ទោះដល់ទៅប្រាក់១០០ហាប ស្រូវ១០០រង្វាល់ ស្រាទំពាំងបាយជូរ២០០ប៉ោត ប្រេង២០០ប៉ោត នឹងអំបិលឥតមានកំណត់ក្តី
ចោទិយកថា 14:26 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហើយនឹងចំណាយប្រាក់នោះ ទិញអ្វីៗតាមប្រាថ្នាបាន ទោះជាគោ ឬចៀម ឬស្រាទំពាំងបាយជូរ ឬគ្រឿងផឹកណា ឬរបស់អ្វីក៏ដោយ ដែលឯងគាប់ចិត្ត រួចនឹងបរិភោគនៅចំពោះព្រះយេហូវ៉ាជាព្រះនៃឯង នៅទីនោះ ហើយត្រូវអរសប្បាយឡើង ព្រមទាំងពួកគ្រួឯងជាមួយនឹងឯងផង ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ហើយចំណាយប្រាក់នោះ ទិញអ្វីៗតាមចិត្តអ្នកប្រាថ្នាចង់បាន ដូចជាគោ ឬចៀម ឬស្រាទំពាំងបាយជូរ ឬស្រាផ្សេងទៀត ឬអ្វីៗដែលអ្នកចូលចិត្ត រួចត្រូវបរិភោគនៅទីនោះ នៅចំពោះព្រះយេហូវ៉ាជាព្រះរបស់អ្នក ទាំងអ្នក និងក្រុមគ្រួសាររបស់អ្នកត្រូវអរសប្បាយឡើង។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលទៅដល់ អ្នកអាចទិញអ្វីៗដែលអ្នកពេញចិត្ត ដូចជាគោ ចៀម ស្រាទំពាំងបាយជូរ ឬស្រាផ្សេងទៀត គឺអ្វីៗទាំងអស់ដែលនាំឲ្យអ្នកសប្បាយចិត្ត រួចបរិភោគដោយរីករាយជាមួយក្រុមគ្រួសារ នៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់ ជាព្រះរបស់អ្នក។ អាល់គីតាប ពេលទៅដល់ អ្នកអាចទិញអ្វីៗដែលអ្នកពេញចិត្ត ដូចជា គោ ចៀម ស្រាទំពាំងបាយជូរ ឬស្រាផ្សេងទៀត គឺអ្វីៗទាំងអស់ដែលនាំឲ្យអ្នកសប្បាយចិត្ត រួចបរិភោគដោយរីករាយ ជាមួយក្រុមគ្រួសារ នៅចំពោះអុលឡោះតាអាឡា ជាម្ចាស់របស់អ្នក។ |
ទោះដល់ទៅប្រាក់១០០ហាប ស្រូវ១០០រង្វាល់ ស្រាទំពាំងបាយជូរ២០០ប៉ោត ប្រេង២០០ប៉ោត នឹងអំបិលឥតមានកំណត់ក្តី
ដូច្នេះចូរទៅចុះ ឲ្យបរិភោគអាហាររបស់ឯងដោយអំណរ ហើយផឹកស្រាទំពាំងបាយជូររបស់ឯងដោយចិត្តរីករាយផង ដ្បិតព្រះទ្រង់បានទទួលការរបស់ឯងហើយ
ព្រះយេស៊ូវ ទ្រង់យាងចូលទៅក្នុងព្រះវិហារ ក៏បណ្តេញអស់ទាំងអ្នកដែលលក់ដូរក្នុងព្រះវិហារចេញ ទ្រង់ផ្កាប់តុនៃពួកអ្នកដូរប្រាក់ នឹងជើងម៉ារបស់ពួកអ្នកលក់ព្រាប
ព្រះយេស៊ូវ ទ្រង់យាងទៅដល់ក្រុងយេរូសាឡិម កាលបានចូលទៅក្នុងព្រះវិហារហើយ នោះក៏តាំងដេញពួកអស់អ្នកដែលលក់ដូរក្នុងព្រះវិហារចេញ ទ្រង់ផ្កាប់តុរបស់ពួកអ្នកដែលដូរប្រាក់ នឹងជើងម៉ានៃពួកអ្នកលក់ព្រាប
ការទាំងនោះបានត្រឡប់ជាគំរូដល់យើង ប្រយោជន៍កុំឲ្យយើងប្រាថ្នាចង់បានសេចក្ដីអាក្រក់ ដូចជាគេឡើយ
ត្រូវឲ្យឯងរាល់គ្នាអរសប្បាយឡើង នៅចំពោះព្រះយេហូវ៉ាជាព្រះនៃឯង ព្រមទាំងកូនប្រុស កូនស្រីឯង នឹងបាវប្រុសបាវស្រីឯង ហើយនឹងពួកលេវីដែលនៅក្នុងទីក្រុងឯងផង ដ្បិតពួកលេវីគ្មានចំណែក គ្មានមរដកនៅជាមួយនឹងឯងទេ
ប៉ុន្តែឯងមានច្បាប់នឹងសំឡាប់ ហើយបរិភោគសាច់ នៅគ្រប់ទីក្រុងរបស់ឯងបាន តាមបំណងចិត្ត តាមដែលព្រះយេហូវ៉ា ជាព្រះនៃឯង ទ្រង់ប្រទានពរឲ្យ ទោះទាំងអ្នកដែលមិនស្អាត នឹងអ្នកដែលស្អាត ក៏បរិភោគបានទាំងអស់ ដូចជាបរិភោគសាច់ឈ្លូស នឹងប្រើសដែរ
ឯដង្វាយទាំងនោះត្រូវឲ្យឯងបរិភោគ នៅចំពោះព្រះយេហូវ៉ា ជាព្រះនៃឯង ត្រង់កន្លែងដែលព្រះយេហូវ៉ា ជាព្រះនៃឯង ទ្រង់នឹងរើសវិញ ព្រមទាំងកូនប្រុសកូនស្រី នឹងបាវប្រុសបាវស្រីឯង ហើយនឹងពួកលេវីដែលនៅទីក្រុងឯងផង ហើយត្រូវអរសប្បាយនៅចំពោះព្រះយេហូវ៉ាជាព្រះនៃឯង ដោយព្រោះគ្រប់ទាំងរបស់អ្វីដែលឯងលូកដៃទៅចាប់យកបាន
ហើយនៅទីនោះ ត្រូវឲ្យឯងរាល់គ្នាបរិភោគនៅចំពោះព្រះយេហូវ៉ាជាព្រះនៃឯង ហើយឯង នឹងពួកគ្រួសារឯង ត្រូវអរសប្បាយឡើង ដោយព្រោះគ្រប់ទាំងរបស់ដែលដៃឯងលូកទៅចាប់យក ពីរបស់ទាំងប៉ុន្មានដែលព្រះយេហូវ៉ាជាព្រះនៃឯង បានប្រទានពរដល់ឯងហើយ
នោះត្រូវលក់របស់ទាំងនោះយកជាប្រាក់វិញចុះ រួចវេចប្រាក់កាន់ជាប់នៅដៃ នាំយកទៅឯកន្លែងដែលព្រះយេហូវ៉ាជាព្រះនៃឯងបានរើស
ហើយត្រូវរីករាយចំពោះគ្រប់ទាំងរបស់ល្អ ដែលព្រះយេហូវ៉ាជាព្រះនៃឯង ទ្រង់បានប្រទានមកចុះ ព្រមទាំងពួកគ្រួឯង នឹងពួកលេវី ហើយនឹងពួកអ្នកដែលស្នាក់នៅជាមួយនឹងឯងផង។