ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ចោទិយ‌កថា 1:43 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ដូច្នេះ​អញ​ក៏​ប្រាប់​ដល់​ឯង​រាល់​គ្នា តែ​ឯង​មិន​បាន​ស្តាប់​តាម​សោះ គឺ​បាន​ទាស់​ទទឹង​នឹង​បង្គាប់​នៃ​ព្រះ‌យេហូវ៉ា​វិញ ក៏​ឡើង​ទៅ​ក្នុង​ស្រុក​ភ្នំ​នោះ ដោយ​មាន​ចិត្ត​អួត‌អាង

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ដូច្នេះ ខ្ញុំ​ក៏​ប្រាប់​អ្នក​រាល់​គ្នា តែ​អ្នក​មិន​បាន​ស្តាប់​ទេ គឺ​បាន​បះ‌បោរ​ទាស់​ទទឹង​នឹង​បញ្ជា​របស់​ព្រះ‌យេហូវ៉ា ហើយ​ឡើង​ទៅ​ក្នុង​ស្រុក​ភ្នំ​នោះ​ទាំង​ចិត្ត​ព្រហើន។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ខ្ញុំ​បាន​ប្រាប់​អ្នក​រាល់​គ្នា តែ​អ្នក​រាល់​គ្នា​ពុំ​ស្ដាប់​ឡើយ អ្នក​រាល់​គ្នា​បះ‌បោរ​ប្រឆាំង​នឹង​បញ្ជា​របស់​ព្រះ‌អម្ចាស់ ហើយ​នាំ​គ្នា​ឡើង​ទៅ​លើ​ភ្នំ​ដោយ​អួត‌អាង។

សូមមើលជំពូក

អាល់គីតាប

ខ្ញុំ​បាន​ប្រាប់​អ្នក​រាល់​គ្នា តែ​អ្នក​រាល់​គ្នា​ពុំ​ស្តាប់​ឡើយ អ្នក​រាល់​គ្នា​បះ​បោរ​ប្រឆាំង​នឹង​បញ្ជា​របស់អុលឡោះ‌តាអាឡា ហើយ​នាំ​គ្នា​ឡើង​ទៅ​លើ​ភ្នំ​ដោយ​អួត​អាង។

សូមមើលជំពូក



ចោទិយ‌កថា 1:43
8 ការដាក់ឲ្យឆ្លើយតបគ្នា  

តែ​គេ​បាន​បះ‌បោរ ហើយ​បាន​បញ្ឈឺ​ព្រះ‌ហឫទ័យ​នៃ​ព្រះ‌វិញ្ញាណ​បរិសុទ្ធ​របស់​ទ្រង់ ហេតុ​នោះ​បាន​ជា​ទ្រង់​បាន​ត្រឡប់​ជា​ខ្មាំង​សត្រូវ​នឹង​គេ​វិញ ហើយ​អង្គ​ទ្រង់​ក៏​តប​ត​នឹង​គេ​ដែរ


គេ​ភ្ញាក់​ពី​ព្រហាម​រៀង​ឡើង​ទៅ​ឯ​កំពូល​ភ្នំ ដោយ​ពាក្យ​ថា មើល​យើង​ខ្ញុំ​ដល់​នេះ​ហើយ ដូច្នេះ យើង​ខ្ញុំ​នឹង​ឡើង​ទៅ​ឯ​កន្លែង​ដែល​ព្រះ‌យេហូវ៉ា​បាន​សន្យា​ទុក​នោះ ដ្បិត​យើង​ខ្ញុំ​បាន​ធ្វើ​បាប​មែន។


ប៉ុន្តែ​គេ​ចេះ​តែ​ខំ​ឡើង​ទៅ​ឯ​កំពូល​ភ្នំ ដោយ​អួត​អាង​វិញ តែ​ឯ​ហឹប​នៃ​សេចក្ដី​សញ្ញា​ផង​ព្រះ‌យេហូវ៉ា ព្រម​ទាំង​ម៉ូសេ​ផង មិន​បាន​ចេញ​ពី​ទី​ដំឡើង​ត្រសាល​ឡើយ


តែ​ឯ​អ្នក​ណា​ដែល​ធ្វើ​បាប​ដោយ​ឥត​មាន​ខ្លាច ទោះ​បើ​ជា​អ្នក​ស្រុក ឬ​ជា​អ្នក​ស្នាក់​នៅ​ក្តី អ្នក​នោះ​ឈ្មោះ​ថា​ប្រមាថ​ដល់​ព្រះ‌យេហូវ៉ា​ហើយ ត្រូវ​តែ​កាត់​អ្នក​យ៉ាង​នោះ​ចេញ​ពី​សាសន៍​របស់​ខ្លួន


ឱ​ពួក​មនុស្ស​ក្បាល​រឹង ដែល​មាន​ចិត្ត​មាន​ត្រចៀក​មិន​កាត់​ស្បែក​អើយ អ្នក​រាល់​គ្នា​ចេះ​តែ​ទាស់​ទទឹង​នឹង​ព្រះ‌វិញ្ញាណ​បរិសុទ្ធ​ជា​ដរាប ពួក​ឰយុកោ​អ្នក​រាល់​គ្នា​យ៉ាង​ណា នោះ​អ្នក​រាល់​គ្នា​ក៏​យ៉ាង​នោះ​ដែរ


ប៉ុន្តែ ឯង​រាល់​គ្នា​មិន​ព្រម​ឡើង​ទៅ​ទេ គឺ​បាន​ទាស់​ទទឹង​នឹង​បង្គាប់​របស់​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង​វិញ


ឯ​អ្នក​ណា​ដែល​ប្រព្រឹត្ត​តាម​តែ​អំពើ​ចិត្ត ឥត​ស្តាប់​តាម​សង្ឃ​ដែល​ឈរ​បំរើ​ដល់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង នៅ​ទី​នោះ ឬ​តាម​ចៅ‌ក្រម​ផង អ្នក​នោះ​នឹង​ត្រូវ​ទោស​ដល់​ស្លាប់ ត្រូវ​ឲ្យ​បំបាត់​សេចក្ដី​អាក្រក់​ពី​សាសន៍​អ៊ីស្រាអែល​ចេញ