ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ចោទិយ‌កថា 15:17 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

នោះ​ត្រូវ​ឲ្យ​យក​ដែក​ចោះ​មក ចោះ​ត្រចៀក​គេ​ផ្ទាប់​នៅ​ទ្វារ រួច​គេ​នឹង​ធ្វើ​ជា​បាវ​បំរើ​ឯង​ជា​ដរាប​ត​ទៅ ហើយ​ត្រូវ​ឲ្យ​ឯង​ធ្វើ​ដូច្នោះ​នឹង​បាវ​ស្រី​ឯង​ដែរ

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

នោះ​ត្រូវ​ឲ្យ​យក​ដែក​ចោះ មកចោះ​ត្រចៀក​គេ​ផ្ទាប់​នឹង​ទ្វារ រួច​គេ​នឹង​ធ្វើ​ជា​បាវ​បម្រើ​របស់​អ្នក​រហូត​ត​ទៅ ហើយ​បាវ​បម្រើ​ស្រី​របស់​អ្នក​ក៏​ត្រូវ​ធ្វើ​ដូច្នោះ​ដែរ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ត្រូវ​យក​ដែក​ចោះ​ត្រចៀក​អ្នក​បម្រើ​នោះ នៅ​ទ្វារ​ផ្ទះ​របស់​អ្នក ហើយ​គេ​នឹង​ក្លាយ​ទៅ​ជា​ខ្ញុំ​បម្រើ​របស់​អ្នក​រហូត​ត​ទៅ។ ត្រូវ​ធ្វើ​បែប​នេះ​ចំពោះ​ស្រី​បម្រើ​ដែរ។

សូមមើលជំពូក

អាល់គីតាប

ត្រូវ​យក​ដែក​ចោះ​ត្រចៀក​អ្នក​បម្រើ​នោះ នៅ​លើ​សន្លឹក​ទ្វារ​ផ្ទះ​របស់​អ្នក ហើយ​គេ​នឹង​ក្លាយ​ទៅ​ជា​ខ្ញុំ​បម្រើ​របស់​អ្នក រហូត​តទៅ។ ត្រូវ​ធ្វើ​បែប​នេះ​ចំពោះ​ស្រី​បម្រើ​ដែរ។

សូមមើលជំពូក



ចោទិយ‌កថា 15:17
6 ការដាក់ឲ្យឆ្លើយតបគ្នា  

តែ​បើ​បាវ​នោះ​និយាយ​ថា ខ្ញុំ​ស្រឡាញ់​ចៅហ្វាយ​ខ្ញុំ នឹង​ប្រពន្ធ​កូន​ខ្ញុំ​ណាស់ ខ្ញុំ​មិន​ចេញ​ទៅ​ទេ


នោះ​ចៅហ្វាយ​ត្រូវ​នាំ​វា​ទៅ​ឯ​ចំពោះ​ព្រះ រួច​ត្រូវ​នាំ​ទៅ​ឯ​ទ្វារ ឬ​បង្គោល​ទ្វារ​ណា​ក្តី ហើយ​យក​ដែក​ចោះ​មក​ចោះ​ត្រចៀក​វា ដូច្នេះ បាវ​នោះ​នឹង​ត្រូវ​នៅ​បំរើ​ចៅហ្វាយ​ជា​ដរាប​ទៅ។


ប៉ុន្តែ​បើ‌សិន​ជា​គេ​និយាយ​នឹង​ឯង​ថា ខ្ញុំ​មិន​ព្រម​ចេញ​ពី​អ្នក​ទៅ​ទេ គឺ​ដោយ​គេ​ស្រឡាញ់​ឯង នឹង​ផ្ទះ​ឯង ហើយ​ដោយ​ព្រោះ​គេ​នៅ​ជា​ស្រួល​នឹង​ឯង​ផង


មិន​ត្រូវ​ឲ្យ​មាន​ចិត្ត​ពិបាក ដោយ​លែង​ឲ្យ​គេ​ទៅ​ទទេ​ឡើយ ដ្បិត​គេ​បាន​នៅ​បំរើ​ឯង​អស់​៦​ឆ្នាំ​ហើយ ជា​ការ​បំរើ​លើស​ជាង​ការ​របស់​ជើង​ឈ្នួល​១​ជា​២​ផង ដូច្នេះ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ទ្រង់​នឹង​ប្រទាន​ពរ​ដល់​ឯង ក្នុង​គ្រប់​ការ​ដែល​ឯង​ធ្វើ​ដែរ។


តែ​ហាណា​មិន​បាន​ទៅ​ទេ ដោយ​ប្រាប់​ប្ដី​ថា ចាំ​ដល់​កូន​លែង​ដោះ​សិន នោះ​ខ្ញុំ​នឹង​នាំ​វា​ទៅ ឲ្យ​ឈរ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ហើយ​ឲ្យ​នៅ​ទី​នោះ​ជាប់​ជា​ដរាប​ទៅ