ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ចោទិយ‌កថា 8:19 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

តែ​បើ​ឯង​ភ្លេច​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង​មែន ហើយ​ទៅ​ប្រព្រឹត្ត​តាម​ព្រះ​ដទៃ ទាំង​គោរព​ប្រតិ‌បត្តិ ក្រាប​ថ្វាយ‌បង្គំ​ដល់​ព្រះ​នោះ​វិញ នោះ​អញ​ធ្វើ​បន្ទាល់​ទាស់​នឹង​ឯង​រាល់​គ្នា​នៅ​ថ្ងៃ​នេះ​ថា នឹង​ត្រូវ​វិនាស​ទៅ​អស់​រលីង

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

តែ​ប្រសិន‌បើ​អ្នក​ភ្លេច​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក ហើយ​ទៅ​ប្រព្រឹត្ត​តាម​ព្រះ​ដទៃ ទាំង​គោរព​ប្រតិ‌បត្តិ និ​ង​ក្រាប​ថ្វាយ‌បង្គំ​ព្រះ​ទាំង​នោះ នោះ​ខ្ញុំសូម​ព្រមាន​អ្នក​រាល់​គ្នា​យ៉ាង​មុត​មាំ​នៅ​ថ្ងៃ​នេះ​ថា អ្នក​រាល់​គ្នា​នឹង​ត្រូវ​វិនាស​ជា​មិន​ខាន។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ប្រសិន​បើ​អ្នក​បំភ្លេច​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក ទៅ​ជំពាក់​ចិត្ត​នឹង​ព្រះ​ដទៃ ប្រសិន​បើ​អ្នក​គោរព​បម្រើ និង​ថ្វាយ‌បង្គំ​ព្រះ​ទាំង​នោះ ខ្ញុំ​សូម​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​នៅ​ថ្ងៃ​នេះ​ថា អ្នក​រាល់​គ្នា​មុខ​ជា​វិនាស​សូន្យ​ពុំ‌ខាន។

សូមមើលជំពូក

អាល់គីតាប

ប្រសិន​បើ​អ្នក​បំភ្លេចអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក ទៅ​ជំពាក់​ចិត្ត​នឹង​ព្រះ​ដទៃ ប្រសិន​បើ​អ្នក​គោរព​បម្រើ និង​ថ្វាយ‌បង្គំ​ព្រះ​ទាំង​នោះ ខ្ញុំ​សូម​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​នៅ​ថ្ងៃ​នេះ​ថា អ្នក​រាល់​គ្នា​មុខ​ជា​វិនាស​សូន្យ​ពុំ​ខាន។

សូមមើលជំពូក



ចោទិយ‌កថា 8:19
18 ការដាក់ឲ្យឆ្លើយតបគ្នា  

កុំ​ឲ្យ​ទៅ​តាម​ព្រះ​ដទៃ ដើម្បី​នឹង​គោរព ហើយ​ថ្វាយ‌បង្គំ​ដល់​វា​ឡើយ ក៏​កុំ​ឲ្យ​បណ្តាល​ឲ្យ​អញ​ខឹង ដោយ‌សារ​ការ​ដែល​ដៃ​ឯង​រាល់​គ្នា​ធ្វើ​ដែរ យ៉ាង​នោះ​អញ​នឹង​មិន​ប្រទូស្ត​ដល់​ឯង​រាល់​គ្នា​ទេ


បើ​ឯង​មិន​សង្កត់‌សង្កិន​មនុស្ស​ប្រទេស​ដទៃ ពួក​កំព្រា នឹង​ពួក​ស្រី​មេម៉ាយ ហើយ​មិន​កំចាយ​ឈាម​ដែល​ឥត​មាន​ទោស​នៅ​ទី​នេះ ក៏​មិន​គោរព​តាម​ព្រះ​ដទៃ ឲ្យ​ខ្លួន​បាន​អន្តរាយ​ឡើយ


គឺ​ក្នុង​ឆ្នាំ​ដំបូង​នៃ​រាជ្យ​ទ្រង់ នោះ​ខ្ញុំ ដានី‌យ៉ែល​បាន​មើល​គម្ពីរ ត្រង់​កន្លែង​ដែល​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​បាន​មក​ដល់​ហោរា​យេរេមា ពី​ចំនួន​ឆ្នាំ​ដែល​ត្រូវ​កន្លង​ទៅ ដើម្បី​នឹង​សំរេច​ការ​ខូច​បង់​នៃ​ក្រុង​យេរូ‌សាឡិម គឺ​គ្រប់​៧០​ឆ្នាំ


ក្នុង​អស់​ទាំង​គ្រួ​នៅ​ផែនដី អញ​បាន​ស្គាល់​តែ​ឯង​រាល់​គ្នា​ទេ ដូច្នេះ អញ​នឹង​ធ្វើ​ទោស​ដល់​ឯង​រាល់​គ្នា ដោយ​ព្រោះ​អំពើ​ទុច្ចរិត​ទាំង​ប៉ុន្មាន​របស់​ឯង


ទោះ​ទាំង​ប្រាក់ នឹង​មាស​របស់​គេ ក៏​មិន​អាច​នឹង​ជួយ​គេ​ឲ្យ​រួច ក្នុង​ថ្ងៃ​នៃ​សេចក្ដី​ខ្ញាល់​របស់​ព្រះ‌យេហូវ៉ា​ដែរ គឺ​ស្រុក​ទាំង​មូល​នឹង​ត្រូវ​ឆេះ​អស់​ទៅ ដោយ​ភ្លើង​នៃ​សេចក្ដី​ប្រចណ្ឌ​របស់​ទ្រង់ ដ្បិត​ទ្រង់​នឹង​ធ្វើ​ឲ្យ​ផុត​ទៅ អើ ទ្រង់​នឹង​ធ្វើ​ឲ្យ​អស់​អ្នក ដែល​អាស្រ័យ​នៅ​ក្នុង​ស្រុក បាន​ផុត​ទៅ​ជា​មួយ​រំពេច។


អញ​បាន​ធ្វើ​ឲ្យ​នគរ​ផ្សេងៗ​វិនាស​ទៅ កំផែង​របស់​គេ​ត្រូវ​រលំ​ចុះ អញ​បាន​ធ្វើ​ឲ្យ​ផ្លូវ​គេ​ខូច​បង់ ដល់‌ម៉្លេះ​បាន​ជា​គ្មាន​អ្នក​ណា​ដើរ​តាម​នោះ​ទៀត​ឡើយ ទី​ក្រុង​របស់​គេ​បាន​ត្រូវ​បំផ្លាញ ដល់‌ម៉្លេះ​បាន​ជា​គ្មាន​មនុស្ស​សោះ គឺ​គ្មាន​អ្នក​ណា​អាស្រ័យ​នៅ​ទេ


ចូរ​នឹក​ចាំ​ពី​ក្រឹត្យ‌វិន័យ​របស់​លោក​ម៉ូសេ ជា​អ្នក​បំរើ​អញ ដែល​អញ​បាន​បង្គាប់​ដល់​លោក នៅ​លើ​ភ្នំ​ហោរែប​សំរាប់​ពួក​អ៊ីស្រាអែល​ទាំង​អស់​គ្នា គឺ​អស់​ទាំង​ក្រឹត្យ‌ក្រម នឹង​បញ្ញត្ត​ច្បាប់​ទាំង​ប៉ុន្មាន​នោះ


ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា មិន​មែន​ទេ ប៉ុន្តែ បើ​អ្នក​រាល់​គ្នា​មិន​ប្រែ​ចិត្ត​ទេ នោះ​នឹង​ត្រូវ​វិនាស​ទាំង​អស់​គ្នា​ដូច្នោះ​ដែរ


ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា មិន​មែន​ទេ ប៉ុន្តែ បើ​អ្នក​រាល់​គ្នា​មិន​ប្រែ​ចិត្ត​ទេ នោះ​នឹង​ត្រូវ​វិនាស​ទាំង​អស់​គ្នា​ដូច្នោះ​ដែរ។


ចូរ​ប្រយ័ត​ចុះ ក្រែង​ចិត្ត​ឯង​រាល់​គ្នា​ត្រូវ​សេចក្ដី​ល្បួង ហើយ​បែរ​ចេញ ទៅ​គោរព​ប្រតិ‌បត្តិ​ក្រាប​ថ្វាយ‌បង្គំ​ដល់​ព្រះ​ដទៃ


ដ្បិត​កាល​ណា​អញ​បាន​នាំ​គេ​ចូល​ទៅ​ក្នុង​ស្រុក​មាន​ទឹក​ដោះ នឹង​ទឹក​ឃ្មុំ​ហូរ‌ហៀរ ដែល​អញ​បាន​ស្បថ​នឹង​ពួក​ឰយុកោ​គេ ហើយ​គេ​បាន​បរិភោគ​ឆ្អែត​ចំរើន​សាច់​ឡើង នោះ​គេ​នឹង​ងាក​បែរ​ទៅ​តាម​ព្រះ​ដទៃ​វិញ ព្រម​ទាំង​គោរព​ប្រតិ‌បត្តិ​ផង គេ​នឹង​មើល‌ងាយ​ដល់​អញ ហើយ​ផ្តាច់​សេចក្ដី​សញ្ញា​អញ​ចេញ


នោះ​អញ​អាង​ដល់​ស្ថាន‌សួគ៌ ហើយ​នឹង​ផែនដី ឲ្យ​ធ្វើ​ជា​ទី​បន្ទាល់​ទាស់​នឹង​ឯង​រាល់​គ្នា​នៅ​ថ្ងៃ​នេះ​ថា បន្តិច​ទៀត ឯង​រាល់​គ្នា​ត្រូវ​វិនាស​អស់​រលីង ចេញ​ពី​ស្រុក​ដែល​ឯង​ឆ្លង​ទន្លេ​យ័រដាន់ ចូល​ទៅ​ទទួល​យក​នោះ​ជា​មិន​ខាន នឹង​ធ្វើ​ឲ្យ​នៅ​យូរ‌អង្វែង​ត​ទៅ​ទៀត​មិន​បាន គឺ​នឹង​ត្រូវ​វិនាស​ទៅ​ទាំង​អស់​គ្នា​វិញ


នោះ​ត្រូវ​ដឹង​ជា​ប្រាកដ​ថា ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ទ្រង់​នឹង​មិន​បណ្តេញ​សាសន៍​ទាំង​នេះ​ពី​មុខ​ឯង​ទៀត​ទេ គឺ​គេ​នឹង​នៅ​ជា​អង្គប់ ហើយ​ជា​អន្ទាក់​ដល់​ឯង​រាល់​គ្នា ហើយ​ជា​រំពាត់​នៅ​ចង្កេះ នឹង​ជា​បន្លា​នៅ​ក្នុង​ភ្នែក​ឯង​វិញ ទាល់​តែ​ឯង​រាល់​គ្នា​វិនាស​បាត់​ពី​ស្រុក​ល្អ​នេះ​ទៅ ជា​ស្រុក​ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ទ្រង់​បាន​ប្រទាន​មក។


ប៉ុន្តែបើ​សិន​ណា​ជា​អ្នក​រាល់​គ្នា​ចេះ​តែ​ប្រព្រឹត្ត​សេចក្ដី​អាក្រក់​ទៀត នោះ​អ្នក​រាល់​គ្នា ព្រម​ទាំង​ស្តេច​នៃ​អ្នក​រាល់​គ្នា នឹង​ត្រូវ​រោយ‌រៀវ​វិនាស​ទៅ​ទាំង​អស់​គ្នា​វិញ គ្រា​នោះសូល​សោយ‌រាជ្យ​បាន​១​ឆ្នាំ​ហើយ។