅហ្វាយ​បាន​ជីក ហើយ​ពួក​អ្នក​មាន​ត្រកូល​ខ្ពស់​បាន​ជីក​នឹង​ជ្រនីក​គេ តាម​ច្បាប់​បញ្ញត្ត» រួច​ពី​ទី​រហោ‌ស្ថាន​នោះ គេ​ក៏​មក​ដល់​ម៉ាថាណា

សូមមើលជំពូក ចម្លង

អាល់គីតាប

18 អណ្តូង​ដែល​ពួក​មេ​ដឹក​នាំ​បាន​ខួង អណ្តូង​ដែល​ពួក​វិរជន​បាន​ជីក ដោយ​ប្រើ​ដំបង​រាជ្យ និង​ឈើ​ច្រត់!»។

សូមមើលជំពូក ចម្លង




ជន‌គណនា 21:18
12 ការដាក់ឲ្យឆ្លើយតបគ្នា  

គ្រា​នោះ អេលី‌យ៉ាស៊ីប ជា​សម្ដេច​សង្ឃ និង​ពួក​សង្ឃ​ដែល​ជា​បង‌ប្អូន​របស់​លោក បាន​ក្រោក​ឡើង ហើយ​នាំ​គ្នា​សង់​ទ្វារ​ចៀម​ឡើង។ ពួក‌គេ​បាន​ធ្វើ​ពិធី​ញែក​ទ្វារ​នោះ​ជា​បរិសុទ្ធ ហើយ​ដាក់​ផ្ទាំង​សន្លឹក​ទ្វារ​ឡើង។ ពួក‌គេ​បាន​ធ្វើ​ពិធី​ញែក​ជា​បរិសុទ្ធ​នោះ រហូត​ដល់​ប៉ម​ហា‌មេអា និង​រហូត​ដល់​ប៉ម​ហា‌ណា‌នាល។


នៅ​ជាប់​នឹង​អ្នក​ទាំង​នោះ មាន​ពួក​ត្កូអា​បាន​ជួស‌ជុល ប៉ុន្ដែ ពួក​អ្នក​មាន​ត្រកូល​ខ្ពស់​របស់​គេ មិន​បាន​ចូល​រួម​ធ្វើ​ការ​តាម​ពួក​មេ​ដឹក​នាំ​របស់​ខ្លួន​ឡើយ។


ពី​ព្រោះ​ព្រះ‌យេហូវ៉ា​ជា​ចៅ‌ក្រម​នៃ​យើង​រាល់​គ្នា ព្រះ‌យេហូវ៉ា​ជា​អ្នក​តែង​ច្បាប់​ឲ្យ​យើង​រាល់​គ្នា ព្រះ‌យេហូវ៉ា​ជា​មហា‌ក្សត្រ​នៃ​យើង​រាល់​គ្នា ព្រះ‌អង្គ​នឹង​ជួយ​សង្គ្រោះ​យើង។


ពេល​នោះ ពួក​អ៊ីស្រា‌អែល​នាំ​គ្នា​ច្រៀង​ទំនុក​ដូច្នេះ​ថា «ចូរ​ផុស​ឡើង អណ្តូង​ទឹក​អើយ! ចូរ​ច្រៀង​សរសើរ​អណ្តូង​នេះ​ចុះ!


ចេញ​ពី​ម៉ាថាណា ទៅ​ណាហា‌លាល ពី​ណាហា‌លាល ទៅ​បាម៉ូត


ដ្បិត​ក្រឹត្យ‌វិន័យ​បាន​ប្រទាន​មក​តាម​រយៈ​លោក​ម៉ូសេ តែ​ព្រះ‌គុណ និង​សេចក្តី​ពិត បាន​មក​តាម​រយៈ​ព្រះ‌យេស៊ូវ‌គ្រីស្ទ។


លោក​ម៉ូសេ​បាន​ឲ្យ​ក្រឹត្យ‌វិន័យ​មក​ពួក​យើង គឺ​ជា​មត៌កសម្រាប់ក្រុមជំនុំ​របស់​លោក​យ៉ាកុប។


តែ​ឯ​អ្នក នោះ​ចូរ​ឈរ​នៅ​ទី​នេះ​ជិត​យើង​វិញ យើង​នឹង​ប្រាប់​អស់​ទាំង​បទ‌បញ្ជា ច្បាប់ និង​បញ្ញត្តិ​ទាំង​ប៉ុន្មាន ដែល​អ្នក​ត្រូវ​បង្រៀន​ដល់​គេ ដើម្បី​ឲ្យ​គេ​បាន​ប្រព្រឹត្ត​តាម នៅ​ក្នុង​ស្រុក​ដែល​យើង​ប្រគល់​ឲ្យ​គេ​កាន់​កាប់"។


អ្នក​ដែល​បង្កើត​ក្រឹត្យ​វិន័យ និង​ជា​ចៅ​ក្រម មាន​តែ​មួយ​ប៉ុណ្ណោះ គឺ​ជា​ព្រះ​ដែល​អាច​សង្គ្រោះ ហើយ​ក៏​អាច​បំ​ផ្លាញ​បាន​ដែរ។ រីឯ​អ្នក​វិញ តើ​អ្នក​ជា​អ្នក​ណា​ដែល​ហ៊ាន​ថ្កោល​ទោស​អ្នក​ជិត​ខាង​របស់​ខ្លួន​ដូច្នេះ?


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម