ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ចោទិយ‌កថា 6:17 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ត្រូវ​ឲ្យ​កាន់​អស់​ពី​ចិត្ត តាម​អស់​ទាំង​សេចក្ដី​បញ្ញត្ត​ផង​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ព្រម​ទាំង​សេចក្ដី​បន្ទាល់ នឹង​ច្បាប់​ទាំង​ប៉ុន្មាន​ដែល​ទ្រង់​បាន​បង្គាប់​មក

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ត្រូវ​កាន់​តាម​បទ​បញ្ជា​របស់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក​ឲ្យ​អស់​ពី​ចិត្ត ព្រម​ទាំង​បន្ទាល់ និង​ច្បាប់​ទាំង​ឡាយ​ដែល​ព្រះ‌អង្គ​បាន​បង្គាប់​មក។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ផ្ទុយ​ទៅ​វិញ ត្រូវ​កាន់​តាម​បទ‌បញ្ជា​របស់​ព្រះ‌អម្ចាស់​ឲ្យ​បាន​ខ្ជាប់ខ្ជួន ព្រម​ទាំង​កាន់​តាម​ដំបូន្មាន និង​ច្បាប់ ដែល​ព្រះអង្គ​បាន​បង្គាប់។

សូមមើលជំពូក

អាល់គីតាប

ផ្ទុយ​ទៅ​វិញ ត្រូវ​កាន់​តាម​បទ​បញ្ជា​របស់អុលឡោះ‌តាអាឡា ឲ្យ​បាន​ខ្ជាប់‌ខ្ជួន ព្រម​ទាំង​កាន់​តាម​ដំបូន្មាន និង​ហ៊ូកុំ​ដែល​អុលឡោះ​បាន​បង្គាប់។

សូមមើលជំពូក



ចោទិយ‌កថា 6:17
15 ការដាក់ឲ្យឆ្លើយតបគ្នា  

មាន​ពរ​ហើយ អស់​អ្នក​ដែល​រក្សា​ទុក​នូវ​សេចក្ដី​បន្ទាល់ របស់​ទ្រង់ ជា​អ្នក​ដែល​ស្វែង​រក​ទ្រង់​ឲ្យ​អស់​ពី​ចិត្ត


ទ្រង់​បាន​ប្រកាស​សេចក្ដី​បញ្ញត្ត​របស់​ទ្រង់​មក ដើម្បី​ឲ្យ​យើង​ខ្ញុំ​បាន​កាន់​តាម​ដោយ​ម៉ត់‌ចត់


ទ្រង់​មាន​បន្ទូល​ថា បើ​ឯង​រាល់​គ្នា​ប្រុង​នឹង​ស្តាប់​តាម​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង ហើយ​ធ្វើ​ការ​ត្រឹម‌ត្រូវ​នៅ​ព្រះ‌នេត្រ​នៃ​ទ្រង់ ព្រម​ទាំង​ផ្ទៀង​ត្រចៀក​ស្តាប់​តាម​បញ្ញត្ត​ទ្រង់ ហើយ​កាន់​តាម​ច្បាប់​ទ្រង់​ទាំង​ប៉ុន្មាន នោះ​អញ​នឹង​មិន​ធ្វើ​ឲ្យ​ឯង​រាល់​គ្នា​កើត​មាន​ជំងឺ​រោគា​ណា​មួយ ដូច​ជា​អញ​បាន​ធ្វើ​ឲ្យ​កើត​ឡើង​ដល់​ពួក​សាសន៍​អេស៊ីព្ទ​នោះ​ឡើយ ដ្បិត​អញ​នេះ​ជា​យេហូវ៉ា គឺ​ជា​ព្រះ​ដែល​ប្រោស​ឯង​រាល់​គ្នា​ឲ្យ​ជា។


បាន​ជា​បង​ប្អូន​ស្ងួន‌ភ្ងា​អើយ ចូរ​កាន់​យ៉ាង​ខ្ជាប់‌ខ្ជួន ដោយ​ឥត​រង្គើ ទាំង​ធ្វើ​ការ​ព្រះ‌អម្ចាស់ ឲ្យ​បរិបូរ​ជា​ដរាប​ចុះ ដោយ​ដឹង​ថា ការ​ដែល​អ្នក​រាល់​គ្នា​ខំ​ប្រឹង​ធ្វើ​ក្នុង​ព្រះ‌អម្ចាស់ នោះ​មិន​មែន​ឥត​ប្រយោជន៍​ទេ។


បើ‌សិន​ជា​ឯង​រាល់​គ្នា​នឹង​ស្តាប់​អស់​ពី​ចិត្ត តាម​បង្គាប់​អញ ដែល​អញ​ប្រាប់​នៅ​ថ្ងៃ​នេះ ឲ្យ​បាន​ស្រឡាញ់​ដល់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង នឹង​គោរព​ប្រតិ‌បត្តិ​ដល់​ទ្រង់​ឲ្យ​អស់​ពី​ចិត្ត អស់​ពី​ព្រលឹង​ឯង


ដ្បិត​បើ​ឯង​រាល់​គ្នា​នឹង​កាន់​តាម​បញ្ញត្ត ដែល​អញ​បង្គាប់​ឯង​នេះ​គ្រប់​ជំពូក​អស់​ពី​ចិត្ត ព្រម​ទាំង​ប្រព្រឹត្ត​តាម​ផង ដោយ​ស្រឡាញ់​ដល់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ទាំង​ដើរ​តាម​គ្រប់​ទាំង​ផ្លូវ​ទ្រង់ ហើយ​នៅ​ជាប់​នឹង​ទ្រង់


នោះ​ម៉ូសេ នឹង​ពួក​ចាស់‌ទុំ​នៃ​សាសន៍​អ៊ីស្រាអែល ក៏​បង្គាប់​ដល់​បណ្តាជន​ថា ចូរ​កាន់​តាម​គ្រប់​ទាំង​បញ្ញត្ត​ដែល​អញ​បង្គាប់​ដល់​ឯង​នៅ​ថ្ងៃ​នេះ


ម៉ូសេ​ក៏​ហៅ​ពួក​អ៊ីស្រាអែល​ទាំង​អស់​គ្នា​មក​ប្រាប់​ថា ឱ​ពួក​អ៊ីស្រាអែល​អើយ ចូរ​ស្តាប់​អស់​ទាំង​ច្បាប់ នឹង​បញ្ញត្ត​ដែល​អញ​ប្រាប់​នៅ​ត្រចៀក​ឯង​រាល់​គ្នា​ក្នុង​ថ្ងៃ​នេះ​ចុះ ដើម្បី​ឲ្យ​បាន​រៀន ហើយ​ប្រយ័ត នឹង​ប្រព្រឹត្ត​តាម​ទាំង​អស់


ឱ​បើ‌សិន​ជា​គេ​មាន​ចិត្ត​យ៉ាង​នោះ​ជា​ដរាប​ទៅ​អេះ ដើម្បី​ឲ្យ​គេ​បាន​កោត‌ខ្លាច​ដល់​អញ ហើយ​កាន់​តាម​គ្រប់​ទាំង​បញ្ញត្ត​របស់​អញ ប្រយោជន៍​ឲ្យ​គេ នឹង​ពួក​កូន​ចៅ​គេ បាន​សប្បាយ​នៅ​ជា​រៀង‌រាប​ដរាប​ទៅ


ដូច្នេះ​ត្រូវ​ឲ្យ​ប្រយ័ត នឹង​ធ្វើ​ដូច​ជា​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង​បាន​បង្គាប់​មក កុំ​ឲ្យ​ងាក​បែរ​ចេញ​ទៅ​ខាង​ស្តាំ ឬ​ខាង​ឆ្វេង​ឡើយ


ពាក្យ​នេះ​គួរ​ជឿ ហើយ​ខ្ញុំ​ចង់​បញ្ជាក់​អ្នក ពី​សេចក្ដី​ទាំង​នេះ​ឲ្យ​ច្បាស់ ដើម្បី​ឲ្យ​ពួក​អ្នក​ដែល​បាន​ជឿ​ដល់​ព្រះ បាន​ខំ​ប្រឹង​នឹង​ធ្វើ​ការ​ល្អ​អស់​ពី​ចិត្ត នោះ​ទើប​ល្អ ហើយ​មាន​ប្រយោជន៍​ដល់​មនុស្ស


តែ​យើង​ខ្ញុំ​ចង់​ឲ្យ​អ្នក​រាល់​គ្នា​និមួយៗ បាន​សំដែង​ចេញ​ជា​ចិត្ត​ឧស្សាហ៍​ដូច​គ្នា​ទាំង​អស់ ប្រយោជន៍​ឲ្យ​បាន​សេចក្ដី​ជំនឿ​ដ៏​ពេញ‌លេញ​របស់​សេចក្ដី​សង្ឃឹម ដរាប​ដល់​ចុង​បំផុត


ដូច្នេះ ឱ​ពួក​ស្ងួន‌ភ្ងា​អើយ ដែល​ទន្ទឹង​ចាំ​សេចក្ដី​ទាំង​នោះ ចូរ​មាន​ចិត្ត​ឧស្សាហ៍ ឲ្យ​ទ្រង់​បាន​ឃើញ​អ្នក​រាល់​គ្នា​ជា​ឥត​សៅ‌ហ្មង ហើយ​ឥត​កន្លែង​បន្ទោស​បាន ទាំង​មាន​សេចក្ដី​មេត្រី​ផង