ព្រមទាំងយកខ្សែក្រវាត់មកក្រវាត់ឲ្យអើរ៉ុន នឹងកូនលោកផង រួចជួតឈ្នួតឲ្យគេដែរ នោះការងារជាសង្ឃ នឹងបានជារបស់ផងគេ ជាច្បាប់សំរាប់នៅអស់កល្បជានិច្ច គឺយ៉ាងនោះឯងដែលត្រូវតាំងអើរ៉ុន ហើយនឹងពួកកូនលោកឡើង។
ចោទិយកថា 18:5 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដ្បិតព្រះយេហូវ៉ាជាព្រះនៃឯង ទ្រង់បានរើសគេ នឹងកូនចៅគេ ពីពូជអំបូរឯងទាំងប៉ុន្មាន ឲ្យបានឈរធ្វើការងារ ដោយនូវព្រះនាមព្រះយេហូវ៉ាជានិច្ច។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដ្បិតព្រះយេហូវ៉ាជាព្រះរបស់អ្នក បានជ្រើសរើសលោក និងកូនចៅរបស់លោក ពីចំណោមកុលសម្ព័ន្ធទាំងប៉ុន្មានរបស់អ្នក ឲ្យឈរបំពេញមុខងារ ក្នុងព្រះនាមព្រះយេហូវ៉ា ជារៀងរហូត។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ដ្បិតព្រះអម្ចាស់ ជាព្រះរបស់អ្នក បានជ្រើសរើសបូជាចារ្យ និងពូជពង្សរបស់លោក ពីចំណោមកុលសម្ព័ន្ធនានានៃជនជាតិអ៊ីស្រាអែល ឲ្យនៅបម្រើព្រះអង្គជារៀងរាល់ថ្ងៃ។ អាល់គីតាប ដ្បិតអុលឡោះតាអាឡា ជាម្ចាស់របស់អ្នក បានជ្រើសរើសអ៊ីមុាំ និងពូជពង្សរបស់អ្នក ពីចំណោមកុលសម្ព័ន្ធនានានៃជនជាតិអ៊ីស្រអែល ឲ្យនៅបម្រើអុលឡោះជារៀងរាល់ថ្ងៃ។ |
ព្រមទាំងយកខ្សែក្រវាត់មកក្រវាត់ឲ្យអើរ៉ុន នឹងកូនលោកផង រួចជួតឈ្នួតឲ្យគេដែរ នោះការងារជាសង្ឃ នឹងបានជារបស់ផងគេ ជាច្បាប់សំរាប់នៅអស់កល្បជានិច្ច គឺយ៉ាងនោះឯងដែលត្រូវតាំងអើរ៉ុន ហើយនឹងពួកកូនលោកឡើង។
ឆ្លើយនឹងកូរេ ហើយនឹងពួកគេថា ព្រឹកស្អែកនេះ ព្រះយេហូវ៉ានឹងសំដែងឲ្យស្គាល់អ្នកណាដែលជារបស់ផងទ្រង់ នឹងអ្នកណាដែលបរិសុទ្ធ ទ្រង់នឹងនាំឲ្យអ្នកនោះចូលទៅជិតទ្រង់ គឺជាអ្នកណាដែលទ្រង់នឹងរើស ទ្រង់នឹងនាំអ្នកនោះឯងឲ្យចូលទៅជិតទ្រង់
គឺជាសេចក្ដីសញ្ញាឲ្យបានការងារជាសង្ឃ នៅជាដរាបតទៅ សំរាប់លោក នឹងពូជលោករៀងតទៅ ពីព្រោះលោកបានឈឺឆ្អាលនឹងព្រះនៃខ្លួន ហើយបានធ្វើឲ្យធួននឹងពួកកូនចៅអ៊ីស្រាអែល។
ត្រូវឲ្យឯងដំរូវឲ្យអើរ៉ុន នឹងពួកកូនលោក រក្សាការងារជាសង្ឃរបស់គេ ហើយអ្នកដទៃណាដែលចូលមកជិត នោះនឹងត្រូវសំឡាប់ចោល។
នៅគ្រានោះព្រះយេហូវ៉ាបានញែកពូជអំបូរលេវីចេញ ទុកសំរាប់នឹងសែងហឹបនៃសេចក្ដីសញ្ញាផងទ្រង់ ហើយឲ្យឈរធ្វើការងារនៅចំពោះទ្រង់ ព្រមទាំងឲ្យពរដោយនូវព្រះនាមទ្រង់ ដរាបដល់សព្វថ្ងៃនេះ
ឯអ្នកណាដែលប្រព្រឹត្តតាមតែអំពើចិត្ត ឥតស្តាប់តាមសង្ឃដែលឈរបំរើដល់ព្រះយេហូវ៉ាជាព្រះនៃឯង នៅទីនោះ ឬតាមចៅក្រមផង អ្នកនោះនឹងត្រូវទោសដល់ស្លាប់ ត្រូវឲ្យបំបាត់សេចក្ដីអាក្រក់ពីសាសន៍អ៊ីស្រាអែលចេញ